loader

ប្រធានាធិបតីចូកូវីដូដូនឹងឈរឈ្មោះបេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីមួយអាណត្តិទៀត

ប្រធានាធិបតីកំពុងកាន់អំណាចនៅប្រទេសឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ត្រូវបានរាយការណ៍មកថា លោកនឹងបញ្ចូនឈ្មោះរបស់លោកទៅគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ ដើម្បីសុំឈរឈ្មោះជាបក្ខេជនប្រធានាធិបតីមួយអាណត្តិទៀត សម្រាប់ការបោះឆ្នោតនៅ ឆ្នាំ២០១៩ ។

ឥណ្ឌូនេស៊ីជាសាធារណរដ្ឋមួយនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ប្រទេសនេះ ត្រូវបានមើលឃើញថា ប្រកាន់គោលការណ៍ប្រជាធិបតេយ្យល្អប្រសើរជាងគេ បើធៀបប្រទេសក្នុងតំបន់។​

ប្រទេសឥស្លាមដ៏ធំនេះ បានធ្វើអោយល្អប្រសើរប្រព័ន្ធប្រជាធិបតេយ្យបន្ទាប់ពីបានបញ្ចប់ការគ្រប់គ្រងរបស់ប្រធានាធិបតី ស៊ូហាតូ ដោយការទម្លាក់ពីអំណាចរបស់ប្រជាជននៅឆ្នាំ ១៩៧៩។ ចាប់ពីនោះមកប្រទេសនេះ បានធ្វើអោយជឿនលឿនការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងខ្លាំង។

លោក ចូកូ វីដូដូ មុននឹងជាប់ឆ្នោតជាប្រធានាធិបតី លោក ជាអតីតអភិបាលក្រុងចាកាតា ។ លោកត្រូវបានមើលឃើញថា ជាមេដឹកនាំម្នាក់ដែលជាប់ឆ្នោត តាមរយៈការបោះឆ្នោតមួយដោយភាពត្រឹមត្រូវ និងតម្លាភាព។ ប៉ុន្ដែ គូរប្រជែងដ៏ខ្លាំងបំផុត នៅក្នុងការបោះឆ្នោតអាណត្តិមុន​ គឺកូនប្រុសប្រសារម្នាក់របស់លោក ស៊ូហាតូ គឺ បា្របូវូ សូបៀនតូ ។ មានការរំពឹងថា អតីតឧត្តមសេនីយរូបនេះ នឹងបន្តឈរឈ្មោះម្ដងទៀត ព្រោះការបោះ ឆ្នោតអាណត្តិ លោកចាញ់លោក ចូកូ វីដូដូតែតិចតួចប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក ចូកូ វីដូដូ បានសម្រេចបញ្ចូនឈ្មោះរបស់លោកដើម្បីឈរជាបេក្ខជនប្រធានាធិ បតី បន្ទាប់ពីគណៈកម្មការបោះឆ្នោតរបស់ប្រទេសនេះ ដាក់ឱសានវាទនៅថ្ងៃសុក្រ នៅថ្ងៃទី ១០សីហានេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គីមជុងអ៊ុនចង់ជួបត្រាំខណៈអាបេចង់ជួបត្រាំនៅឯមហាសន្និបាតUN

ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនចាវអ៊ីន បានអោយដ[...]

អាមេរិកដាក់ឱសានវាទអោយក្រុងព្យុងយ៉ាងចាប់ផ្ដើមរំលាយអាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០២១អោយអស់

រដ្ឋមន្រ្ដីការបរទេសអាមេរិក លោក Mike Pompeo  ប[...]

អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងលួចលុយរដ្ឋរាប់រយលានដុល្លារ(មានសំឡេង)

កូឡាឡាំពួរ៖ សំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីម៉[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត