loader

ប្រវត្តិសាស្ត្រ៖តើស្ដេចជ័យជេដ្ឋាទី២ មានកំហុសដោយចេតនាឬអចេតនាចំពោះការបាត់បង់ដែនដីព្រៃនគរ?

អ្នកប្រវត្តិប្រតិសាស្ត្រ និងអ្នកវិភាគបញ្ហាសង្គមហាក់មានការមើលឃើញ ប្រហាក់ប្រហែលគ្នា​ពីការបាត់បង់ដែនដីព្រៃនគរ និងតំបន់មួយចំនួនទៀតទៅអាណ្ណាម។ ពួកគាត់បានហៅការគ្រប់គ្រងទឹកដីដោយ ព្រះបាទជ័យជេដ្ឋាទី ២ ពីឆ្នាំ ១៦១៨-១៦២២ ថា ជារជ្ជកាលមួយដែលកម្ពុជារងឥទិ្ធ ពលជាខ្លាំងពីប្រទេសសៀម។

ដោយមិនចង់អោយប្រទេសបន្តរណបសៀមព្រះបាទជ័យជេដ្ឋាទី២ បានកាត់ផ្ដាច់វប្បធម៌និងឥទិ្ធពលពីប្រទេសសៀម ដោយចងមេត្រីភាពស្អិត រមួតជាមួយអាណ្ណាម។ ព្រះអង្គបានទទួលយកនារីម្នាក់ជាកូនស្ដេចអាណ្ណាម ធ្វើជាភរិយា។

ការចងសម្ព័ន្ធភាពសាច់ឈាមនេះហើយ បានក្លាយជាមនោសញ្ចេតនាយ៉ាងប្រពៃជាមួយអាណ្ណម។ ដោយមនោសញ្ចេតនានេះ អាណ្ណាមបានសុំខ្ចីដីខ្មែរនៅតំបន់មួយចំនួន ហើយរហូតខ្មែរទាមទារវិញលែងបាន។ តើនេះ ជាកំហុសដោយចេតនាឬអចេតនា របស់ព្រះបាទជ័យជេដ្ឋាទី២​?

សូមស្ដាប់អធិប្បាយរបស់ កញ្ញា ជុំ ជោគជាតា ដូចតទៅ!

ព្រះបាទ​ជ័យជេដ្ឋាទី២ បាន​ឡើង​សោយរាជ្យ​នៅ គ​.​ស ១៦១៨ ដោយមាន​ព្រះនាម​សំរាប់​រាជ្យ​ថា សម្ដេច​ព្រះរាជ​ឳ​ង្កា​រ​ព្រះ​ជ័យជេដ្ឋា​ធិ​រាជ​រាមា​ធិបតី​។ អ្នកប្រវត្តិសាស្ដ្រ​និយម​ហៅ​ព្រះអង្គ​ថា ព្រះ​ជ័យជេដ្ឋា​ទី​២ ។

​ព្រះបាទ ជ័យជេដ្ឋា​ទី​២ ទ្រង់​បាន​បោះបង់ចោល​នូវ​ទំនៀមទម្លាប់​របស់សៀម ហើយ​លើកយក​ទំនៀមទម្លាប់​ខ្មែរ​មក​ជំនួស​វិញ ដើម្បី​បង្ហាញ​ឲ្យ​សៀម​ឃើញថា​ ព្រះអង្គ​មិន​ទទួលស្គាល់​នូវ​អំណាច​របស់​សៀម​មកលើ​ប្រទេស​ខ្មែរ​ទេ។ មិនតែប៉ុណ្ណោះ ព្រះអង្គធ្លាប់បានដឹកនាំទ័ពផ្ទាល់វាយនគរសៀម។

ទំនងចង់ពង្រឹងអំណាច ព្រះបាទជ័យជេដ្ឋាទី២ ក៏បានទទួលយកបុត្រីស្ដេចអាណ្ណាម ធ្វើជាព្រះជាយា ​ ហើយលើក​អ្នក​អង្គ​ចូ​វ ​ឲ្យ​ឡើងជា​អគ្គមហេសី​ ​។​​ ក្សត្រីយ៍អង្គនេះ មានសម្ពស្សល្អណាស់ ហើយចេះធ្វើអោយព្រះរាជាស្រឡាញ់និងស្ដាប់បង្គាប់។ គេបានចាត់ទុកទំនាក់ទំនងរវាងព្រះរាជាអាណ្ណាមជាមួយព្រះរាជាកម្ពុជាចាប់ផ្ដើមកើនឡើងត្រឹមពេលដែលក្សត្រីយ៍រូបនេះ យាងមកដល់ព្រះរាជវាំងកម្ពុជា ។

ព្រះអង្គមានបុត្រីមួយអង្គជាមួយស្ដេចស្រីអង្គចូវ ។ ព្រះអង្គ​ទ្រង់​លើក​អ្នក​អង្គ​ចូ​វ ព្រះរាជ​បុត្រី​អាណ្ណាម​ឲ្យ​ឡើងជា​អគ្គមហេសី​។ ​ នេះបើតាមសៀវភៅប្រវត្តិសាស្រ្ដ ប្រទេសកម្ពុជា និពន្ធដោយ លោក អាដេម៉ារ ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំនៅកម្ពុជា។

នៅក្នុងបទសម្ភាស ជាមួយវិទ្យុស្ត្រី កាលពីថ្មីៗ លោកសាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា  នៅតែអោយតម្លៃខ្ពស់ ចំពោះព្រះបានជ័យជេដ្ឋាទី២ក្នុងការគ្រប់គ្រង ដែនដី បើទោះជាព្រះអង្គមានមនោសញ្ចេតនាស៊ីជម្រៅជាមួយអាណ្ណាម តាមរយៈការភ្ជាប់សាច់ឈាមក៏ដោយ។លោកពន្យល់ថា ការបាត់បង់ដីកំពង់ក្របី ដីព្រៃនគរ ឬតំបន់មួយចំនួន ដែលលោកថាព្រះអង្គក៏បានទាមទារយកវិញដែរ។ ករណីបាត់ដីទាំងនេះ តាមលោកសាស្ត្រាចារ្យ គឺមកពីការ ប្រើមនោសញ្ចេតនា ដោយមិនបានគិតច្រើនពីហានិភ័យទៅថ្ងៃមុខ។ តែលោក បញ្ជាក់ថា ព្រះបាទជ័យជេដ្ឋាទី២ មិនបានចុះព្រះហត្ថលេខាលើលិខិតស្នាមជាតាក់តាងពីការកាត់ដីទៅអាណ្ណាមនោះទេ។

ទំនាក់ទំនង​ជាមួយអណ្ណាម

​តាមសៀវភៅ​ប្រវត្តិសាស្ត្រគឺនៅ គ. ស ១៦២៣ គណៈ​បេសកម្ម​​ទូត​អណ្ណាម​មួយ​ ត្រូវបាន​បញ្ជូនមក​ក្រុងឧដុង្គ ក្នុង​គោលបំណង​សូម​ព្រះរាជា​ខ្មែរ​អនុ ញ្ញាត​ឲ្យ​អាណ្ណាម ​បង្កើត​គ្រឹះស្ថាន​ជំនួញ​នៅ​ខាងត្បូង​ប្រទេស​ខ្មែរ គឺ​នៅត្រង់​តំបន់​ព្រៃន​គរ កំពង់ក្របី ព្រមទាំង​សូម​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​កាន់កាប់​ក្រសួង​គយ​នៅ​តំបន់​នោះ​ផង​។

ស្ថានការណ៍​ក្នុងប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ​ក្រុង​វេ ការយោគយល់​ដល់​អង្គ​មហេសី​ទាំងនេះហើយ​ជា​កត្តា​ជម្រុញ​ឲ្យ​ព្រះបាទ ជ័យជេដ្ឋា​ទី​២ ទ្រង់​អនុញ្ញាត​យល់ព្រម​តាម​សេចក្ដីស្នើសុំ​របស់គេ​។ ចំពោះ​រឿងនេះ អ្នកប្រវត្តិសាស្ដ្រ​បរទេស​ខ្លះ​យល់ឃើញថា :”​ជាការ​វាយ​ដណ្ដើមយក​មណ្ឌល​ពាណិជ្ជកម្ម​មួយ​របស់​ខ្មែរ​ដោយ​លាក់​មុខ​”​។ ចាប់តាំងពី​ពេលនោះ​មក ហើយដោយ​មានការ​លើក​ទឹកចិត្ត​ពី​ព្រះ​ចៅ​ក្រុង​វេ ផង ជនជាតិអាណ្ណាម​បាន​ដឹក​កូន​ជញ្ជូន​ចៅ បបួលគ្នា​ចូលទៅក្នុង​ទឹកដី​ខ្មែរ កាន់តែ​ច្រើនឡើងៗ​។ បន្ទាប់មកទៀត ដោយ​យក​លេស​ថា ដើម្បី​ជួយ​អាជ្ញាធរ​ខ្មែរ​រក្សា​សន្ដិសុខ​ឲ្យ​មាន​ប្រសិទ្ធិភាព ព្រះ​ចៅ​ក្រុង វេ នៃនគរអាណ្ណាមទ្រង់​បាន​បញ្ជូន​មេទ័ព​ម្នាក់​ឲ្យ​ទៅ​ឈរ​នៅ​តំបន់​នោះ​ទៀត​។​ នេះជាស្ថានការណ៍មួយ បញ្ជាក់ពីអាណ្ណាមចិញ្ចឹមចិត្តយកដីកម្ពុជា។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គម យល់ស្របតិចតួចតាមការបកស្រាយរបស់លោក សាស្ត្រាចារ្យសំបូរម៉ាណារ៉ា ។ តែយ៉ាងណា លោកបណ្ឌិត យល់ឃើញថា ទោះជា អោយអាណ្ណាមខ្ចី ក៏ដោយ គឺជាកំហុសដោយចេតនា របស់ព្រះបាទជ័យជេដ្ឋាទី២។ លោកថា ករណីមនោសញ្ចេតនា មិនមានតែសម្រាប់ ស្ដេចជ័យជេដ្ឋានោះទេ គឺមានជាហូរហែរៀងមក។ តែយ៉ាងណា ទាំងសាស្ត្រាចារ្យប្រវត្តិសាស្ត្រសំបូរ មាណ្ណារ៉ា និង  អ្នកស្រាវជ្រាវ បញ្ហាសង្គម លោកបណ្ឌិតមាសនី បានផ្ដល់អនុសាសន៍ដល់ មនុស្សខ្មែរជំនាន់ ក្រោយគឺត្រូវ មានសក្ដានុពល ខ្ពស់ចំពោះការការពារដែនដីកម្ពុជា អោយមានភាពរឹងមាំ ដោយគិតពីទស្សនៈជាតិ ជាធំ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិ[...]

អាជីវករនៅរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ព្រួយបារម្ភពីកាធ្លាក់ចុះនូវភ្ញៀវទេសចរ

សៀមរាប៖ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុ[...]

រាជសារព្រះអង្គឌួង៖អាណា្ណមជាមិត្តចិត្តមិនស្មោះចងមិត្តជាមួយកម្ពុជាលុកលុយយកខេត្តកម្ពុជាម្ដងមួយៗ

ប្រវត្តិសាស្រ្ដ៖ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត