loader

ប្រធានមហាសន្និបាតUN ឆ្នាំ២០១៨-២០១៩ គឺជាស្ត្រី

លោកស្រី Maria Fernanda Espinosa Garces រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្វ័រឌ័រត្រូវបានមហាសន្និបាតជ្រើសតាំងជាប្រធានរៀបចំមហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០១៨ និង ២០១៩។

លោកស្រីបានឡើងជាប្រធានមហាសន្និបាតនេះ តាមរយការតែងតាំងបេក្ខជនប្ដូរវេនប្រចាំតំបន់ហើយសម្រាប់ឆ្នាំនេះត្រូវបានប្រគល់ទៅអោយប្រទេសមកពីអាមេរិកឡាទីនជាអ្នកផ្គូរផ្គង សមាសភាពតំបន់របស់ខ្លួន។ លោកស្រី Espinosa Garces បានយកឈ្នះបេក្ខជនម្នាក់ទៀតមកពីប្រទេស Honduras ដោយសំឡេង ១២៨ ទល់នឹង ៦២សំឡេង។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters លោកស្រី Espinosa Garces បាននឹងក្លាយជាស្ត្រីទី ៤ ដែលទទួលបានតំណែងដ៏សំខាន់របស់អង្គការសហប្រជាជាតិ បន្ទាប់ពីលោកស្រី Haya Rashed Al-Khalifa នៃប្រទេសបារ៉ែនធ្លាប់កាន់តំណែងនៅឆ្នាំ២០០៦-២០០៧។

មហាសន្និបាតអង្គការសហប្រជាជាតិនឹងចាប់ធ្វើឡើងមួយឆ្នាំម្ដង នៅពាក់ខែ កញ្ញា ខាងមុខនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានធ្វើការកត់សម្គាល់ឃើញថា មួយទសវត្សហើយដែលស្ត្រីបានចូលកាន់តំណែងដំសំខាន់នេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩

គេហទំព័រព័ត៌មាន Business insider  បញ្ចេញព័ត៌ម[...]

វិភាគ៖ហេតុអ្វីលោក ម៉ាដូរ៉ូ ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងឃុំតែមួយម៉ោងហើយដោះលែងវិញភ្លាម?

មេដឹកនាំគណបក្សប្រឆាំងនិង ជាអតីតប្រធានរដ្ឋសភាល[...]

ចិនកាត់ទោសពលរដ្ឋកាណាដាម្នាក់ដោយទោសប្រហារជីវិតករណីគ្រឿងញៀន

តុលាការមួយនៃប្រទេសចិន កាលពីថ្ងៃចន្ទទី១៤ មករា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត