loader

ព្រឹត្តិការណ៍វេណេហ្សូអេឡា៖ អាមេរិកនឹងវាយលុកចូលវេណេហ្សូអេឡាខណៈរដ្ឋមន្រ្ដីការបរទេសសន្យាធ្វើគ្រប់យ៉ាងរំដោះប្រជាជនខ្លួន

ភាពចម្រូងចម្រាសនៃចំណាប់ខ្មាំងពលរដ្ឋអាមេរិកកាំងដែលត្រូវបានអាជ្ញាធរយោធាវេណេហ្សូអេឡាចបា់ខ្លួនកាលពីថ្ងៃទី០៣មេសាក្រោមបទចោទថាប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីម៉ាឌូរ៉ូបានក្លាយទៅជាប្រធានបទដ៏លេចធ្លោមួយនៅអាមេរិកខាងត្បូងដែលអ្នកវិភាគនិងអ្នកតាមដានស្ថានការណ៍នៅវេណេហ្សូអេឡាលើកយកមកធ្វើការផ្ទៀងផ្ទាត់អំពីអនាគតលោកម៉ាឌូរ៉ូជាមួយនឹងសហរដ្ឋអាមេរិក។សារព័ត៌មានរបស់រុស្ស៊ីស្ពុតនីកដែលល្បីខាងស៊ើបអង្កេតនិងវិភាគបញ្ហាយោធារបស់ពិភពលោកបានស្រង់សម្ដីអ្នកវិភាគជាច្រើននៅអាមេរិកខាងត្បូងដែលតាមដានស្ថានការណ៍នៃប្រទេសវេណេហ្សូអេឡា។សារព័ត៌មានស្ពុតនីកនេះបានដាក់ចំណងជើងថាអ្នកវិភាគព្រមានថាសហរដ្ឋអាមេរិកនឹងវាយលុកទ្រង់ទ្រាយធំចូលវេណេហ្សូអេឡាក្រោមហេតុផលរំដោហបលរដ្ឋរបស់ខ្លួននិងចាប់ឱ្យបានប្រធានាធិបតីម៉ាឌូរ៉ូ។កាលពីថ្ងៃទី០៣ឧសភាកងទ័ពវេណេហ្សូអេឡាបានចាប់ខ្លួនមនុស្ស១៣នាក់ដែលជិះលើម៉ារីនមួយគ្រឿងសំដៅចូលដែនទឹកវេណេហ្សូអេឡាហើយក្នុងនោះមានពលរដ្ឋអាមេរិកកាំងពីររូបផងដែរហើយ១១នាក់ទៀតជាពលរដ្ឋនេះប្រទេសកូឡំប៊ី។វេណេហ្សូអេឡាបានហៅមនុស្សមួយក្រុមនេះថាជាក្រុមប្រដាប់អាវុធរៀបចំធ្វើសកម្មភាពរដ្ឋប្រហារដើម្បីនាំខ្លួនចាប់ខ្លួនលោកម៉ាឌូរ៉ូទៅសហរដ្ឋអាមេរិក។បន្ថែមលើនេះលោកម៉ាឌូរ៉ូក៏បានចោទប្រធាំនាធិបតីកូឡំប៊ីថាជាអ្នករៀបចំដំណោះររបស់ក្រុមប្រដាប់អាវុធនេះឱ្យមកធ្វើសកម្មភាពរដ្ឋប្រហារទម្លាក់រូបលោកពីអំណាចតែយ៉ាងណាក៏ដោយ។រដ្ឋាភិបាលកូឡំប៊ិបានបដិសេធហើយសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបដិសេធថាខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងអំពើនេះនោះទេ។ក្រុមប្រដាប់អាវុធដែលគេថាក្រុមរដ្ឋប្រហារមិនបានសម្រេចនោះត្រូវបានវេណេហ្សូអេឡាលាបពណ៌ថាជាក្រុមទាហានស៊ីឈ្នួលរបស់លោកប្រធានាធិបតីដូណាល់ត្រាំ។

តើអ្នកវិភាគយល់ឃើញដូចម្ដេចដែរចំពោះវេណេហ្សូអេឡាចោទអាមេរិកនៅពីក្រោយក្រុមប្រដាប់អាវុធនេះ?

Miguel Jaimesអ្នកវិទ្យាសាស្រ្ដនយោបាយនៃប្រទេសវេណេហ្សាអេឡានិងអ្នកជំនាញប្រេងកាតនៅប្រទេសនេះបានវិភាគឃើញថាការដែលសហរដ្ឋអាមេរិកបញ្ចូននាវាចម្បាំងមកពង្រាយនៅឆកសមុទ្រនៃតំបន់អាមេរិកខាងត្បូងហើយចេញដីកាចោទប្រកាន់លោកម៉ាឌូរ៉ូជាឧក្រិដ្ឋជនគ្រឿងញៀនគឺជាដើមចមដែលនាំឱ្យតំបន់អាមេរិកខាងត្បូងធ្លាក់ក្នុងស្ថានភាពតានតឹង។លោកវិភាគឃើញទៀតថាករណីដែលក្រុមប្រដាប់អាវុធត្រូវគេចោទថាប៉ុនប៉ងធ្វើរដ្ឋប្រហារទំលាក់លោកម៉ាឌូរ៉ូហើយត្រូវចាប់ខ្លួនបានដោយរដ្ឋាភិបាលម៉ាឌូរ៉ូវាយប្រហារធ្ងន់ៗទៅលើសហរដ្ឋអាមេរិនោះអាចនឹងនាំឱ្យអាមេរិកបាក់មុខហើយរងមធ្យោបាយដើម្បិនាំទ័ពទ្រង់ទ្រាយធំចូលលុកលុយវេណេហ្សូអេឡាគឺក្រោមលេសប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន។អ្នកវិភាគរូបនេះបញ្ជាក់ថាទោះបីម៉ាឌូរ៉ូកំពុងតែជោគជ័យដំណាក់កាលនេះក៏ដោយប៉ុន្ដែរបបលោកមាឌូរ៉ូកំពុងតែប្រឈមនឹងគ្រោះថ្ានក់ពិការលុកលុយទ្រង់ទ្រាយធំពីសំណាក់សហរដ្ឋអាមេរិក។អ្នកវិភាគដដែលនេះថាករណីនេះមិនមែនជារឿងថ្មីឬកើតមានម្ដងសម្រាប់សហរដ្ឋអាមេរិកនោះទេគឺសហរដ្ឋអាមេរិកមានក្រុមទាហានស៊ីឈ្នួលឯកជនច្រើនកងពលដែលអាចប្រើប្រាស់ទាហានទាំងនេះដើម្បីឱ្យចូលទៅធ្វើអ្វីមួយនៃប្រទេសណាមួយហើយក្រោយមកទាហាននោះបើទោះបីធ្លាក់ក្នុងចំណាប់ខ្មាំងប្រទេសណាមួយក៏ដោយប៉ុន្ដែវាជាល្បែងរបស់សហរដ្ឋអាមេរិកលេងជាមួយនឹងប្រទេសនោះបន្ដទៀត។អ្នកវិភាគរូបនេះបានលើកទឡ្ហីករណ៍ពីរមកបញ្ជាក់ថាទី១ អាមេរិកមើលឃើញកម្លាំងប្រឆាំងនៅវេណេហ្សូអេឡាធ្លាក់កម្លាំងរបស់ក្រុមនេះហើយមិនអាចផ្ដួលរំលំលោកម៉ាឌុរ៉ូបានងាយៗនោះទេ។ក្នុងហេតុផលនេះសហរដ្ឋអាមេរិកត្រូវប្ដូរយុទ្ធសាស្រ្ដជាបន្ទាន់។ហេតុផលទីពីរអាមេរិកត្រូវគម្រាមវេណេហ្សូអេឡាផ្នែកកងទ័ពជានិច្ចហើយអូសទាញឱ្យបានឧត្តមសេនីយ៍មួយចំនួនលោកម៉ាឌូរ៉ូ ទីបំផុតសហរដ្ឋអាមេរិកនឹងលុកលុយចូលវេណេហ្សូអេឡា។យ៉ាងណាក៏ដោយអ្នកវិភាគរូបនេះមើលឃើញថារូបលោកម៉ាឌូរ៉ូមានការប្រុងប្រយ័ត្នខ្ពស់ណាស់ដើម្បីទប់អល់នឹងការជរ្ៀតជ្រែកផ្នែកយោធាពីសហរដ្ឋអាមេរិកនិងប្រទេសជិតខាងដែលកើតមានតាំងពីមានការប៉ុនប៉ងសម្លាប់លោកម៉ាឌូរ៉ូនៅដំណាក់កាលដំបូងកាលពីប៉ុន្មានឆ្នាំមកនេះ។តែនៅជាមួយគ្នានេះអ្នកវិភាគថាប្រជាជនវេណេហ្សូអេឡាដែលមិនរត់ចោលប្រទេសគឺពួកគេកំពុងសម្លឹងមើលពីអនាគតនៃរបបលោកម់ាំឌូរ៉ូតែបើគ្មានឱកាសគឺពលរដ្ឋទាំអនោះក៏ក្លាយជាកម្លាំងលោកម៉ាឌូរ៉ូការពាររបបលោកម៉ាំឌូរ៉ូតែប៉ុណ្ណោះ។ទាក់ទិននឹងកាចាប់ខ្លួនពលរដ្ឋងាមេរិកកាំអពីររូបនេះដែលរបបលោកម៉ាឌូរ៉ូចាត់ទុកថាជាក្រុមទាហានស៊ីឈ្ណួលប៉ុងប៉ងទម្លាក់រដ្ឋាភិបាលវណេហ្សូអេឡានោះនាំឱ្យសហរដ្ឋអាមេរិកកផ្ទុះប្រតិកម្មជាខ្លាំងដោយព្រមានថាអាមេរិកនឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរំដោះពលរដ្ឋអាមេរិកពីររូបនោះត្រឡ់បមកវិញ។នេះជាការព្រមានរបស់រដ្ឋបមន្រ្ដីការបរទេសម៉ៃប៉ុមពីអូ បានបញ្ជាក់ទៀតថាយើងបានបញ្ជាក់នៅក្នុងសន្នីសទីសារព័ត៌មានមួយកាលពិរថ្ងៃព្រហស្បត្តិ៍ទី៧ឧៃផាថាសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមប្រើប្រាស់មធ្យោបាយគ្រប់យ៉ាងទាំងអស់ដើម្បីបលរដ្ឋអាមេរិកហើយថាបើពលរដ្ឋអាមេរិកត្រូវបបានរបបលោកម៉ាឌូរ៉ូចាប់ឃុមខ្លួនក្រោមហេតុផលដូចនេះមែនគឺរបបរបស់លោកម៉ាដូរ៉ូពិតជាហា៊នប្រឈមមុននឹងសហរដ្ឋអាមេរិកហើយមធ្យោបាយណាក៏ដោយក៏សហរដ្ឋអាមេរិកយកទៅប្រើប្រាស់នឹងលោកម៉ាឌូរ៉ូ។លោកម៉ៃប៉ុមពីអូបានបញ្ជាក់ទៀតថាបើអាមេរិកធ្វើដូចនេះគឺអាមេរិកមិនបណ្ដោយឱ្យបរាជ័យនោះទេហើយភាគច្រើនគឺប្រាប់ឱ្យដងជាមុន។សូមជម្រាបថាមិនមែនមានតែប្រជាជនអាមេរិកនិងកូឡំប៊ី១១នាក់ទេត្រូវបានចាប់ខ្លួនគឺទាហានកូឡំប៊ី៨នាក់ត្រូវបានបាញ់សម្លាប់ចោល។មេបក្សប្រឆាំងជួនហ្គៃដូត្រូវបានចោទភ្លាមៗដោយលោកម៉ាឌូរ៉ូថាជាអ្នករៀបចំឱ្យការប្រឆាំងនេះ។លោកជួនហ្គៃដូហៅម៉ាឌូរ៉ូថាយកលេសប៉ុនប៉ងធ្វើរដ្ឋប្រហារសម្លាប់រង្គាលពលរដ្ឋខ្លួន។សម្រាប់លោកជួនហ្គៃដូបានបដិសេធមិនពាក់ព័ន្ធនឹងក្រុមនេះទេតែសារព័ត៌មានមួយរបស់សហភាពអឺរ៉ុបបានចុះផ្សាយថាលោកជួហ្គៃដូបានរត់ទៅស្ថានទូតសហផាពអឺរ៉ុបនៅប្រទេសវេណេហ្សូអេឡាបន្ទាប់ពីរដ្ឋអាជ្ញារបស់លោកម៉ាឌូរ៉ូចេញដីកាចាប់ខ្លួនលោក៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ខ្លាចកម្លាំងបាតុករTrumpរត់ចូលក្រោមដី មេបក្សប្រឆាំង Bidenទៅមើលបាតុកម្មផ្ទាល់

ខណៈសេតវិមានត្រូវបានឡោមព័ទ្ធដោយក្រុមបាតុករ លោក[...]

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកល[...]

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត