loader

ប្រាសាទអង្គរវត្តរកចំណូលបាន ១០៧លានដុល្លារ រយៈពេលមួយឆ្នំា

ប្រាសាទអង្គវត្តរកប្រាក់ចំណូល ១០៧លានដុល្លារអាមេរិក កើនឡើង ៧២ភាគរយ សម្រាប់ឆ្នំា ២០១៧នេះ។ ក្នុងនោះប្រាក់ឧបត្ថមជាង ៤លានដុល្លារ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោង​តាម​សេចក្តីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរចុះផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នំា ២០១៨នេះ។

យោងតាមរបាការណ៍នេះបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នំាភ្ញៀវទេសចរមកទស្សនាប្រាសទអង្គវត្តជាង២លាន ៤សែន កើនឡើង ១១.៨២ភាគរយ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា កាលពីឆ្នំា២០១៦ កម្ពុជាទទួលបាន​ទេសចរអន្តរជាតិជាង៥លាននាក់ កើនឡើង ៥%។ ភ្ញៀវទេសចរចិនជាង៨៣ម៉ឺននាក់ កើន​ឡើង២០%។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ឱ្យដឹងថា រយៈពេល៣ថ្ងៃ ចុងខែធ្នូ ឆ្នំា២០១៧ ភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៣៣ ម៉ឺននាក់។ក្នុងនោះអន្តរជាតិជាង ៣ម៉ឺននាក់។

លោកបន្តថា ភ្ញៀវទេចរទៅកំសាន្តនៅខេត្តសៀមរាមច្រើនទៅទស្សនាប្រាសាទអង្គរវត្ត ,ប្រាសាទបាយ័ន, ប្រាសាទបន្ទាយស្រី បារាយ ភ្នំគូលែន និងផប់ស្រ្ទីតជាដើម៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

មន្ត្រីរដ្ឋាភិបាលបង្ហាញវិបត្តិ ៦ ចំណុចក្នុងវិស័យស្រូវអង្ករ

ភ្នំពេញ៖ បើទោះបីជាកម្ពុជាអាចផ្គត់ផ្គង់ផលិតផលស[...]

បទវិភាគ៖ រដ្ឋាភិបាលគួរបំភាចការអភិវឌ្ឍតាមបណ្តាខេត្តបន្ថយភាពកកកុញនៅទីក្រុង

ប្រមុខរាជរដ្ឋាភិបាលក្នុងសប្តាហ៍នេះ បានបង្ហើបព[...]

ក្រសួងសេដ្ឋកិច្ចរៀបចំគោលនយោបាយបន្ថយកម្ចីបរទេសកាត់បន្ថយហានិភ័យ

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត