loader

ប្រធានាធិបតីចិនផ្ញើសារជាលើកដំបូងជូនលោកគីមជុងអ៊ុនមុនលោកត្រាំមកចិន

ប្រធានាធិបតីចិន ស៊ី ជិនភីង បានផ្ញើសារជាកម្ររបស់លោក ទៅជូន លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងត្បូងដែលជាលើកដំបូង សំដៅពង្រឹងចំណងទាក់ទងរវាងប្រទេសជិតខាងទាំង២។

សារលិខិតរបស់លោក ស៊ី ជីងភីង​ បានរៀបរាប់តិចតួចប៉ុណ្ណោះ អំពីទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង ដោយគ្រាន់តែ សរសេរថា ចិននិងកូរ៉េខាងជើង នៅតែជាមិត្តនឹងគ្នា។

សារដ៏កម្ររបស់មេដឹកនាំចិនផ្ញើជូន លោក គីម ជុងអ៊ុន គឺជាសញ្ញាមួយបញ្ជាក់ថាប្រទេសទាំង ២នេះ មិនបានចាត់ទុកគ្នាជាសត្រូវនោះទេ។ តែសាររបស់លោកស៊ីជីងភីងធ្វើឡើងបន្ទាប់ពី លោក គីម ជុងអ៊ុន បានផ្ញើសារអបអសាទរលោកស៊ី ជីងភីង ដែលបានកាន់តំណែងប្រធានគណបក្សមួយអាណ្ណត្តិទៀត។ តែយ៉ាងណាក៏ដោយ សារបស់លោក ស៊ី ជីងភីង ធ្វើឡើងមុនប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការមកធ្វើទស្សនកិច្ចរបស់ដូណាល់ត្រាំ​នៅទីក្រុងប៉េកាំង។

លោក ត្រាំនឹងទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយនេះ ដែលគេរំពឹងថា មេដឹកនាំអាមេរិករូបនេះនឹងគាបសង្កត់ចិនដោយផ្ទាល់ អំពីបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕  CNA

 

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ក្រសួងទេស​ចរណ៍ ៖ តំបន់ឆ្នេរសមុទ្រត្រូវការបន្ថែមមគ្គុទេសក៏ទេសចរណ៍

ភ្នំពេញ៖ខណៈភ្ញៀវទេសចរណ៍បានកើនឡើងជាលំដាប់នៅតំប[...]

ដោយការលើកទឹកចិត្តពីលោកត្រាំជប៉ុនប្រកាសបាញ់ទម្លាក់កាំជ្រួចកូរ៉េខាងជើង

លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបាននិយាយថា ជ[...]

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថា គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ជាយុទ្ធសាស្រ្តអភិវឌ្ឍពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងនៅទីក្រុងភឺត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត