loader

ប្រធានាធិបតីវៀតណាមត្រានដៃក្វាងស្លាប់ក្នុងវ័យ៦១ឆ្នាំជាមេដឹកនាំលំដាប់ទី៣ 

ប្រធានាធិបតី​លោក ត្រាន ដៃក្វាង (Tran Dai Quang)នៃរបបសង្គមនិយមវៀតណាមបានធ្វើមរណកាល កាលពីព្រឹកថ្ងៃសុក្រទី២១កញ្ញា ក្នុងជន្មាយុ៦១ឆ្នាំ ដោយជំងឺ ដែលនាំអោយមានភាពសោកសង្រែកជាខ្លាំង សម្រាប់ប្រជាជនវៀតណាម ។

តាមបណ្ដាញផ្សាយព័ត៌មាន  Channel News Asia នៅរយៈពេលពីរថ្ងៃមុននេះ លោកត្រាន ​បានបំពេញ​ភារកិច្ចដូចសព្វដង ក្នុងនាមជាប្រធានាធិបតីដោយបានទទួលគណៈប្រតិភូនានា ពីប្រទេសចិន និងឥណ្ឌូនេស៊ី  តែស្ថិតក្នុងអការៈទ្រុឌទ្រោមជាខ្លាំង។

លោក ត្រាន ដៃក្វាង បានឡើងកាន់តំណែងជា​ប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកកាន់តំណែង​នៅក្នុងក្រសួងសន្តិសុខសាធារណវៀតណាម។

រយៈពេលប៉ុន្មាន ឆ្នាំមកនេះ លោក ត្រាន ដៃក្វាង បានដើរ​តួនាទីយ៉ាងសំខាន់បំផុត ក្នុងនាមជាថ្នាក់​ជាន់ខ្ពស់មួយ​រូបក្នុងចំណោម​ ៣រូប​នៃប្រទេសវៀតណាមដើម្បីទទួល​ស្វាគមន៍ដំណើរទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំកំពូលៗអន្តរជាតិ​​ មកកាន់ប្រទេស​វៀតណាម និងបានធ្វើដំណើរ​ទៅបំពេញទស្សនកិច្ច​​នៅតាមបណ្តាប្រទេស​ជាមិត្តរបស់​វៀតណាម​ជាច្រើនដែលជាការ​លើកស្ទួយមុខមាត់​ប្រទេស​អាស៊ាន​មួយនេះ នៅលើ​ឆាក​អន្តរជាតិ។

តាមឋានានុក្រមនៃរបបសង្គមនិយមវៀតណាម ឋានៈប្រធានាធិបតីដូច ត្រាន ដៃក្វាង គឺជាមេដឹកនាំទី៣ បន្ទាប់ពីអគ្គលេខាបក្ស និងនាយករដ្ឋមន្ត្រី។ គេអាចនិយាយបានថា តំណែងប្រធានាធិបតីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺជាតំណែងពិធីការប៉ុណ្ណោះ គឺមិនមានអំណាចដូចនាយករដ្ឋមន្ត្ រីនិងអគ្គលេខាធិការបក្សឡើយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញសេដ្ឋកិច្ច៖ សង្រ្គាមពាណិជ្ជកម្ម ចិន-អាមេរិក អភិវឌ្ឍសេដ្ឋកិច្ចក្រុងហាណូយ

នៅខែមិថុនាឆ្នាំ២០១៨ ចិនប្រកាសថា អាមេរិកកំពុងធ[...]

ប្រធានាធិបតីឈីលីថាប៉ុន្មានថ្ងៃទៀតនេះពិភពលោកនឹងអបអរសាទរការកំចាត់លោកម៉ាឌូរ៉ួពីអំណាច

ប្រធានាធិបតីឈីលី Sebastian Pinera បានអះអាងថាន[...]

អាមេរិកបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនប្រេងវេណេហ្សូអេឡា​នៃរបបម៉ាឌូរ៉ូ ៧ ពាន់លាន​$​ឱ្យបក្សប្រឆាំង

ភាពតានតឹងផ្នែកនយោបាយរវាងក្រុមបក្សប្រឆាំងដឹកនា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត