loader

ពលរដ្ឋ​ខ្មែរ​ម្នាក់​បដិសេធ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នាយក​រដ្ឋមន្ត្រី​ថៃ​

​ភ្នំពេញ​៖​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្រុងភ្នំពេញ​ និង​បញ្ជូន​ទៅ​សាក់សួរ​នៅ​ទីក្រុង​ បាងកក​ ប្រទេស​ថៃ​ បាន​អះអាង​ថា​ ខ្លួន​មិន​បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នា​ យក​រដ្ឋមន្ត្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ នៅ​ប្រព័ន្ធ​អ៊ិ​ន​ធ័​រ​ណិ​ត​ទេ​។​

លោក ហេង រតនៈ ថា ដោយយក​ចិត្តទុកដាក់ពីថ្នាក់ដឹកនំាកម្ពុជានៃក្រសួងពាក់ព័ន្ធ និងមន្រ្តីស្ថានទូតខ្មែរប្រចំាប្រទេសថៃ និងជំនួយការលោកឧត្តមសេនីយ៍សៅ សុខា អមដំណើរជាមួយ លោក នឹងហោះត្រឡនមកកម្ពុជាវិញក្រោយផ្តល់ចម្លើយចប់។ រូបភាព៖ Facebook Heng Ratanak

​បើ​តាម​កាសែត​ Bangkok​ Post​ ចុះ​ផ្សាយ​ថា​ ប៉ូលិស​ថៃ​ស្នើ​សុំ​ពលរដ្ឋ​ខ្មែរ​ឈ្មោះ​ ហេង​ រតនៈ​ ជាង​ ៦​ ម៉ោង​ ទៅ​សាកសួរ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ សុក្រ​ ម្សិលមិញ​។​

​លោក​ Siriwat​ Deepor​ ប៉ូលិស​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ ប្រាប់​កាសែត​ Bangkok​ Post​ ថា​ លោក​ ហេង​ រតនៈ​ បាន​ច្រាន ចោល​ថា​ ខ្លួន​មិន​បាន​បង្ហោះ​អត្ថបទ​រិះគន់​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ទេ​។​ ជនសង្ស័យ​រូប​នេះ​ថា​ ខ្លួន​បាន​ឲ្យ​មិត្តភក្តិ​ឈ្មោះ​ Louis​ ជា​ជន​ខ្មែរ​ ខ្ចី​កាត់​ឥណទាន​ ដើម្បី​ផលិត​អត្ថបទ​ចុច​លើ​អ៊ិ​ន​ធ័​រ​ណិ​តរក​ប្រាក់​ចំណូល​ពី​ការ​ផ្សាយពាណិ ជ្ជកម្ម​។​

​ជនសង្ស័យ​ឈ្មោះ​ ហេង​ រតនៈ​ ប្រាប់​អាជ្ញាធរ​ថៃ​ថា​ ខ្លួន​មិន​ចេះ​អាន​ និង​និយាយ​ភាសា​ថៃ​ទេ​ ហើយ​ខ្លួន​នឹង​នាំ​អាជ្ញាធរ​ទៅ​ផ្ទះ​មិត្ត​ ឈ្មោះ​ Louis​ ដែល​មាន​ជនជាតិ​ខ្មែរ​នៅ​ក្រុងភ្នំពេញ​។​

​កាសែត​ Bangkok​ Post​ បញ្ជាក់​ថា​ ប៉ូលិស​ថៃ​ បាន​រក​ឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​នេះ​បាន​បង្ហោះ​អត្ថបទ​ជា​ភាសា​ថៃ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​ ឧសភា​ លើ​គេ​ទំព័រ​ព័ត៌មាន​ឈ្មោះ​ ratstas.com​ news​ ដោយ​សរសេរ​ថា​ នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ បាន​ប្រាប់​ពលរដ្ឋ​ថៃ​ថា​ «​បើ​ចង់បាន​សាំង​ថោក​ឲ្យ​យក​ទឹក​ចាក់​ជំនួស​សាំង​»​។​ នាយក​រដ្ឋមន្ត្រី​ថៃ​មាន​ប្រសាសន៍​ដូចនេះ​ នៅ​ពេល​មានការ​ចោទសួរ​អំពី​តម្លៃ​សាំង​ឡើងថ្លៃ​ ប៉ុន្តែ​លោក​ប្រា​យុទ្ធ​បាន​បដិសេធ​អំពី​ការ​អត្ថាធិប្បាយ​ដូចនេះ​។​

​ជុំវិញ​ការ​ចុះ​ផ្សាយ​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ឧត្តមសេនីយ៍​ ខៀវ​ សុ​ភ័​ក្រ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​កាលពី​ម្សិលមិញ​ថា​ លោក​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​រិះគន់​នាយក​មន្ត្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​នោះ​ទេ​។​

​ លោក​ឧត្តមសេនីយ៍​ ខៀវ​ សុ​ភ័​ក្រ​៖​ «​រឿង​ថៃ​ចាប់​អីៗ​រឿង​ថៃ​នឹង​អី​ ពូ​មិន​ទាន់​មាន​ព័ត៌មាន​នឹង​ទេ​។​ពូ​ Check​ មើល​វា​អត់​ឃើញ​ សមត្ថកិច្ច​របស់​យើង​វា​គ្មាន​។​ទាល់​អះអាង​ថា​ បញ្ជូន​ទៅ​កាត់ទោស​អ្វីៗ​វា​អត់​មាន​ មិន​អាច​ទៅ​រួច​ទេ​។​ព័ត៌មាន​និង​ពូ​អត់​លឺ​ផ​ហ្នឹង​។​»
​ទោះបី​យ៉ាងណា​ លោក​ ហេង​ រតនៈ​ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ លោក​នឹង​ហោះ​មក​កម្ពុជា​វិញ​នៅ​ពេល​ក្រោយ​បញ្ចប់​ការ​ផ្តល់​ចម្លើយ​ជាមួយ​អាជ្ញាធរ​ថៃ​ ករណី​ដែល​គេ​ប្រើប្រាស់​ព័ត៌មាន​របស់​លោក​ ដើម្បី​បង្ហោះ​ព័ត៌មាន​មិន​ពិត​ប៉ះពាល់​ដល់​នាយក​រដ្ឋមន្ត្រី​ថៃ​។​លោក​ រតនៈ​ បញ្ជាក់​ថា​ លោក​សុខ​ សប្បាយ​ធម្មតា​ទេ​ ព្រោះ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​កម្ពុជា​នៃ​ក្រសួង​ពាក់ព័ន្ធ​ និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ និង​ជំនួយការ​លោក​ឧត្តមសេនីយ៍​សៅ​ សុខា​ អមដំណើរ​ជាមួយ​ទៅ​ថៃ​៕

ព័ត៌មានទាក់ទង

UNទទូច​ឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតតែមន្ត្រីកម្ពុជាថាមន្ត្រីUNធ្វើជាមេធាវីឱ្យក្រុមប្រឆាំង

ជាថ្មីម្ដងទៀតអ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្[...]

អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅក្រុងតាខ្មៅ(មានសំឡេង)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេ[...]

សម្ដេច ហ៊ុន សែន ៖គណបក្សប្រជាជនធានាមិនអោយប្រទេសវិលទៅរកសង្រ្គាមឡើយ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត