loader

ប៉ាគីស្ថានស្ថិតក្រោមការផ្ទុះការតវ៉ាករណីហិង្សាលើក្មេងស្រី

បាតុកម្មបានផ្ទុះឡើងពាស់ពេញទីក្រុងឡាហ័រ នៃប្រទេសប៉ាគីស្ថានដោយទាមទាររកយុត្តិធម៌ដល់ក្មេងស្រីម្នាក់ដែលរងគ្រោះដោយសារការហិង្សាកើតចេញពីការចាប់រំលោភនិង សម្លាប់ ។

តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន CNA កេ្មងស្រីម្នាក់ អាយុ៧ឆ្នាំ ត្រូវបានរកឃើញក្នុងគំនរសម្រាម ដោយនាងបានស្លាប់ដោយសារចាប់រំលោភ។ នៅថ្ងៃនេះ បាតុករ ជាច្រើនពាន់នាក់បានដើរក្បួនតវ៉ាពាសពេញក្រុងឡាហ័រ ដោយទាមទារឱ្យប៉ូលិសយុត្តិធម៌រក អោយឃើញ ជនដៃដល់ហើយយកមកផ្ដន្ទាទោស។

ក្មេងស្រីនេះ មានឈ្មោះ Zainab Ansari ។ នាងបានបាត់ខ្លួនរយៈពេល ៤ថ្ងៃ ទើបរកឃើញដោយស្លាប់តែម្ដង។ ពួកបាតុករបានឡើងព័ន្ធស្ថានីយប៉ូលិស ដោយបានប៉ះទង្កិចជាមួយប៉ូលិសបានបណ្ដាលឱ្យមនុស្ស ២ស្លាប់។

នេះជាការរំលោភសម្លាប់លើក្មេងស្រីលើកទី ១២ កើតឡើងរយៈពេលជាងមួយឆ្នាំមកនេះ  ក្រោមរូបភាពហិង្សា ចាប់ពង្រត់និងរំលោភ។អ្នកនាំពាក្យ ខេត្តប៉ុនចាប និយាយថា បាតុករ បង្កហិង្សាដាក់ប៉ូលីសដោយ បង្ខំឱ្យរកឃើញហើយត្រូវនាំខ្លួនមកផ្តន្ទាទោស។ ប្រភពៈ Reuters

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តុលាការព្រហ្មទណ្ឌអន្ដរជាតិICCចាប់បើកសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមេដឹកនាំយោធាភូមាករណីរ៉ូហ៊ីងយ៉ា

ក្រុមរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្ដរជាតិIC[...]

ជំនួបកំពូលគីម ជុងអ៊ុន និង ម៉ូន ចាវអ៊ីន នាំមកនូវអធិការកិច្ចអន្ដរជាតិពិនិត្យការបំផ្លាញអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ចាវអ៊ីន និងមេដ[...]

ជំនួប​ប្រវត្ដិសាស្ដ្រ​លើក​ទី​៣​ មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​ចាប់ផ្ដើម​ហើយ​ គឺជា​ដំណើរ​ឆ្ពោះទៅ​រក​ការ​រំលាយ​អាវុធ​នុយ​ក្លែ​អ៊ែ​រ

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូ​ន​ចាវ​អ៊ី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត