loader

ប្រធានាធិបតីរុស្ស៊ីបដិសេធសំណើបញ្ជូនទ័ពទៅវេណេហ្សូអេឡាខណៈស្វែងរកការចាជាមួយក្រុមប្រឆាំង

ប្រធានាធិបតីរស្ស៊ី លោកផ្លាឌីមៀពូទីន បាននិយាយថាការពីថ្ងៃព្រស្បតិ៍ទី៦មីថុនាថា លោក​បានទាត់សំណើមួយដែលសុំអោយលោកបញ្ជូនទ័ពទៅដាក់ពង្រាយនៅវេណេហ្សូអេឡាដើម្បីបង្កើនការពារលោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។ តាមកាសែតអាមេរិក The Wall Street Journal ចុះផ្សាយនៅថ្ងៃសុក្រទី៧មីថុនានេះថា លោកពូទីនបានថ្លែងដូចនេះ នៅទីក្រុង St Petersburg ដែលនៅទីនោះ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ តែយ៉ាងណា លោក​ព្រមាន​ពីការលុកលុយដោយអន្តរាគមន៍កងទ័ពរបស់អាមេរិក។

 

 លោកថាបើករណីនេះផ្ទុះឡើង​គឺវេណេហ្សូ​អេឡានឹងវិនាសធ្ងន់ធ្ងរណាស់។ លោកពូទីនបានបញ្ចេញទស្សនៈដើមរបស់លោក​ដូចនេះថា៖«សូមជម្រាបថា យើងមិនត្រូវស្ថាបនាមូលដ្ឋានកងទ័ពរុស្ស៊ី នៅវេណេហ្សូអេឡា​នោះទេហើយយើងក៏មិនចាំបាច់អីបញ្ជូនទ័ពទៅកាន់ប្រទេសនោះដែរ។

កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ លោក ដូណាល់ត្រាំប្រធានាធិបតីអាមេរិក បានសរសេរលើ ទ្វីតធើ​របស់លោកថា  រុស្ស៊ីបានដកកងទ័ពរបស់ខ្លួននិងជនស៊ីវិល សរុប១០០០នាក់ត្រឡប់ទៅវិញ។ តែនៅថ្ងៃនេះ លោកពូទីន បានបញ្ជាក់ថា អ្នកជំនាញការរបស់រុស្ស៊ីនៅតែរក្សាទុកនិងត្រូវ​បញ្ជូន​​ថែមទៀត​ទៅវេណេហ្សូអេឡា។ រុស្ស៊ីគឺជាខ្នងបង្អែកដ៏ខ្លាំងនៃរបបលោកម៉ាឌូរ៉ូ។ ប្រទេសមហាអំណាចនេះបានការពាររបបនៃប្រទេសមួយហែកហួរដោយហិង្សានយោបាយ និងវិបត្តិសេដ្ឋកិច្ចនេះ តាំងពីសម័យសង្រ្គាមត្រជាក់មកម្លេះ។  តែពេលនេះរុស្ស៊ីកំពុងតែ​ប្រឈម​​​នឹងការឯការដោយរបបលោកម៉ាឌូរ៉ូកំពុងបាត់បង់នឹងការ​បាត់បង់ការគាំទ្រ​លើ​ឆាកអន្តរជាតិជាខ្លាំង។

គិតមកដល់ពេលនេះ លោកជួនកៃដូមេដឹកនាំបក្សប្រឆាំងដែល​អាមេរិក​គាំទ្រជាប្រមុខរដ្ឋស្ដីទីប្រទេសវេណេហ្សូអេឡា ទទួលបានការគាំទ្រជាង៥០ប្រទេស ហើយសិទ្ធតែជាប្រទេសប្រជាធិបតេយ្យជឿនលឿនលើពិភពលោក គឺមានទាំងជប៉ុន​កា​ណាដា និងប្រទេសនៃសមាជិកសហភាពអឺរ៉ុប។ យ៉ាងណា ស្របដែលលោក ពូទីនមិន​សម្រេច​បញ្ជូនកងទ័ពទៅជួយការពាររបបលោកម៉ាឌូរ៉ូ  គឺមេដឹកនាំរុស្ស៊ីរូបនេះបាន​ហៅប្រទេស ដែលគាំទ្រលោកជួនកៃដូថា ជាក្រុមឆ្កួត។ លោកពូទីនចោទថា ការដាក់​ទណ្ឌកម្មរបស់អាមេរិកលើរបបលោកម៉ាឌូរ៉ូ គឺកាន់តែធ្វើពលក្រីក្រសាមមញ្ញ​របស់​ប្រទេស​នេះ ជួបទុក្ខវេទនាថែមទៀត។

                                                                                       លោក ជួនកៃដណូ មេបក្សប្រឆាំង

 

តែទស្សនៈនេះ ហាក់ផ្ទុយនឹង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov  ។ តាម ការចុះផ្សាយរបស់គេហទំព័រBreitbart.com លោក Sergei Lavrov  បាន​ធ្វើការសន្ទនាគា្ន​រួចហើយជាមួយ មេបក្សប្រឆាំងជួនកៃដូ។ ក្នុងកិច្ចសន្ទនាគ្នានោះ លោករដ្ឋមន្ត្រីស្នើឱ្យ​លោក​ជួនកៃដូបន្តអោយមានប្រតិភូមកចរចាជាមួយក្រុមលោកម៉ាឌូរ៉ូបន្តទៀត។

តាមប្រភព​ដដែលនេះ លោក  Lavrov  បានអះអាងថាក្រុងម៉ូស្គូគឺជាអ្នកដើរតួនាទីសំខាន់ អាចធ្វើអោយ​មាន​​ដំណោះស្រាយនៅវេណេហ្សូអេឡា។ ជាការពិតការចរចារវាងប្រតិភូ​នៃ​គណបក្ស​ប្រឆាំងនិងប​ក្សកាន់អំណាចបានធ្វើពីរលើកមកហើយនៅប្រទេសណ័វេស ប៉ុន្តែពុំមាន​លទ្ធ​ផល​អ្វី​ឡើយ ដោយសារតែក្រុមប្រឆាំងទាមទារអោយដាក់​របៀបវារៈអំពីការចុះ​ចេញ​ពី​អំណាច​របស់លោកម៉ាឌូរ៉ូ។ តែរឿងនេះមិនត្រឹមតែរុស្ស៊ីនោះទេ កំពុងដើរតួនាទីជា​អ្នក​សម្របសម្រួលចំពោះវិបត្តិនៅវេណេហ្សូអេឡា គឺប្រទេសចិន ដែលកំពុងព្រួយបារម្ភរឿងបាត់​ប្រាក់​រាប់ពាន់លានដុល្លារដោយសាររបបលោកម៉ាឌូរ៉ូខ្ចី ក៏ជំរុញអោយសហភាពអឺរ៉ុបជួយរក​ដំណោះស្រាយដែរ។ យ៉ាងនេះក្ដី សហរដ្ឋអាមេរិកខ្នងបង្អែករបស់លោកជួនកៃដូ បាន​ប្រកាស​ថា ការចរចាត្រូវតែលើកឡើងអំពីពេលវេលាលោកម៉ាឌូរ៉ូចុះចេញពីអំណាច៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត