loader

ប៉ូលីសម៉ាឡេស៊ីបង្កើនសន្តិសុខនៅកូឡាឡាំពួមុនការជួបជុំ "ក្រុមអាវក្រហម"

អង្គការសិទ្ធិមនុស្ស​ម៉ា​ឡេ​បាន​រៀបចំ​ការ​ជួបជុំ​មួយ​ នៅ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ នៅ​ថ្ងៃ​ពុធ​ ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ ដើម្បី​ប្រឆាំង​នឹង​ការ​តវ៉ា​ក្រុម​ Bersih​ 4​ ដែល​បាន​ធ្វើ​ឡើង​ពី​រស​ប្តា​ហ៍​កន្លង​ទៅ​នេះ​។​ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ Channel​ News​ Asia​។​
150916-Dyna-Internews-01-dara-ed
​ប៉ូ​លី​ស​ម៉ា​ឡេ​ស៊ី​បាន​បង្កើន​សន្ដិសុខ​ មុន​ការ​ប្រមូលផ្តុំ​របស់​អង្គការសិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ពុធ​នេះ​។​

តាម​ការ​ផ្សាយ​របស់​ Channel​ News​ Asia​ នៅ​ថ្ងៃ​ពុធ​ទី​ ១៦​ ខែកញ្ញា​នេះ​ឲ្យ​ដឹង​ថា​ គោលបំណង​ចម្បង​របស់​ពួក​គេ​ គឺ​ដើម្បី​លើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​ម៉ា​ឡេ​ និង​ប្រឆាំង​នឹង​បាតុកម្ម​របស់​ក្រុម​ Bersih​ 4​ ដែល​បាន​ធ្វើ​កាលពី​ពី​រស​ប្តា​ហ៍​មុន​ គឺ​នៅ​ថ្ងៃ​បុ​ណ​ជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​ក្រុម​អ្នក​តវ៉ា​ពាក់អាវ​ក្រហម​គ្រោង​ដើរ​នៅ​តាម​ដងផ្លូវ​ក្នុង​ខណ្ឌ​ Bukit​ Bintang​ នៃ​ក្រុង​កូ​ឡា​ឡាំ​ពួ​ មុន​ពេល​ពូក​គេ​ជួបជុំ​គ្នា​នៅ​មុខ​ហាង​ទំនិញ​ពី​ Padang​ Merbok​ ។​

សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទទ្វារ​ ខណៈ​ក្រុម​អាវ​ក្រហម​ដែល​រៀបចំ​ការ​ហែ​ក្បួន​តវ៉ា​ កំពុង​តែ​ជំរុញ​ផែនការ​របស់​ខ្លួន​ទៅ​មុខ​។​ រថយន្ត​ប្រហែល​ ២០០០​គ្រឿង​ត្រូវ​បាន​រៀបចំ​ដើម្បី​ដឹក​បាតុករ​៥០.០០០​នាក់​ ចូល​ទៅ​ក្រុង​រដ្ឋធានី​កូ​ឡា​ឡាំ​ពួ​។​ ចំណុច​ប្រមូលផ្តុំ​សំខាន់ៗ​មាន​បួន​សម្រាប់​ការ​តវ៉ា​នេះ​ ក្នុង​នោះ​រួម​មាន​វិហារ​អ៊ី​ស្លា​ម​ជាតិ​,​ សិប្បកម្ម​កណ្តាល​Putra​ និង​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​។​

មនុស្ស​ជា​ច្រើន​នៃ​ក្រុម​អ្នក​តវ៉ា​អាវ​ក្រហម​គឺជា​សមាជិក​ និង​ជា​មេដឹកនាំ​ថ្នាក់​មូលដ្ឋាន​នៃ​គណបក្ស​ UMNO​ កាន់​អំណាច​។​ លោកនាយក​រដ្ឋមន្ត្រី​ Najib​ Razak​ ដែល​ជា​ប្រធាន​គណបក្ស​បាន​ឯកភាព​ចំពោះ​គម្រោង​ហែ​ក្បួន​តវ៉ា​នោះ​ តែ​មិន​អនុញ្ញាត​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​ និង​ត្រូវ​គោរព​ច្បាប់​។​
​លោក​ណា​ជីប​បាន​និយាយ​ថា​ គ្មាន​នរណា​ម្នាក់​នៅ​ពីលើ​ច្បាប់​នោះ​ទេ​ រួម​ទាំង​សមាជិក​ UMNO​ដែរ​ វា​ជា​ប្រទេស​មួយ​ដែល​មាន​សេរីភាព​ ប៉ុន្តែ​ច្បាប់​នេះ​ត្រូវ​តែ​ត្រូវ​បាន​អនុវត្ត​តាម​។​

ក្នុង​ចំណោម​អ្នក​រៀបចំ​ការ​ហែ​ក្បួន​តវ៉ា​នេះ​ មាន​អតីត​ប្រធាន​រដ្ឋមន្ដ្រី​នៃ​ម៉ា​ឡា​កា​ លោក​ Ali​ Rustam​ អ្នកដឹកនាំ​ប្រចាំ​តំបន់​របស់​គណបក្ស​ UMNO​ គឺ​លោក​ Jamal​ Yunus​ ក៏​ដូច​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ពិសេស​ Fuad​ Zakarshi៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកល[...]

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត