loader

ប្រតិកម្មផ្ទួនៗទាមទារឱ្យប្រធានWHOចុះចេញពីតំណែងក្រោយចោទថាលម្អៀងទៅរកចិន

ស្ថាប័នជំនាញវិស័យសុខភាពរបស់អង្គការសហប្រជាជាតិWHOកំពុងរកការរិះគន់ពីភាពអសកម្មការងាររបស់ខ្លួន។ការរិះគន់នេះសំដៅទាមទារឱ្យអគ្គនាយកស្ថាប័ននេះចុះចេញពីតំណែង ជាបន្ទាន់ ខណៈប្រតិកម្មមិនល្អធ្លាក់មកជាបន្តបន្ទាប់។

បើតាមFOX Newsលោក Tedros Adhanom Ghebreyesus ទទួលបានប្រតិកម្មនោះគឺបានពីអ្នកនយោបាយអាមេរិក ជប៉ុន​ តៃវ៉ាន់និងអឺរ៉ុប។តួយ៉ាងនៅក្នុងសម្ភាសសារព័ត៌មានFOX Business ព្រឹទ្ធសភាមួយរូបមកពីបក្សសាធារណរដ្ឋគឺលោកស្រីMartha McSallyបាននិយាយថាលោកស្រីមិនដែលជឿរដ្ឋកុម្មុយនីស្ដទេរដ្ឋាភិបាលចិនតែងតែលាក់បាំងព័ត៌មានតាំងពីប្រភពនៃការកើតមេរោគនេះ ហើយបង្កឱ្យមានការស្លាប់ដល់អាមេរិកនិងប្រទេសដទៃ។លោកស្រីបន្ដថាលោកថេតដ្រូសត្រូវតែចាកចេញទៅព្រោះអង្គការនេះខ្វះតម្លាភាពករណីកូវីដ១៩ចិន គឺកុហកពិភពលោកសរសើរតម្លាភាពចិនទៅវិញអំឡុងពេលត្រូវបង្ហាញភស្ដុតាងធំៗអំពីការគ្រប់គ្រងកូវីដ១៩របស់របបលោកស៊ីថាតើគ្រប់គ្រងដោយរបៀបណាព្រោះវាប៉ះពាល់ជីវិតមនុស្សច្រើនណាស់។រដ្ឋមន្រ្ដីការបរទេសអាមេរិកលោកម៉ៃប៉ុមពីអូក៏មានប្រតិកម្មិនជឿចិនដោយថាឈប់ហាមាត់កុហកទៀតទៅរឿងចំនួនអ្នកឆ្លងទាបត្រឹមជាង៤ពាន់នាក់។តំណាងរាស្រ្ដមួយរូបនៃរដ្ឋតិចសាសលោកថេដ គ្រូសក៏បានអំពាវនាវឱ្យលោកថេតដ្រូចុះចេញពីតំណែងផងដែរគឺលោកថាអង្គការសុខភាពិភពលោកនេះបត់ឆន្ទៈខ្លួនទៅរកបក្សចិនកុម្មុយនីស្ដក្នុងការចំណាយទឹកប្រាក់សុខភាពសាធារណៈនិងគ្រប់គ្រងការរាតត្បាតនៃមេរោគកូរ៉ុណា ដោយនិយាយសម្រាលស្ថានការណ៍ហើយមិនខ្វល់ពីការអើពើរបស់តៃវ៉ាន់គឺលោកថាWHOបាត់បង់ភាពគួរឱ្យទុកចិត្តបាននៃប្រសិទ្ធភាព ការវាយតម្លៃសម្រាប់ភាពជាអ្នកដឹកនាំហើយ។រួមជាមួយគ្ាននេះក៏មានអ្នកនយោបាយអាមេរិកកំពូលដូចជាព្រឹទ្ធសភា Ben Sasse Marco Rubioជាដើមបានប្រតិកម្មដកលោកថេតដ្រូសចេញ។

អ្វីដែលក្រុមអ្នកនយោបាយសហរដ្ឋអាមេរិកកត់សម្គាល់នោះគឺជាច្រើនលើកច្រើន អង្គការនេះសារមិនជាមានការណែនាំនិងជូនព័ត៌មានសំខាន់ជាប្រយោជន៍សកល។ផ្ទុយទៅវិញគេចាប់ឃើញលោកបានសរសើរចិនក្នុងការបង្រ្កាបកូវីដគ្មានការឆ្លងក្នុងប្រទេសចាប់ពីថ្ងៃទី២០មីនាមក លោកថាការនេះធានាទារថាយើងអាចប្រយុទ្ធបានហើយនឹងកូវីដ។និងកាន់តែផ្ទុយពីការជឿជាក់របស់ពលរដ្ឋលោកខាងលិចដែលដឹងត្រឹមថារដ្ឋាភិបាលកុម្មុយនីស្ដលោកស៊ីនឹងមិនបញ្ចេញតួលេខ ឬ ព័ត៌មានពិតពីកូវីដនោះទេ។ជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ជប៉ុនជាប្រទេសចេញមុខប្រតិកម្មមុនគេថាអង្គការសុខភាពពិភពលោកនេះគួរតែដាក់ថា អង្គការសុខភាពចិនទៅវិញទៅ។នេះបើតាមឧបនាយករដ្ឋមន្រ្ដីជប៉ុនម្នាក់គឺលោក Taro Aso បានចោទលោកថេតដ្រូថាធ្វើការវាយតម្លៃមិនសមស្របសោះចំពោះការរីករាលដាលនៃមេរោគនេះ។លោកម្នាក់នេះផងដែរក៏បានយោងញត្តិមួយលើគេហទំព័រchange.org  អំពាវនាវឱ្យលោកថេតដ្រូវសចុះចេញពីដំណាក់ក្នុងដំណាក់កាលប្រយុទ្ធនឹងរោគរាតត្បាតនេះតែម្ដងព្រោះខ្សោយគណនេយ្យភាពណាស់។លោកម្នាក់នេះបានជម្រាបទៀតថាញត្តិនេះមកទល់ពេលនេះមានមនុស្ស៧សែននាក់ហើយបានគាំទ្រឱ្យលោកចុះចេញពីតំណែងបើមិនដូច្នេះទេដូចឈ្មោះថាCHOទៅវិញប្រសើរជាង។ ញត្តិនេះក៏បានជួយប្រតិកម្មឱ្យតៃវ៉ាន់ផងដែរថាមិនគួរមានការពិចារណាដោយហេតុផលនយោបាយពីអង្គការសុខភាពពិភពលោកនេះនោះទេ ត្បិតថាតៃវ៉ាន់ត្រូវបានរាំងខ្ទប់ភាពជាសមាជិកភាពក្នុងអង្គការនេះព្រោះតែទំនាក់ទំនងរវាងចិនក្ដី តែតៃវ៉ាន់មានភាពឯករាជ្យក្នុងការប្រយុទ្ធនឹងមេរោគនេះបានយ៉ាងល្អក្នុងដែនដីរបស់ខ្លួនហើយពេលនេះតៃវ៉ាន់ខ្លាចជាប្រទេសដឹកមុខក្នុងការប្រយុទ្ធនឹងមេរោគនេះនិងជួយប្រទេសជាច្រើនទៀតលើផ្នែកជំនួយធនធានមនុស្សនិងសម្ភារៈក៏ដូចជាថវិកា។

រាល់ការបញ្ចេញមតិរបស់លោកថេតដ្រូសនិងការទំនាក់ទំនងផ្សេងក្នុងអង្គការសុខភាពពិភពលោកនេះគឺបានធ្វើឱ្យមជ្ឈដ្ឋានមើលឃើញថាជាសារជាតិមួយដែលមិនឆ្លុះបញ្ចាំងពីការរាតត្បាតជាសកលនេះមេរោគនេះនោះទេ។បើតាមការសិក្សារបស់សកលវិទ្យាល័យ of SouthamptonអះអាងថាបើWHOលើកឡើងមុនបីសប្ដាហ៍នៃថ្ងៃទី11មីនាការទប់ទលនឹង់មេរោគនេះចេញជាសកលគឺបានក្នុងលទ្ធភាពខ្ពស់ដល់ទៅ៩៥ភាគរយឯណោះ។ លើសពីនេះទៀត អតីតឯកអគ្គរដ្ឋទូតអាមេរិកនៅអង្គការសហប្រជាជាតិគឺ Nikki Haleyថា WHOបង្ហោះនៅថ្ងៃទី14មករាស្រង់ពីការស្រាវជ្រាវរបស់អ្នកជំនាញ សុខាភិបាលចិនថាជំងឺនេះគ្មានភស្ដុតាងបញ្ជាក់ថាវាជាជំងឺឆ្លងពីមនុស្សទៅមនុស្សនោះទេ។លោកស្រីថាលោកឃើញថាWHOពាក្យណាក៏ស្រង់ចេញពីចិនដែរ និងជាលទ្ធភាពការឈឺចាប់ជាច្រើនបាមកពីព័ត៌មានមិនក្ដាប់ក្នុងដៃជូំនិងកង្វះគណនេយ្យភាពពីចិន។

គួរជម្រាបថាក្នងុមួយឆ្នាំអង្គការនេះទទយលបានជំនួយពីសហរដ្ឋអាមេរិកជាទឹកប្រាក់ពី១០០ទៅ៤០០លានដុល្លារនិងឈានដល់ជិត៧០០ដុល្លារសរុបករណីផ្ដល់ឱ្យសម្រាប់ប្រយុទ្ធកូវីដនេះ។ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃទី៨មេសាក្នុងសេតវិមានបាននិយាយថាអាមេរិកពិចារណាផ្ដាច់ជំនួយជួយអង្គការនេះព្រោះទង្វើនៃការបង្កើតកំហុសដ៏ធ្ងន់ធ្ងរមួយនេះទាក់ទិននឹងការយឺតយ៉ាវឱ្យដំណឹងពីហានិភ័យសកល។

មកទល់ពេលនេះពុំទាន់មានការទាក់ទងបានការឆ្លើយបំភ្លឺពីWHOនោះទេតែUNដែលជាស្ថាប័នបង្គោលនៃអង្គការបន្ទាប់បន្សំនេះថាWHOបានធ្វើការប្រឹងប្រែងច្រើនណាស់លើរឿងនេះជាការផ្ដល់យោបល់​គោលនយោបាយ សម្ភារៈប្រយុទ្ធនឹងកូវីដនេះដល់បុគ្គលិកជួរមុខសុខាភិបាលជាច្រើនប្រទេសលើពិភពលោក។

ក៏សូមបញ្ចាក់ថាលោកថេដ្រូ មានវ័យ៥៥ឆ្នាំ។លោកមានសញ្ជាតិដើមអេត្យូពី។ លោកមានគុណសម្បត្តិពិសេសស្រាវជ្រាវពីជំងឺគ្រុងចាញ់ និងជាជីវមីក្រូវិទូ។លោកបានចូលកាន់តំណែងពជាប្រធានអង្គការWHOនៅឆ្នាំ២០១៧ដែលជាបុគ្គលឆ្នើមមកពីអាហ្វ្រិកដំបូងគេហើយកាន់តួនាទីដ៏ធំនេះ៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ខ្លាចកម្លាំងបាតុករTrumpរត់ចូលក្រោមដី មេបក្សប្រឆាំង Bidenទៅមើលបាតុកម្មផ្ទាល់

ខណៈសេតវិមានត្រូវបានឡោមព័ទ្ធដោយក្រុមបាតុករ លោក[...]

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកល[...]

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត