loader

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

កូរ៉េជាឈ្មោះប្រទេសដែលកើតមានពីយូរលង់ណាស់មកហើយហើយក៏មានខឿនវប្បធម៌ដ៏ចំណាស់ចាក់ស្រេះលើទឹកដីអាស៊ីភាគខាងកើតដែរ។ប្រៀបដូចជាភាពយន្ដដ៏សែនអភ័ព្វកូរ៉េជាប្រទេសងាយរងគ្រោះក្រោមសម្ពាធពួកចក្រពត្តនិងជួបតែការបែកបាក់រហូតស្ទើរតែអស់សង្ឃឹម។

នៅរវាងឆ្នាំ១៩៤៥ភ្នក់ភ្លើងសង្គ្រាមត្រូវបានបញ្ឈួលឡើងនៅគ្រប់តំបន់នាអាស៊ីដែលវាជាសង្គ្រាមខ្ចីដៃរបស់អាមេរិកនិងសហភាពសូវៀតនិងដែលគេហៅថាជាសង្គ្រាមត្រជាក់រត់ប្រណាំងសព្វាវុធក្រៅដែនដីលុហតាមមនោគមន៍សង្គមនិយមនិងសេរីនិយមនោះ។ ប្រទេសកូរ៉េក៏មិនជៀសផុតពីក្លាយជាទីលានគ្រាប់បែកនិងវាយប្រយុទ្ធគ្នាហែកសាច់ឈាមបងប្អូនឯងដែរ ក៏ប៉ុន្ដែ សង្គ្រាមកូរ៉េមិនមានការចូលរួមពេញដៃពេញជើងពី សហរដ្ឋអាមេរិកដូច ក្នុងសង្គ្រាមលោកលើកទី២ និង សង្គ្រាមវៀតណាមឡើយ។

ដំបូងឡើយនៃសង្គ្រាម គេត្រូវតែនិយាយពីសម័យកាលចក្រពត្តិស្រស់ៗបែប អាណានិគមនិយមគ្រប់គ្រងរដ្ឋបាលបឺតយកសេដ្ឋកិច្ចពីលើទឹកដីប្រទេសទន់ខ្សោយដែលវាជាដើមហេតុបង្កឱ្យមានសង្គ្រាមដណ្ដើមទឹកដីគ្នាគ្រប់គ្រង កូរ៉េក៏បានធ្លាក់ខ្លួនជាប្រទេសក្រោមអាណានិគម របស់មហាអំណាចជប៉ុន។លុះដល់ជប៉ុនចាញ់សង្គ្រាម ទឹកដីកូរ៉េបានធ្លាក់ចូលក្នុងសេចក្ដីសម្រេចចិត្តថ្មី តាមកិច្ចពិភាក្សាក្នុងឆ្នាំ១៩៤៣ដោយឯកភាពថាដកហូតទឹកដីអាណានិគមទាំងអស់មកឱ្យអាមេរិកនិងអង់គ្លេសគ្រប់គ្រង។ក៏ប៉ុន្ដែដើម្បីឈ្នះជប៉ុនផ្នែកភូមិសាស្រ្ដនយោបាយអាមេរិកក៏បានព្រមព្រៀងអោយសហភាពសូវៀតជួយ និងសន្យាពុះចែកកូរ៉េឱ្យក្លាយជាពីរផ្នែកស្របតាមខ្សែស្របទី៣៨។មហាអំណាចទាំងពីរពេលនោះក៏ចូលគ្រប់គ្រងផ្នែករដ្ឋបាលដោយយកផ្នែកខាង ជើងគឺសហភាពសូវៀតគ្រប់គ្រងនិងខាងត្បូងឱ្យទៅសហរដ្ឋ អាមេរិក។ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាដែរថាកិច្ចព្រមព្រៀងនេះធ្វើឡើងជាបណ្ដោះអាំសន្នតែប៉ុណ្ណោះរហូតដល់មានព្រមព្រៀងអាណាព្យាបាលភាពបង្រួបបង្រួមប្រទេសទាំងពីរតែម្ដងដែលអាចនឹងធ្វើឡើងតាមរយៈការបោះឆ្នោតរយៈពេលប្រាំឆ្នាំក្រោយ។នៅឆ្នាំ១៩៤៨ សហរដ្ឋអាមេរិកក៏បានដាក់សំណើទៅកាន់អង្គការសហប្រជាជាតិ ដើម្បីរៀបចំការបោះឆ្នោតបង្រួមបង្រយមក៏ប៉ុន្ដែសហភាពសូវៀតព្រងើយកន្ដើយរឿងនេះ។ទីបំផុតការបោះឆ្នោតប្រារព្ធទៅបានតែខាងកូរ៉េខាងត្បូងសុទ្ធសាធក្នុងការបោះឆ្នោតគាំទ្រអ្នកស្នេហាជាតិ ប្រឆាំងនឹងនយោបាយកុម្មុយនីស្ដនិយមSyngman Rhee ខណៈនៅកូរ៉េខាងជើង Kim Il-sung ជនកុម្មុយនីស្ដក្រហមឆ្អិនឆ្អៅបានប្រមូលអំណាចរបស់លោកដណ្ដប់ ប្រទេសកូរ៉េខាងជើង និងមានសហភាពសូវៀតនៅពី ក្រោយ។នៅឆ្នាំ១៩៤៨ កូរ៉េខាងត្បូងក្រោមការបង្អែកដោយសហរដ្ឋអាមេរិកបានប្រែឈ្មោះជាសាធារណកូរ៉េឯកូរ៉េខាងជើងប្រែឈ្មោះថាជាសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។ដោយការបង្រួបបង្រួមក្រោមសន្លឹកឆ្នោត សន្ដិភាពមិនអាចប្រព្រឹត្តទៅបាន កូរ៉េខាងជើងដែលមានមហិច្ឆតាបង្រួមបង្រួមតាមការវាយយកទឹកដីក៏ សម្រេចយកថ្ងៃទី២៥មិថុនាគម្រប់ប្រាំឆ្នាំក្រោយនៃកិច្ចសន្យាអាមេរិកនិងសហភាពសូវៀតចូលឈ្លានពានទឹកដីកូរ៉េខាងត្បូងតែម្ដង។នេះហើយជាដើមចមនៃសង្គ្រាមសាច់ឈាមឯងនៃប្រទេសទឹកដីអាស៊ី។

សង្គ្រាមមិនឈ្នះមិនចាញ់

ដោយជឿថាសហភាពសូវៀតនៅពីក្រោយការឈ្លានពាននេះ ប្រធានាធិបតីអាមេរិក លោក Harry Truman និងទីប្រឹក្សារបស់លោកបើដើរតាមគោលនយោបាយថ្មី របស់ខ្លួនគឺមិនអនុញ្ញាតឱ្យកុម្មុយនីស្ដរីកដុះដាលក្នុងលោកយើងនេះបានទេ គឺលោកថាបើយើងអនុញ្ញាតឱ្យកូរ៉េបាតប់ងនោះ សហភាពសូវៀតនឹងមានដំណើរ ត្រឹមត្រូវក្នុងការលេបត្របាក់ប្រទេសមួយទៅមួយ។ក្រោយពីពីរថ្ងៃនៃការលុកលុយនោះ សហរដ្ឋអាមេរិកបានប្រមូលកម្លាំងទៅប្រកាសប្រាប់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិថាខ្លួនគាំទ្រកូរ៉េខាងត្បូង។ពេលនោះអាមេរិកបានដឹកនាំកងកម្លាំងរួមរួមទៅដាក់ពង្រាយនៅកូរ៉ែខាងត្បូង។ ទ្រូម៉ាន់បន្ដថា សង្គ្រាមនៅលើឧបទ្វីបកូរ៉ែគឺជាសញ្ញានៃការប្រយុទ្ធសកល រវាងលោកខាងលិច និង លោកខាងកើត គឺល្អនិងអាក្រក់ក្នុងសង្គ្រាមត្រជាក់។ដំបូងឡើយសង្គ្រាមនេះជាសង្រ្គាមទប់ទល់កុម្មុយនីស្ដមិនឱ្យចូលកូរ៉េខាងត្បូងទេ តែវាកាន់តែវឹកវរទៅដល់សម្ព័ូន្ធមិត្ត ទាហានកូរ៉េខាងជើងដែលពោរពេញ ដោយមហិច្ឆតាឈ្លានមានវិន័យ មានការលុតដំល្អឆ្ងាយពីកូរ៉េខាងត្បូងស្របពេល ដែលទាហានសកម្មអាមេរិកក៏មិនអាចស៊ាំនិងអាកាសធាតុក្ដៅហើយសើមនៅកូរ៉េផងដែរ។រហូតដល់ចាំរដូវក្ដៅនោះ លោកទ្រូម៉ាន់បានសម្រេចប្ដូរពីសង្គ្រាម ការពារទឹកដីពីពួក កុម្មុយនីស្ដក្លាយជាសង្គ្រាមរំដោះទៅដីពីពួកកុម្មុយនីស្ដតែម្ដង។យុទ្ធសាស្រ្ដនេះក៏បានជោគជ័យហើយដកទាហានកូរ៉េខាងជើងទៅអែបតំបន់ខ្សែស្របទី៣៨បានសម្រេច។ចិនម៉ោសេទុងឯណោះដោយភ័យខ្លាចមានសង្គ្រាមឈ្លានពានទឹកដីចិន ក៏បានចូលរួមនឹងសហភាពសូវៀតជាគ្នីគ្នាកេណ្ឌកម្លាំងប្រយុទ្ធជាមួយនឹងកូរ៉េ ខាងចើងហើយព្រមានអាមេរិកឱ្យចេញពីទន្លេយ៉ាលូជាព្រំដែនរវាងកូរ៉េខាងជើងនិងចិនផងដែរ។អាមេរិកក៏បានគិតថាសង្គ្រាមនេះក៏ធ្វើឱ្យសហភាពសូវៀតមានភាពកម្រោលចូលឈ្លានពានអឺរ៉ុបផងដែរគឺអាចដាក់ពង្រាយគ្រាប់បេកអាតូមិចដែលមិនអាចគ្រប់គ្រងបាន។លោកទ្រូឌូក៏ចង់បញ្ជៀសសង្គ្រាមនឹងចិនផងដែរ ទីប្រឹក្សាលោកបានព្យាយាមនិយាយបញ្ជៀសមិនឱ្យមានការបង្ករឿងកាន់តែធ្ងន់ធ្ងរ។ពេលនោះឆ្នាំ១៩៥១ហើយលោកទ្រូឌូបានរៀបចំឱ្យមានជំនួបសន្ដិភាពមួយនៅpanmumjomទោះសង្គ្រាមនៅតែកើតឡើងក៏ដោយក្ដី។ហើយទើបពេលនោះមានបទឈប់បាញ់ដាក់គ្នាបានមួយរយៈដោយការក្សាត្រឹមខ្សែស្របទី៣៨។ពីរឆ្នាំនៃការជជែកចរចាគ្នាក្ដីសង្ឃឹមក៏ចាប់ផ្ដើមមានពន្លកបន្ដិចៗម្ដងរហូតដល់ថ្ងៃទី២៧កក្កដាឆ្នាំ១៩៥៣ យុទ្ធសន្ដិភាពជាកិច្ចព្រមព្រៀងបានកើតឡើង។

សង្គ្រាមកូរ៉េត្បិតថារយៈពេលខ្លីក៏ពិតមែនតែសាច់ស្រស់ឈាមស្រស់ជាង៥លាននាក់ក្លាយជាសាកសពសម្រាប់សមរភូមិនេះ។១០ភាគរយនៃពលរដ្ឋកូរ៉េបានសមរ្េចចូលទាហាន។អាមេរិកក៏ចំណាយជីវិតទាហានខ្លួនជាង៤ម៉ឹននាក់ខណៈចិនស្លាប់ទាហានរាប់សែននាក់។

ជាខួបនៃ៧០ឆ្នាំគត់នៃការផ្ទុះសង្គ្រាមកូរ៉េសាច់ឈាមឯងទាំងពីរនេះ សហរដ្ឋអាមេរិកនៅតែប្រកាសជំហររបស់ខ្លួនថានឹងរួបរួមសកម្មផាពនឹងសម្ព័ន្ធមិត្តយោធាកូរ៉េខាងត្បូងក្នុងការរក្សានិងការពារសន្ដិភាពដែលរកបានយ៉ាងលំបាកលំបិនសម្រាប់ឧបទ្វីបនេះខណៈកូរ៉េខាងជើងក្រោមការដឹកនាំរបស់ចៅគីមអ៊ីលស៊ុង បុរសខ្លាំងវ័យក្មេងគីមជុងអ៊ុននៅក្នុងពាក់កណ្ដាលឆ្នាំ២០២០នេះ បានរំអុកសភាពការណ៍ឧបទ្វីបឱ្យរង្គឺដោយសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជានិមិត្តរូបសន្ដិភាពនិងការចរចាមិនតិចដែរទេ។

អ្វីដែលជាមេរៀនក្នុងប្រវត្តិសាស្រ្ដនៃការប្រេះបែកកូរ៉េជាពីរនេះគឺមកពីកូរ៉េទាំងពីរទន់ខ្សោយនិងត្រូវការបរទេស ជាពិសេសគឺពលរដ្ឋមានជំនឿលើអភិប្រាយជាជន នយោបាយ ដែលចាត់ទុកមតិខ្លួនឯងជាធំនិងយកប្រទេសជាតិធ្វើដូចជារបស់ ខ្លួនផ្ដាច់មុខ៕

ដោយ៖ ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិចារណកថាស្នេហាជាតិឥណ្ឌាចង់បណ្ដេញចិនចេញពីក្រុមប្រឹក្សាសន្ដិសុខUN តើទៅរួចទេ?

ខណៈនេះស្ថានការណ៍ព្រំដែនឥណ្ឌានិងចិនឡើងកំដៅជាខ្[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិនឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត