loader

ប្រវត្តិសាស្ត្រ៖ការបាត់បង់ទឹកដីខ្មែរ ដោយការ រ​ជ្រៀតជ្រែករបស់យួន

កាលពីសប្ដាហ៍មុនយើងបានលើកយកពីការរលត់រលាយបន្ទាយលង្វែក ខណៈខ្មែរមានសង្រ្គាមជាមួយសៀម និងពលរដ្ឋខ្មែរកាប់ឆ្ការគុម្ពឬស្សីដែលជារបងដ៏រឹងមាំនៃបន្ទាយលង្វែក។ សម្រាប់សប្ដាហ៍នេះ យើងសូមលើកយកកលល្បិចយួនជ្រៀកយកដីរបស់ខែ្មរមកធ្វើជារបស់ខ្លួនមកចុះផ្សាយ។

តាមសៀវភៅប្រវត្តិសាស្ត្រត្រឹងងាមកដល់សតវត្សទី​១៧ ប្រទេសកម្ពុជាបានជួបប្រវត្តិសាស្រ្ត​ថ្មីមួយទៀត​ ​​​គឺ​វិបត្តិនៅក្នុងរាជ​វង្ស និងការជ្រៀតជ្រែកពីប្រទេសជិតខាងគឺប្រទេសយួន។ នេះគឺជា​មេរៀនដ៏ជូចត់មួយសម្រាប់ឱ្យខ្មែរធ្វើការត្រិះរិះពិចារណាកុំ​ឱ្យជាន់ដានប្រវត្តិសាស្រ្ត។ ​តើក្នុងស.វ ទី១៧ និង ១៨ ខ្មែរបានជួបព្រឹត្តិការជូចត់អ្វីខ្លះ?

ជាបន្តសូមអញ្ជើញស្តាប់​នាទីប្រវត្តិសាស្រ្តដែលរៀបចំដោយកញ្ញា ឆេង ណាតាដូចតទៅ៖

ព្រះ​បាទស្រី​សុរិយោពណ៌ដែលសៀមបាន​​ចាប់ព្រះកាយអំឡុងវា​យបែកបន្ទាយលង្វែក បាន​​​​ត្រឡប់មកស្រុកខ្មែរ នៅដើមស.វទី១៧។ ការធ្វើមាតុភូមិនិវត្តរបស់ព្រះអង្គដោយ​សារមានការ​សំណូមពរពីព្រះអយ្យការ​​របស់ព្រះអង្គ​​ចំពោះ​ព្រះចៅសៀម ក្នុងបំណងឱ្យ​ស្តេចអង្គនេះបានមកគ្រប់គ្រង​​អាណាប្រជានុរាស្រ្ត​ ជំនួសព្រះកែវ​ហ្វ៊ាចៅពញាញោមដែលជាស្តេចមិនប្រកបដោយទសពិធ​រាជធម៌។

ក្រោយមក​​ព្រះអង្គស្រី​សុរិយោពណ៌បានផ្ញើព្រះរាជសារ​ទៅក្រុងស្រីអយុធ្យា​ ទូលសុំស្តេចសៀមសូមឱ្យ​​ព្រះ​​​រាជបុត្រទាំងពីរព្រះអង្គ​ គឺព្រះជ័យជេដ្ឋា​​ និងព្រះឧទ័យឱ្យត្រឡប់មកប្រទេសខ្មែរ​​​​​។ ព្រះចៅសៀមក៏បានយល់ព្រមតាមសំណើរនេះ។

នៅគ.ស ​​១៦១៣ ព្រះស្រីសុរិយោពណ៌​ទ្រង់បានទទួល​ការរៀបអភិសេក​ឡើងសោយរាជ្យ។ ក្នុងរជ្ជកាលរបស់ព្រះអង្គ​ ​ទ្រង់បាន​​ទ្រង់ព្រះភូសាសឿ​គ្រុយ​ដែលជា​អាវផាយបែបថៃ។

​​​​គេសង្កេតឃើញថា ​ព្រះ​ស្រីសុរិយោពណ៌​​​​ បានធ្វើសន្តិភាវកម្មឱ្យប្រទេស​​បានរាបទាបឡើងវិញ ប៉ុន្តែ​ប្រទេសខ្មែរបានទទួលឥទ្ធិពល​​យ៉ាងខ្លាំងពីប្រទេសសៀម។ នៅគ.ស ១៦១៨ ព្រះអង្គបានដាក់រាជ្យឱ្យព្រះរាជបុត្រច្បងព្រះនាម ជ័យជេដ្ឋា  បន្ទាប់ពីមាន​​ប្រតិកម្មមួយ​​​បានផ្ទុះឡើង​ប្រឆាំងនឹងព្រះអង្គ​ដែលទទួលយក​​​ទំនៀមទម្លាប់សៀម បង្ខំ​​ឱ្យខ្មែរប្រើ។

យ៉ាងណាមិញ ​បើទោះបីជាព្រះស្រីសុរិយោពណ៌​​​​ទ្រង់បានបញ្ចូល​ឥទ្ធិពលសៀមក្នុងប្រទេសខ្មែរ​ក៏ដោយ ​តែទ្រង់បាននឹកគិត​​ទៅដល់អានាគតរបស់ប្រទេសខ្មែរ ​។ ព្រះបានឈ្វេងយល់ថា ឥទ្ធិពល​​របស់សៀមមកលើប្រទេសកម្ពុជា គឺមានទំហំធ្ងន់ធ្ងរណាស់​ហេតុនេះទើបព្រះងាកមកចងស្ពានមានមេត្រីជាមួយយួន។

មុននឹងនិយាយដល់ទំនាក់ទំនងខ្មែរ​ជាមួយយួន គម្បី​ដឹងថាបន្ទាប់បាន​​រំដោះខ្លួនពី​​អាណានិគមរបស់ចិន​​រយៈពេលជាង​មួយពាន់ឆ្នាំ​​​ ស្តេចយួនក្នុងរាជវង្ស​លី​បានចាប់ផ្តើម​​វាយលុកប្រទេសចម្ប៉ា ​​តាំងពីស.វទី១១ម​ក រហូតដល់គ.ស ១៤៧០ ស្តេចយួន​​វាយបាន​​រាជធានីពិជ័យ​របស់ចាម​​។ ​​ក្រោយមកទៀតយួនបានបន្តវាយចម្ប៉ារហូតដល់អស់ទឹកដីទាំងស្រុនៅ គ.ស ១៦០០ បើទោះជាយួន​កំពុងមានជ​ម្លោះផ្ទៃក្នុងក៏ដោយ។

ដោយសារតែជោគជ័យដ៏ធំនេះ យួនបានក្លាយជាមហាអំណាចមួយជាមួយអ្នកជិតខាងរបស់ខ្មែរ។​ ក្នុងកាលៈទេសៈនេះហើយ ដែលព្រះបាទស្រីសុយោពណ៌បានទៅចងស្ពានមានមេត្រីជាមួយយួន ដោយចូលស្តីដណ្តឹងបុត្រីស្តេចយួនរៀបអភិសេកជាមួយព្រះរាជបុត្រច្បងនាមជ័យជេដ្ឋា។

ព្រះជ័យជេដ្ឋា​ បានឡើងសោយរាជ្យនៅគ.ស​​​​១៦១៨ ។​ ចំណែកព្រះឧទ័យជាអនុជ តែងតាំងជា​​មហាឧបរាជ ហើយព្រះស្រីសុរិយោពណ៌ ដែលជាព្រះបិតា​គង់នៅជាឧភ​យោរាជ។ ក្រោយមកព្រះអង្គបានសោយទិវង្គតនៅព្រះជន្ម ៦៤ព្រះវស្សានៅរាជធានីល្វាឯម។

ក្រោយពីព្រះបិតាបានសោយទិវង្គត ព្រះជ័យជេដ្ឋា​ទ្រង់បានបោះបង់​​ចោលនូវទំនៀមទម្លាប់​សៀម ហើយប្រើទំនៀមទម្លាប់ខ្មែរវិញដែលនេះជាការបញ្ជាក់ប្រាប់សៀមថា ព្រះអង្គពុំទទួលស្គាល់អំណាចរបស់សៀមមើលមកលើប្រទេសខ្មែរទៀតឡើយ។ ព្រះជ័យជេដ្ឋា បានបានប្តូររាជធានីពីល្វាឯម​មកក្រុងឧដុង្គវិញ​នៅគ.ស ​១៦២០​។

បន្ទាប់ពីខ្មែរបញ្ចេញសញ្ញាណដូចនេះសៀមបានលើកទ័ពមកវាយខ្មែរនៅចំណុចភ្នំចុង្គាង ត្រង់ស្រុកបរិបូរណ៍ តែត្រូវបាក់ទ័ពទៅវិញ​ហើយខ្មែរបានចាប់ឈ្លើយសឹកសៀមជាច្រើន។

ងាកមកទំនាក់ទំនងជាមួយយួន នៅគ.ស ​១៦​២៣ យួនបានបញ្ជូនគណៈបេសកម្មម្នាក់​​មកក្រុងឧដុង្គ​ក្នុងគោលបំណង​ឱ្យខ្មែរអនុញ្ញាតឱ្យយូន​​បង្កើត​គ្រឹះស្ថាន​​​ជំនួញនៅខាងត្បូងប្រទេសខ្មែរ គឺនៅត្រង់ព្រៃនគរ និងកំពង់​ក្របី ព្រមទាំងអនុញ្ញាតឱ្យ​​មានសិទ្ធិ​កាន់កាប់ក្រសួងគយនៅតំបន់នោះផងដែរ។ ដោយយោគយល់​ដល់អគ្គមហេសីជាបុត្រីរបស់ក្រុងវ៉េ ព្រះជ័យជេដ្ឋា​ទ្រង់បានអនុញ្ញាតយល់ព្រម​តាមការស្នើសុំរបស់យួន ដែលនេះជាយុទ្ធសាស្រ្តរបស់យួន​ក្នុងការដណ្តើមយក​​​មណ្ឌលពាណិជ្ជកម្មរបស់ខ្មែរ។

មិនតែប៉ុណ្ណោះចាប់តាំងពីពេលនោះមក ជនជាតិយួនបាន​ដឹកជញ្ជូនកូនចៅរបស់​មករស់នៅក្នុងដែនដីខ្មែរសម័យនោះកាន់តែច្រើនឡើងៗ ខណៈព្រះចៅក្រុងវ៉េលើកទឹកចំពោះការចំណាកស្រុកនេះ។ ជនជាតិ​យួនចំណូលថ្មី​ ដែលរស់នៅលើ​ទឹកដីខ្មែរជ្រើសរើសតែកន្លែងណាដែលដីមានជីវជាតិល្អ​ដូចជា​តាមច្រាំង​ទន្លេ និងស្ទឹងទាំងឡាយ ចំណែកខ្មែរជាម្ចាស់ស្រុកបាន​ចាក​ចេញ ដោយសារពិបាករស់នៅជាមួយជនជាតិចំណូលថ្មី​​ទាំងនោះ។

​​​​​​​​​​បន្ថែមពីនេះស្តេចយួន​​បានចាត់​ទូតឱ្យមក​សុំទឹកដីខ្មែរ​ ត្រង់ព្រៃនគរ​និងកំពង់ក្របីដើម្បីហ្វឹក​ហាត់​ទាហាន​ធ្វើចម្បាំងជាមួយចិន ​ដោយសន្យាបង្វិលសងខ្មែរវិញនៅឆ្នាំក្រោយ។

​​នៅគ.ស​ ១៦២៨ ​​បន្ទាប់ពីព្រះ​​ជ័យជេដ្ឋាសោយទិវង្គត ទឹកដីខ្មែរចាប់ពីភូមិ​​​ភាគព្រៃគនរ​ បារា​ និងដូនណៃ ​ទល់នឹងអតីតរាជាណាចក្រចម្ប៉ា​ មានសុទ្ធ​តែជនជាតិយួនរស់នៅ​ពា​​​សពេញអស់ទៅហើយ។

មានរាជពង្សាវតាខ្មែរខ្លះបាននិយាយថា នៅគ.ស ​១៦៣៨ ព្រះទង​រាជាជាបុត្ររបស់ព្រះជ័យជេដ្ឋា​​​ ទ្រង់បានតឿនទារទឹកដីពីយួនមកវិញ ប៉ុន្តែត្រូវអគ្គមហេសីយួនរបស់ព្រះជ័យជេដ្ឋាធ្វើអន្តរាគមន៍សុំឱ្យពន្យាពេលឱ្យបានយូបន្តទៀត។

បន្ទាប់ពី​ព្រះ​​អង្គជ័យជេដ្ឋា​ បានសោយទិវង្គតរាជវង្សខ្មែរបានជួបនូវវិបត្តិ។ ព្រះ​អង្គនន់ ឬ ព្រះបាទបទុមរាជាបុត្រច្បងរបស់ព្រះឧទ័យ ដែលជាពូរបស់ព្រះអង្គទងរាជាបានឡើងសោយ ហើយពេលនោះ ចៅពញាចន្ទបុត្រម្នាក់ទៀតរបស់ព្រះជ័យជេដ្ឋា ​ខឹងមិនបានឡើងសោយរាជ្យ​​បានឱ្យបក្សពួកចូលវាំងធ្វើគុតទាំងព្រះ​ឧទ័យ និងព្រះអង្គនន់បានសម្រេច រួចក៏ឡើយសោយរាជ្យ​នៅក្រុងពិជ័យឧដុង្គបន្តនៅព្រះជន្ម២៣ព្រះវស្សា ដោយមាននាមហៅថា ព្ររាមាធិបតី​។

ក្នុងរាជស្តេច​ថ្មីនេះ ព្រះអង្គបានទាម​ទារទឹកដីព្រៃនគរ និងកំពង់ក្របីពីយួនមកវិញដែរ ប៉ុន្តែ ត្រូវ​​អគ្គមហេសីជនជាតិយួនរបស់ព្រះបិតាព្រះអង្គបានអន្តរាគមន៍ជាថ្មីម្តងទៀតដើម្បីសុំពន្យាបន្តទៀត៕

 

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

អា​មេ​រិ​ក​ផ្តល់​ជំនួយ​ដើម្បី​រក្សា​វត្ថុ​តាង​នៃ​សារមន្ទីរ​ទួល​ស្លែង​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ល[...]

ព្រឹទ្ធសភាអាមេរិកព្រមានថាការដាក់ទណ្ឌកម្មបន្ថែមទៀតនឹងមានឆាប់ៗនេះតែកម្ពុជាថាអាមេរិកកាន់ជើងបក្សប្រឆាំង

  លោក Ted Cruz សមាជិកព្រឹទ្ធសភា មកពីគណបក[...]

ស្ត្រីលង្កា៖កម្លាំងពលកម្មស្ត្រីបានហក់ឡើងខ្ពស់បើធៀបរយៈ១០ឆ្នាំមុន

របាយការណ៍មួយរបស់ធនាគារពិភពលោកបានអោយដឹងថា កម្ល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត