loader

ប្រវត្តិសាស្ត្រ៖ ស្ដេចកនស្នើសុំព្រះបាទ ច័ន្ទ រាជា ពុះចែកទឹកដីពេលដឹងថាខ្លួនអាចចាញ់សង្រ្គាម

បន្ទាប់ពីនគរធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមកាន់ធ្ងន់ទៅៗ ហើយអាចនឹងកាន់តែ​បាត់​បង់ដែនដីទៅ​ខាង​ព្រះបាទច័ន្ទរាជា  ហ្លួងព្រះស្ដេចកន បានប្រែប្រួលចិត្តគឺចាប់ផ្ដើម បោះពាក្យសម្ដីទៅរក សត្រូវ​របស់ខ្លួន គឺស្នើសុំកសាងសន្តិភាព ដោយការសុំពុះចែកទឹកដីកាន់កាប់និងគ្រប់គ្រង។ តែព្រះបាទច័ន្ទរាជាមិនយល់ព្រម ឡើយ។ នេះជាលិ្បចថ្មីមួយទៀតរបស់ហ្លួងព្រះស្ដេចកន​ក្នុងយុទ្ធសាស្ត្រនៃសង្រ្គាម។

លោក នួន បូរិន ជូនសេចក្ដីអត្ថាធិប្បាយដូចតទៅ៖

 

 

នៅពេលដឹងថា មន្ត្រីរបស់ខ្លួនដែលចុះចូលនឹងព្រះបាទច័ន្ទរាជា មិនអាចធ្វើគត់សត្រូវ​របស់​ខ្លួនបាន  ហ្លួងព្រះស្ដេចកន ក៏គិតពិចារណារកវិធីមួយទៀតគឺការស្នើសុំកសាងសន្តិភាព តាម​រយៈ​ការពុះចែកទឹក ដីគ្នាគ្រប់គ្រង។ លិខិតដែលស្ដេចកនបាន បញ្ចូនមកថ្វាយ​ព្រះ​បាទ​ច័ន្ទរាជា​គឺមានខ្លឹមសារដូចខាងដើមនេះ។ តែមិនបានសម្រេចដូចបំណងនោះទេ ដែលមើលទៅព្រះបាទច័ន្ទរាជា នៅចងចាំថា កាលពីប៉ុន្មានខែមុននេះ  ស្ដេចកនបាន អោយមន្ត្រីរបស់ខ្លួន មួយរយនាក់មក​ចុះចូលព្រះអង្គហើយបែរជា លួចធ្វើឃាតព្រះអង្គ បានធ្វើឱ្យព្រះអង្គខកចិត្តនិងឈឺចាប់ម្ដងហើយ​តែលើកនេះ ព្រះច័ន្ទរាជាថា ស្ដេចកនដូចជា អស្ចារ្យណាស់ សុំបែកចែងទឹកដីដែលជាកេរ្តិ៍ តំណែលរបស់​ដូចតា បុរាណកាលមក។ ព្រះអង្គបានប្រាប់ទៅអ្នកនាំសាររបស់ស្ដេចកនថា« ប្រសិនបើ ជាចៅ​ហ្វាយ​របស់អ្នកចង់បញ្ឈមសង្រ្គាម គឺត្រូវដកចេញ គឺយើងនឹងដកចេញដែរ»

                                                                                                  រូបតំណាង។

 

សារត្រឡប់ទៅវិញរបស់ព្រះបាទច័ន្ទរាជា បាននាំហ្លួងព្រះស្ដេច ខកចិត្ត ហើយចាត់ទុកថា ជាការអាម៉ាសរបស់ខ្លួន ដែលសុំចរចាដើម្បីសន្តិភាព បែរជាគេ បដិសេធ។ត្រង់នេះបើ តាម​សៀវ​ភៅប្រវត្តិសាស្ត្ររបស់ អ្នកនិពន្ធ អាដេម៉ាឡឺក្លែ អតីតរ៉េស៊ីដង់បារាំងប្រចាំនៅកម្ពុជា  គឺ​ស្ដេចកន មានកំហឹងហើយក៏យាងទៅ រាជវាំងក្រុងស្រឡប់ព្រៃនគរវិញហើយក៏រកវិធី​ផ្សេងៗទៀត ដើម្បីទប់ទល់នឹងការវាយលុករបស់ព្រះបាទច័ន្ទរាជា។

យ៉ាងណា គូសត្រូវនឹងគ្នា បានរកពេលផ្អាកសង្រ្គាម ដើម្បីអោយប្រជាជននិងកងទ័ពធ្វើស្រែ។

 ផ្អាកសង្គ្រាម

 ព្រះបាទច័ន្ទរាជា បានផ្ញើសារទៅស្ដេចកនថា ពេលវេលានេះ គឺការធ្វើស្រែ ចម្ការដែលសមនឹងផ្អាកប្រយុទ្ធគ្នាសិន ។

ព្រះ​អង្គ​លើកទ័ព​ត្រឡប់​មក​បន្ទាយ​ខែត្រ​រលាប្អៀរ​វិញ។ តែពេលផ្អាកសង្រ្គាមនេះ ឃើញថា គូប្រយុទ្ធបានផ្ដើមសង្កេតនិងធ្វើចារកម្មដើម្បីដឹងពីស្ថានការណ៍មុនសង្រ្គាមចាប់ផ្ដើមជាថ្មី។

ហ្លួងស្ដេចកន នៅ ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ ក៍បាន​ជ្រាបរឿងនេះ ។

សាររបស់ស្ដេចកន បានថ្វាយព្រះបាទច័ន្ទរាជាមានខ្លឹមសារ វស្សា​រដូវ​បានមកដល់ហើយ រាស្ដ្រ​ត្រូវ​ធ្វើស្រែ។ ដូច្នេះ​យើង​សូម​ឲ្យ​ឈប់​ធ្វើសង្គ្រាម​នឹង​គ្នា​ក្នុង​មួយ​រដូវ​នេះ​ចុះ តែ​សុំ​ឲ្យ​ចាំ​ពាក្យ​ដែល​សន្មត​សញ្ញាកុំឲ្យ​លប​លួច​វាយ​យក​ខែត្រ​គ្នា​ដូច​ជា​កងទ័ព​ចោរ​នោះ​ឡើយ។

បើ​ដល់​រាស្ដ្រ​ធ្វើស្រែ​ចំការ​រួច​ហើយ មុន​នឹង​ធ្វើសង្គ្រាម​នឹង​គ្នា​កាលណា​ឲ្យ​មាន​រាជសារ​ចារ​ជា​ព្រះរាជ​កំណត់​ទៅ​មកទើប​គួរ​សមជា​ឧត្ដម​មហាក្សត្រ​ធិរាជ»។

                                                                                                        ​​​រូបតំណាង។

 

លុះ​ស្ដាប់រួចហើយ  សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ពិរោធ​ខ្លាំង​ណាស់ ទ្រង់​ត្រាស់​ថាអា​រាជទូត​ឯង​វិល​ទៅ​ប្រាប់​ម្ចាស់​ឯង​ចុះ​ថា​អញ​ព្រម​សំរាក​ឲ្យ​រាស្ដ្រធ្វើស្រែ​ហើយ តែ​ថា​អញ​សុំ​កុំឲ្យ​ម្ចាស់​ឯង​ហៅ​អញ​ថាជា​បង​ជា​ប្អូន​ឡើយ ដ្បិត​ម្ចាស់​ឯង និង​អញ​នេះ​មាន​ជាតិ​ត្រកូល​ឆ្ងាយ​ពី​គ្នា​ណាស់”។ នៅពេលអ្នកនាំសារ៤ស្ដេចកន ចេញ​ផុត​ទៅ​នោះ អស់​នាយ​កងទ័ព​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ព្រះបាទច័ន្ទរាជាថា៖ យើង​ធ្វើសង្គ្រាម​កំពុង​មាន​ជ័យ​ជំនះ ហើយ​ហេតុ​អ្វី​ក៏​ទ្រង់​ទទួល​សញ្ញា​ឲ្យ​ឈប់​សង្គ្រាម​ដូច្នេះ ។ បើ​ខាង​សត្រូវ​គេ​កេណ្ឌ​បណ្ដារាស្ដ្រ​តាំងពី​ខែត្រ​ខាងជើង​ទល់​នឹង​ស្រុក​លាវខាងត្បូង​ទល់​នឹង​សមុទ្រខាងកើត​ទល់​នឹង​នគរ​ចាមគឺគេមានកម្លាំងច្រើនណាស់ ។ ឯខាង​យើង​ទើបតែ​វាយ​បាន ​៦-៧ ​ខែត្រ ប៉ុណ្ណោះ។ ទូលព្រះបង្គំ​យល់​ថា យើង​នឹង​រក្សាខ្លួន​ពិបាក​ណាស់”។

សម្ដេចចៅពញាចន្ទរាជាឬព្រះបាទច័ន្ទរាជា  ទ្រង់ត្រាស់ថា : ការណ៍នេះ យើងបានគិតស្រេចហើយបានជាយើងព្រមឈប់ច្បាំង សិន ។ ព្រះអង្គបានពន្យល់ទៅមេទ័ពវិញងថា​ត្រូវមើលទឹកចិត្តរាស្ត្រ ថាតើគេលំបាកប៉ុនណា បើគេបាត់បង់ ភោគផល និងវេទនា បើធ្វើស្រែផងស្រុងទេសន៍មានចម្បាំងទៀត។ យើងជាស្ដេចនិងត្រកូលព្រះរាជាត្រូវគិតពីសុខទុក្ខរបស់រាស្រ្តហើយយើង ក៏បានពង្រីកខេត្តបានច្រើនដែរ ។ ម៉ាងរាស្ត្របាក់មកយើងកាន់តែខ្លាំងដែរ។

                                                                                                       ​រូបតំណាង។

 

ឯព្រះស្រីជេដ្ឋា ឬព្រះស្ដេចកន អម្ចាស់ផែនដីខាងក្រុងស្រឡប់ពិជ័យព្រៃនគរនោះ ស្ដេចត្រាស់ឱ្យកងទ័ព ឈររក្សាខែត្រ ជាប់តាំងពីស្ទឹងក្រាំងពន្លៃ រៀងទៅដល់ខាងត្បូង ហើយស្ដេចលើកទ័ពត្រឡប់ ទៅក្រុងស្រឡប់ពិជ័យព្រៃនគរទិសខាងកើតវិញ។ តែទីបំផុត ភាគីទាំងពីរបានរត់ទៅរកសង្រ្គាម​ឡើងវិញ គឺដើម្បីកំណត់ជោគវាសនា គ្រប់គ្រងនគរ។ ការប្រយុទ្ធបង្ហូរឈាមគ្មានត្រាប្រណៃឡើយ។ ក្រុងស្រឡប់វិជ័យព្រៃនគររបស់ព្រះស្ដេចកន បាន ធ្លាក់ក្នុងគ្រប់គ្រងរបស់ ព្រះបាទច័ន្ទរាជា បន្ទាប់ពីមានការហំព័ន្ធរយៈពេលបីខែ ធ្វើអោយទ័ពស្ដេចកន និងរាស្រ្តនៅខាងស្ដេចកន ចាប់ចុះចូលមកខាងព្រះបាទច័ន្ទរាជា។  ព្រះស្ដេចកន ចាញ់ក្នុងសមរភូមិដ៏ខ្លោចផ្សានេះ ។ស្ដេចអង្គនេះ ត្រូវបានទ័ពព្រះបាទច័ន្ទរាជាចាប់ព្រះកាយបានក្នុងពេលប្រយុទ្ធ នៅក្នុងបន្ទាយ ស្រឡប់ពិជ័យ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទល្មើសអកម្ម

បទល្មើសអកម្ម

ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩

សង្គមកម្ពុជា តែងតែកើតមានបទល្មើសជាច្រើនពីមួយថ្[...]

បទវិភាគ៖ ៧ មករា ជាកំណើតទី ២ របស់ប្រជាជននិងប្រាក់រៀលខ្មែរ

ភ្នំពេញ៖ បើទោះបីមានការលាបពណ៌ថ្ងៃ ៧ មករា ថាជាក[...]

ឧត្តមសេនីយ៍វៀតណាមលើកទ័ពចូលកម្ពុជាថាជាការវាយបកផងនិងជាការរំដោះពីរបបខ្មែរក្រហមផង

ក្នុងឱកាសប្រារព្ធខួប ៤០ឆ្នាំនៅឆ្នាំ ២០១៩ ដែលជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត