loader

ប្រធានាធិបតីកូរ៉េខាងត្បូង៖ ឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរទើបជាផ្លូវទៅរកសន្តិភាព

ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង Moon Jae-In បានថ្លែងថាការដែលឧបទ្វីបកូរ៉េក្លាយជាតំបន់គ្មានការសាយភាយអាវុធប្រល័យលោក (អាវុធនុយក្លេអ៊ែរ ) ទើបជា«ផ្លូវមួយទៅរកសន្តិភាព និងគោលដៅរួមគ្នា​»

លោកប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ដូចនេះ គឺមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងយល់ព្រមបញ្ជូនកីឡាករទៅចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលនឹងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងនៅខែក្រោយនេះ។  

លោក Moon Jae-In បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងចាំបាច់បន្តខិតខំធ្វើឱ្យមានព្រឹត្តិ​ការណ៍សន្តិភាពតែយើងត្រូវគិតផងដែរដំណោះស្រាយដោយសន្តសហវិជ្ជមាននៃបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង »។

កាលពីថ្ងៃម្សិលមិញនេះ គណៈប្រតិកូរ៉េខាងជើងបានជួបជំនុំជាមួយ សមភាគីកូរ៉េខាងត្បូង ដែលក្នុងចំនួបនោះ តំណាងក្រុងព្យុងយ៉ាងបាន យល់ព្រមឱ្យកីឡាកររបស់ខ្លួនទៅចូលរួមព្រឹតិ្តការណ៍ អូឡាំពិចរដូវរងា ដែលជាសញ្ញាមួយបញ្ជាក់ថា ភាគីទាំងពីរមានការយល់ចិត្តគ្នាឡើង វិញ។ តែបែបនេះក្ដីក្រុងព្យុងយ៉ាង អះអាងថា សេចក្ដីសម្រេចរបស់ខ្លួន មិនមែនមានន័យថាខ្លួនស្វែងរកការឯកភាពជាតិ ដោយភ្លេចការប្រឆាំងអំពើឈ្លានពានរបស់អាមេរិកនោះទេ។

តែស្របពេលនេះ ក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តជាមួយក្រុងព្យុងយ៉ាងក៏បានចេញសេចក្ដីថ្លែងការស្វាគមន៍សេចក្ដីសម្រេចរបស់មិត្តរបស់ខ្លួនដោយហៅថា ជាសញ្ញាល្អនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ៕ ប្រភពៈ CNA

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ត្រាំអញ្ជើញពូទីនមកលេងសេតវិមាន

ត្រាំអញ្ជើញពូទីនមកលេងសេតវិមាន

ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨

អាមេរិក៖មន្រ្ដីកិច្ចការព័ត៌មានម្នាក់របស់សេតវិ[...]

ព្រឹត្តិការណ៍អន្តរជាតិ៖មានអ្វីប្លែកចំពោះការបោះឆ្នោតនៅហ្សិមបាវ៉េក្រោយការចាកចេញរបស់លោក មូហ្គាបេ?

ប្រទេសហ្សិមបាវ៉េ កំពុងធ្វើដំណើរចាកចេញពីរជ្ជកា[...]

រកឃើញខ្មោចនាវារុស្ស៊ីមួយលិចបាតសមុទ្រកូរ៉េផ្ទុកមាសតម្លៃ ១ពាន់ ៣រយលានដុល្លារ

ក្រុមសង្រ្គោះ នៃក្រុមល្បាតនាវានៃប្រទេសកូរ៉េខា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត