loader

ប៉ូលីសអន្ដរជាតិចេញដីកាចាប់ខ្លួនមេដឹកនាំធ្លាក់ពីអំណាចBoloviaករណីបង្កភេរវកម្ម

អតីតប្រថានាធិបតីនៃប្រទេសបូលូវៀលោកEVO MOROLESដែលត្រូវបានប្រជាជនរបស់លោករុញទម្លាក់ពីអមណាចកាលបីថ្ងៃទី១០វិច្ឆិការងការប្រឈមនឹងការចាប់ខ្លួនពីនគរបាលអន្ដរជាតិដោយសារតែជនផ្ដាច់ការរូបនេះជាប់បទឧក្រិដ្ឋច្រើនករណីពេលលោកកាន់អំណាច២៦ឆ្នាំ។សារព័ត៌មានTelesurនៃប្រតេសវេណេហ្សូអេឡាបានចុះផ្សាយថាលោកមូរូឡេសដែលកំពុងជ្រោកកោននៅក្នុងប្រទេសមិចស៊ីកូបានបដិសេធចំពោះការចោទប្រកាន់របស់ប៉ូលីសអន្ដរជាតិ។លោកបានចោទថាការដែលអាំងតាប៉ូ ចេញដីកាស្វែងរកចាប់ខ្លួនរូបលោកនោះគឺជាការរារាំងលោកមិនឱ្យទៅប្រទេសរបស់លោកវិញព្រោះលោកតាំងចិត្តថាវិលទៅវិញដើម្បីធ្វើជាបេក្ខជនប្រធានាធិបតីប្រកួតប្រជែងការបោះ្នោតម្ដងទៀតនៅឆ្នាំក្រោយនេះ។ដីការបស់ប៉ូលីសអន្ដរជាតិបានបញ្ចូនទៅដល់ប្រទេសUrugauyវេណេហ្សូអេឡា កូឡំប៊ី អេហ្កាដែរ និងមិចស៊ីកូដោយបញ្ជាក់ថាជនផ្ដាច់ការរូបនេះកំពុងដាក់ឱ្យស្ថិតក្នុងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនប្រឆាំងនឹងមនុស្សជាតិ។ដីការបស់ប៉ូលីសអន្ដរជាតិបានចោទលោកម៉ូរ៉ូលេសទី១ អំពើភេរវកម្ម ទី២ ឧក្រិដ្ឋម្មប្រឆាំងនឹងអ្នកប្រជែងនយោបាយ ទី៣ប្រើប្រាស់កងប្រដាប់អាវុធប្រឆាំងនឹងជនស៊ីវិលនិង។នៅក្នុងសន្និសិទសារព័)តមានមួយនៅប្រទេសមិចស៊ីកូលោក ម៉ូរ៉ូលេសបានចោទសួរទៅវិញថាតើមនុសស្ស្លាប់ថ្មីៗបំផុតនេះចំនួនជាង៣០នាក់ដោយសារតែប្រឆាំងនឹងរដ្ឋាភិបាលអន្ដរកាលដែលបណ្ដេញរូបលោកចេញពីអំណាចនេះគឺជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែរឬទេ។លោកថាមេដឹកនាំកាន់អំណាចសព្វថ្ងៃនេះហេតុអ្វីប៉ូលីសអន្ដរជាតិមិនចោទប្រកាន់ទៀត។លោកស្រីប្រធានាធិបតីស្ដីទីដែលស្ម័គ្រចិត្តឡើងធ្វើជាប្រមុខរដ្ឋស្ដីទីនេះគឺលោកស្រីJeanine Anez លោកស្រីគឺជាប្រធានក្រុមប្រឹកស្ាធម្មនុញ្ញស្រ្ដីដ៏ក្លាហានរូបនេះបានតាំងចិត្តថាឱ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញនៅឆ្នាំក្រោយនេះហើយឥលូវនេះសភាឬបស់បូឡូវៀបានអនុម័តតាមសំណើររបស់លោកស្រីឱ្យក្រុមប្រឹក្សាជាតិបោះឆ្នោតរបស់ប្រទេនេះរៀបចំការបោះឆ្នោតតាមការគ្រោងទុកគឺនៅឆ្នាំក្រោយនេះប៉ុន្ដេមិនទាន់ប្រកាសទេពេលវេលាជាក់លាក់នៅឡើយទេ។យ៉ាងណាក៏ដោយអំពើហិង្សាដែលត្រូវានចោទថាញុះញង់ដោយលោកប្រធានាធិបតីប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះបានកំពុងស្ងប់ស្ងាត់ទៅវិញហើយបន្ទាប់បីមានដំណោះស្រាយនយោបាយផ្ទៃក្នុងជាបន្តាន់ជាមួយនឹងការសន្យាការបោះឆ្នោតប្រធានាធិបតីឡើងវិញនេះ។ក្នុងន័យនេះនាំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres ស្វាគមន៍ ប្រទេសBolivia ដែល បោះជំហ៊ាន ជាវិជ្ជមាន ឆ្ពោះទៅរកការបញ្ចប់វិបត្តិនយោបាយ ដោយសន្យាអោយមានការបោះឆ្នោត ប្រធានា​ធិបតី​ឡើងវិញ ។ ​

Bolivia  បានធ្លាក់ក្នុងវិបត្តិនយោបាយ រ៉ារៃ នាំអោយ​មាន​ការ​បះបោរទំលាក់ជនផ្ដាច់ការ Evo Morales  បានដោយជោគជ័យដោយសារ ក្រុមប្រឆាំងនៃ​ប្រទេសនេះ បានដឹកនាំកម្លាំងអ្នកគាំទ្រ និងពលរដ្ឋ ធ្វើការបះបោរ ។ កងទ័ពបានចូលរួម ហើយ នៅថ្ងៃទី១១វិច្ឆិកា លោក​Morales  បានរត់ទៅជ្រកកោននយោបាយនៅ ប្រទេសម៉ីចស៊ីកូដោយ​ទំលាក់សបុត្រលាលែងពីតំណែង។ បាតុកម្មរបស់ក្រុមប្រឆាំងគឺដោយសារតែលោក Morales  បាន​ព្យាយាម បន្តអាណត្តិមួយអាណត្តិទៀត តាមរយៈការបោះឆ្នោតដែលបន្លំសន្លឹកឆ្នោតនៅ​ក្នុងការបោះ​ឆ្នោត​កាលពីថ្ងៃទី២០តុលា ។ Bolivia  ជាប្រទេសមួយ នៃតំបន់អាមេរិកខាងត្បូង ជាប្រទេសជិតខាងនឹងប្រទេសវេណេហ្សូអេឡា ដែល កំពុងស្ថិតក្រោមការដឹកនាំរបស់ជនផ្ដាច់ការនីកូឡាស់ម៉ាឌូរ៉ូដែលអាមេរិកប៉ុនប៉ងទមា្លក់អំណាចដូចគ្នា។

 សាមាជិកសភា Bolivian កាលពីថ្ងៃសៅរិ៍សប្ដាហ៍មុននេះ បានអនុម័តជាឯកឆ័ន្ទ​ដោយ​អោយ  ក្រុមប្រឹក្សា​បោះ​ឆ្នោត របស់ប្រទេសនេះ រៀបចំការបោះឆ្នោតអោយបាននៅដើមឆ្នាំ២០២០ ។

លោកGuterres  បាន​ហៅ​សេចក្ដីសម្រេចរបស់សភាBolivian ថាជាដំណោះស្រាយដ៏រឹងមាំមួយ នាំ​ទៅរកការបញ្ចប់ ហិង្សា​នយោបាយ ។ ក្នុងន័យនេះលោក Guterres   បានសន្យាថា អង្គការសហ​ប្រជាជាតិ ត្រៀមជួយ ផ្ដល់ការ​គាំទ្រ​ផ្នែក​បច្ចេកទេស សម្រាប់ការបោះឆ្នោតហើយ សហរដ្ឋអាមេរិក ក៏បានសន្យា ជួយរៀបចំការការផ្ទេរប្រជាធិបតេយ្យសម្រាប់ ប្រជាជនBolivian ជាផងដែ

យ៉ាងណាមិញ អតីតប្រធានាធិបតី ធ្លាក់ពីអំណាច លោក Evo Morales បានប្រាប់ បណ្ដាញ​ផ្សាយ​ព៏ត៌មាន Press TV  ថា លោកកំពុងរកឱកាសវិលមកចូលរួមបោះឆ្នោតឡើងវិញ នៅឆ្នាំក្រោយនេះ នៅពេលមានការធានាសុវត្ថិភាពរបស់លោក ។ ប៉ុន្តែលោកបានចោទ អន្តរជាតិទាំងមូលថា កំពុងតែចាត់​វិធាន​ការ​គ្រប់យ៉ាងដើម្បីឃាឃាំងមិនអោយលោកបានវិលទៅប្រទេសលោកវិញទេ។

លោក Morales ដែលបានកាន់​អំណាច​តាំង​ពីឆ្នាំ២០០៦ ដែលក្រុមប្រឆាំងចោទថា ឈ្នះដោយ​សារការបន្លំតួលេខ​បោះឆ្នោ​ត បាន​អះអាង​ថា បើលោកជាបេក្ខជនបោះឆ្នោត គឺលោកនឹងបន្តឈ្នះ​ឆ្នោតម្ដងទៀតព្រោះ ប្រជាជននៅតែគាំទ្រ បក្ស​​សង្គមនិយម​និងរូបលោក ទើបពួកគេប្រឆាំងនឹងរដ្ឋា​ភិបាល​អន្តរកាលនេះ៕

ដោយ៖ ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ម៉ាឌូរ៉ូប្រាប់ថា២ឆ្នាំទៀតចាំធ្វើប្រជាមតិទម្លាក់លោក ខណៈមានរុស្ស៊ីនៅពីក្រោយ

ទីបំផុតខ្នងបង្អែកដ៏រឹងមាំនៃរបបលោកម៉ាឌូរ៉ូបានច[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

វៀតណាមស្នើឱ្យអាស៊ានប្រកាន់ជំហររួមប្រឆាំងនឹងការវាតទីរបស់ចិនករណីសមុទ្រចិនខាងត្បូង

មេដឹកនាំសមាគមអាស៊ានបាននិយាយថាច្បាប់សមុទ្រឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត