loader

ព្រះមហាក្សត្រនិងសម្ដេចម៉ែគោរពវិញ្ញណក្ខន្ធស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាក្រុងសៀមរាប

សៀមរាប៖ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨បានយាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត​ បេអាត រិចឈ្នឺរ (​Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់រិចឈ្នឺរ នៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប។

ធាតុរបស់វេជ្ជបណ្ឌិត​ បេអាត រិចឈ្នឺរ ត្រូវបានដឹកមកពីប្រទេសស្វីស។ នៅពេលដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប ក៏បានហែរចេញតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប​មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប​ ដែលជាទីដែលត្រូវតម្កល់ធាតុរបស់លោក។

ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ​ បានដឹកពីប្រទេសស្វីស​ ទឹកដីកំណើតខ្លួន​ មកដល់ខេត្តសៀមរាប​ហើយ នៅព្រឹកថ្ងៃទី ៥​ ខែធ្នូ​ ឆ្នាំ២០១៨។ ធាតុរបស់លោកវេជ្ជបណ្ឌិតត្រូវបានដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប​ នៅវេលាម៉ោងប្រមាណ​ ៨ព្រឹក​ ដោយមានការសូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពីសំណាក់ព្រះសង្ឃប្រមាណ​ ៧០០អង្គ។

នៅកម្ពុជាមន្ទីរពេទ្យគន្ធបុប្ផាដែលលោកវេជ្ជបណ្ឌិត​ បេអាត រិចឈ្នឺរជាអ្នកស្ថាបនិក មានបីទីតាំង គឺនៅភ្នំពេញ ២កន្លែង និងនៅខេត្តសៀមរាប។

មន្ទីរពេទ្យគន្ធបុប្ផា​បានក្លាយជាមជ្ឈមណ្ឌលព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ ដោយមិនបោះថ្លៃសេវាព្យាបាល។ មន្ទីរពេទ្យសម្រាប់កុមារនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ដោយប្រាក់មូលនិធិជួយឧបត្ថម្ភដំបូងៗពីប្រជាជនស្វីស តាមរយៈការខិតខំប្រមូលនិងរ៉ៃអង្គាសដោយលោកវេជ្ជបណ្ឌិត​ បេអាត រិចឈ្នឺរជាអ្នកស្ថាបនិករបស់មន្ទីរពេទ្យនេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត