loader

ប្រជាជនសូដង់ធ្វើបាតុកម្មទំលាក់ប្រធានាធិបតីដើម្បីនាំខ្លួនទៅតុលាការICC តែមន្រ្ដីបក្សកាន់អំណាចចោទថាជាក្រុមបំផ្លាញសន្ដិភាព

ក្រុមគណបក្សប្រឆាំងធំៗពីរនៃប្រទេសសូដង់ ដែលមានអ្នកគាំទ្រច្រើនម៉ឺននាក់ បានដឹកនាំបាតុកម្មជាច្រើនថៃ្ងមកហើយ ដើម្បីបណ្ដេញលោក Omar Bashir ចេញពីតំណែងហើយនាំខ្លួនទៅកាន់តុលាការឧក្រិដ្ឋកម្មសង្រ្គាម ​ICC ។តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP បាតុកម្មបានផ្ទុះឡើងច្រើនកន្លែង នៅរដ្ឋធានី Khartoum។ កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល!

ក្រុមគាំទ្រគណបក្សប្រឆាំងដែលមកពីក្រុមចម្រុះ Umbrella បានទៅឡោមព័ន្ធវិមានប្រធានាធិបតីដើម្បីទាមទារឱ្យ លោក Omar Bashir ចាកចេញពីតំណែងបាននាំឱ្យប៉ូលិសបង្រ្កាបកុប្បកម្ម វាយបង្រ្កាប។ ក្រុមនេះ បានព្យាយាមចូលទៅវិមានប្រធានាធិបតីដើម្បី ដាក់លិខិតឱ្យលោក Omar Bashir ទទួលយកការចុះចេញពីវិមានប្រធានាធិបតី។ បក្សកាន់អំណាចរបស់លោកប្រធានាធិបតីបានចោទក្រុមបាតុករថា ជាចលនាហិង្សាដើម្បី បំផ្លាញសន្តិភាពប្រទេស។ រដ្ឋាភិបាលព្រមានថា នឹងមិនទុកឱ្យក្រុមនេះ បន្តធ្វើបាតុកម្មបំផ្លាញសន្តិភាពច្រើនថ្ងៃទៀតឡើយ។

មូលហេតុនៃការបណ្ដេញលោក Omar Bashirពីតំណែង

បើតាមបាតុករ ការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សសហជីពប្រជាធិបតេយ្យ គឺដំបូងទាមទារឱ្យលោក Omar Bashir ទៅប្រឈមមុខនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ដែលកំពុងកសាងសំណុំរឿងប្រឆាំងនឹងលោកពីបទ រំលោភសិទ្ធិមនុស្ស ។ ក្រុមនេះ ចាត់ទុក ប្រធានាធិបតីរបស់ខ្លួន ថា ជាមេដឹកនាំអត្តាធិបតេយ្យ គឺអញនិយមជាធំនិង ជាមេដឹកនាំពុករលួយធ្ងន់ធ្ងរ។ លោកត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ចោទថាជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលទៅលើជនស៊ីវិលនៅតំបន់ដាហ្វ័រ ក្នុងអំឡុងសង្រ្គាមបំបែកប្រទេសនៅឆ្នាំ ២០០៤។ ពួកបាតុករចោទលោកមួយទៀតគឺធ្វើអោយប្រទេសចែកជាពីរមានប្រទេសសូដង់ខាងត្បូងតាមរយៈការបោះឆ្នោតប្រជាមតិដែលលោកជាមេគំនិត។ នៅក្នុងសង្រ្គាមស៊ីវិលនេះបានបណ្ដាលឱ្យជនស៊ីវិលស្លាប់ជាងមួយម៉ឺននាក់ ហើយភាគច្រើនពលរដ្ឋនៅតំបន់ដាហ្វ័រ។

នៅឆ្នាំ២០០៨ ចៅក្រម Luis Moreno Ocampo នៃតុលាការICC បានចោទលោក Omar Bashir ជាផ្លូវការក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្រ្គាមក្នុងករណីសម្លាប់ជនស៊ីវិល។ តុលាការបានចេញដីកាចោទលោក Omar Bashir ជាផ្លូវក្នុងសំណុំរឿងបីបទចោទនេះតាំងពីឆ្នាំ២០០៩។ ចាប់តាំងពីពេលនោះមក ICC បានចេញដីកាចាប់ខ្លួន លោក Omar Bashir បីលើកមកហើយ។ ដោយសារករណីនេះ លោកក្លាយជាមេដឹកនាំម្នាក់ដែលមិនហ៊ានចាកចេញពីប្រទេសឡើយ។ ប៉ូលិសអន្តរជាតិបានទទួលដីកាដើម្បីចាប់ខ្លួនបុរសខ្លាំងរូបនេះរួចហើយ ។

តុល្យកាលនៃអំពើហិង្សាបានបណ្ដាលឱ្យមនុស្សជាង ២០នាក់ស្លាប់ និងរបួសជាច្រើននាក់ ដោយការបង្រ្កាបរបស់កងសន្តិសុខស្មោះត្រង់នឹងលោក al-Bashir ។ ក្រុមប្រឆាំងបានថ្កោលទោស ហើយសន្យាថា នឹងរកយុត្តិធម៌ជូនជនរងគ្រោះ។ តែសម្រាប់ពួកកងទ័ពប្រកាសនៅពីក្រោយ លោក ប្រធានាធិបតី។ សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិកទទូចអោយលោក al-Bashir  ស្ថិតភាពអត់ធ្មត់ អោយបានខ្ពស់បំផុត។ យ៉ាងណា លោក​ al-Bashir មានឈ្មោះ ជនឧក្រិដ្ឋរួចទៅហើយ ដោយដីការបស់តុលាការឧក្រិដ្ឋកម្មសង្រ្គាមICC។

ជីវប្រវត្តសង្ខេបរបស់លោក Omar Bashir

លោក Omar Bashir មានឈ្មោះពេញ គឺ Omar Hassan Ahmad al-Bashir ។ លោក កើតនៅ ថ្ងៃទី១មករា ឆ្នាំ១៩៤៤ ។ លោក ចូលបម្រើកងទ័ពនៅឆ្នាំ ១៩៦០។ លោកជាមេដឹកនាំរដ្ឋប្រហារយោធា នៅឆ្នាំ១៩៨៩ ដែលជារដ្ឋប្រហារបានសម្រេច ធ្វើអោយលោកឡើងកាន់អំណាចនៅពេលនោះ ។ កាលនោះ លោកមានឋានន្តរស័ក្ដិជា ឧត្តមសេនីយ៍ត្រី។ លោក ជាមេរដ្ឋប្រហារទំលាក់រដ្ឋាភិបាល ជាប់ឆ្នោតរបស់នាយករដ្ឋមន្ត្រីSadiq al-Mahdi ។ ក្រុមជួយធ្វើរដ្ឋប្រហារគឺក្រុមឧទ្ទាម នៅភាគខាងត្បូងប្រទេស។ ចាប់ពេលនោះ មកលោក al-Bashir ក្លាយជាប្រធានាធិបតី តែម្នាក់គត់ ។ ក្រុមបាតុករ បានចោទ លោកជាអ្នកបំបែកប្រទេស ដោយសារលោក ដឹងគុណពួកឧទ្ទាមនៅភាគខាងត្បូងប្រទេស ដែលជួយលោកក្នុងការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៨៩។

លោក បានកាន់តំណែងនេះ មានរយៈពេល២៩ ឆ្នាំហើយ។ លោកជាមេដឹកនាំកាន់អំណាចយូរជាងគេ ក្នុងចំណោមេដឹកនាំជាង ២០រូបទៀតនៅលើពិភពលោក ដែលកាន់អំណាចចាប់ពី២០ឆ្នាំឡើងទៅ៕

(អត្ថបទ៖ លោក​ នួន​ បូរិន្ទ)

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក្យថា«បដិវត្តន៍ពណ៌»ត្រូវបានអាជ្ញាធរចិនប្រើជាយុទ្ធសាស្ត្របោសសំអាតក្រុមប្រឆាំង

ពួកមន្ត្រីចិន នៃស្ថាប័នពង្រឹងច្បាប់ ត្រូវបានប[...]

ប្រេស៊ីល អាមេរិក កូឡំប៊ី ចង់បញ្ចប់របបម៉ាឌូរ៉ូនៅដើមឆ្នាំ២០១៩

ក្រុមមន្ត្រីការបរទេសនៃប្រទេស ប្រេស៊ីល អាមេរិក[...]

ថៃ៖សំណង់ខុនដូសម្រាប់សហគមន៍ក្រីក្រជាយុទ្ធសាស្រ្ដនៃគោលនយោបាយគ្រប់គ្រងអចលនទ្រព្យថៃ

ថៃរាប់បានថាជាប្រទេសមួយលេចធ្លោលើគ្រប់វិស័យនិង [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត