loader

ព្រឹទ្ធសភាគាំទ្រលោក ស៊ឹម កា ធ្វើជាអនុប្រធានទី១ជំនួសលោក នៃ ប៉េណា ដែលទទួលមរណភាព

(ភ្នំពេញ)៖ ក្រោមសំឡេងឆ្នោតគាំទ្រ ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល លោក ស៊ឹម កា បានជាប់ធ្វើជាអនុប្រធានទី១នៃព្រឹទ្ធសភា ជំនួសលោក នៃ ប៉េណា ដែលទើបទទួលមរណភាពកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ព្រឹទ្ធសភា ដែលបានបង្ហាញរូបភាពសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។

សមាជិក ព្រឹទ្ធសភា ទាំង ៦២ រូប សម្រាប់ នីតិកាល ថ្មី

បើតាមទំព័រហ្វេសប៊ុកដដែល សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកមិញនេះ មានរបៀបវារៈចំនួន២ ដែលអនុម័ត ទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ និងទី២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤។

តាមសេចក្តីប្រកាសលទ្ធផលផ្លូវការនៃព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភាបានបោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាថ្មី ជំនួសលោក នៃ ប៉េណា ដែលបានទទួលមរណភាព ក្នុងនោះ លោក ស៊ឹម កា ទទួលបានសំឡេងគាំទ្រចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ក្រៅពីបោះឆ្នោតនេះ ព្រឹទ្ធសភា ក៏ទទួលស្គាល់ លោកស្រី កង សៅរ៍ធន ជាសមាជិកព្រឹទ្ធសភាថ្មី នៅមណ្ឌលភូមិភាគទី៥ ជំនួស លោក នៃ ប៉េណា ផងដែរ។ សមាជិកថ្មីរូបនេះ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។

សូមជំរាបជូនថា លោក​ នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភាបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧៤ឆ្នាំ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត