loader

ប្រធានាធិបតី​រុ​ស្ស៊ី​ បញ្ជា​ឱ្យ​បុគ្គលិក​ទូត​អា​មេ​រិ​ក​ ៧៥៥​នាក់​ចេញពី​រុ​ស្ស៊ី​

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសថា យ៉ាងតិចបុគ្គលិកទូតអាមេរិក ៧៥៥នាក់ ត្រូវបញ្ជាឲ្យចាកចេញពីប្រទេសរុស្ស៊ីដែលត្រូវបានមើលឃើញថា ជាការសងសឹកចំពោះសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងទីក្រុងម៉ូស្គូ។

លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី

សេចក្តីសម្រេចរបស់ប្រធានាធិបតី ពូទីន ដែលបណ្តេញបុគ្គលិកទូតអាមេរិកធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលក្នុងនោះលោក ពូទីន បានបញ្ជាក់ថា បុគ្គលិកទូតអាមេរិកទាំងអស់នេះត្រូវចាកចេញនៅថ្ងៃទី០១ កញ្ញា។  តែបែបនេះក្តី ទីក្រុងវ៉ាស៊ីនតោន មិនទាន់ឃើញប្រតិកម្មអ្វីនៅឡើយទេ។
កាលពីសប្តាហ៍មុនព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល បានអនុម័តជាថ្មីទៀត ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្សី ក្រោមហេតុផល ២យ៉ាង គឺករណីរុស្ស៊ីដណ្តើមកាន់កាប់តំបន់គ្រីមៀរ នៃប្រទេសអ៊ុយក្រែន និងករណីជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦។

ការដាក់ទណ្ឌកម្មថ្មីនេះហើយដែលធ្វើឲ្យក្រុងម៉ូស្គូចាត់ទុកថា អាមេរិកមិនបានផ្តល់ទំនុកចិត្តលើរុស្ស៊ីជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការស្មើភាពជាមួយគ្នានោះទេ៕ BBC

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

CNN ៖ ចិនជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារនៅហ្សិមបាវេ ទម្លាក់មេដឹកនាំអាយុជិត ១០០ឆ្នាំ

ចិននិងហ្សិមបាវេ ស្ថិតនៅឆ្ងាយពីគ្នារាប់ពាន់គីឡ[...]

គណបក្សកាន់អំណាច Zanu-PF ទទូចឱ្យលោកមូហ្គាបេចេញពីតំណែង

សាខាតំបន់នៃគណបក្ស Zanu-PF ដែលជាបក្សកាន់អំណាចរ[...]

សេតវិមានស្នើសភាផ្ដល់ប្រាក់ជំនួយ ៤៤ពាន់លានដុល្លារ

សេតវិមានរបស់ លោក ដូណាល់ត្រាំ បានដាក់សំណើទៅរដ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត