loader

បេក្ខជន ៦រូបទទួលបានរង្វាន់ពីអង្គការACTក្នុងការចូលរួមកសាងសន្ដិភាពតាមរយៈការសរសេររឿង

ភ្នំពេញ៖អ្នកសារព័ត៌មានចំនួន ៦រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា បានទទួលរង្វាន់ពីអង្គការ ACTក្នុងការសរសេរអត្ថបទព័ត៌មានទាក់ទងនឹងដំណើរការបោះឆ្នោតកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨។ប្រធានបទដែលត្រូវដាក់ឱ្យប្រកួត គឺ«ការចូលរួមកសាងសន្តិភាពតាមរយៈការរាយការណ៍ព័ត័តឥមាន ក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៨»។

តាមប្រធានគម្រោងនៃអង្គការ ការងារដើម្បីដោះស្រាយទំនាស់ បេក្ខជន ទទួលបានរង្វាន់ គឺសុទ្ធសឹងតែជាបេក្ខជនដែលជ្រើសរើពី     គណៈកម្មការ និងបានបំពេញគ្រប់លក្ខខណ្ឌដែលACT តម្រូវ។

កញ្ញា ជាតា ជូនសេចក្ដីរាយការណ៍!

អ្នកសារព័ត៌មានទាំង ៦រូបដែលទទួលបានរង្វាន់ពីអង្គការ ACT រួមមាន អ្នកសារព័ត៌មានប្រចាំវិទ្យុវេយោអន្ដរជាតិ អ្នកសារព័ត៌មានមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា (WMC) អ្នកសរព័ត៌មានប្រចាំកាសែតកោះសន្ដិភាព អ្នកសរព័ត៌មានប្រចាំកាសែត ភ្នំពេញប៉ុស្ដិ៍(The Phnom Penh Post) និងអ្នកសារព័ត៌មានវិទ្យុបារាំង អន្ដរជាតិចំនួន២រូប( Rfi )។នេះបើតាមឱ្យដឹងនៅក្នុងកម្មវិធីប្រគល់រង្វាន់ដល់អ្នកសារព័ត៌មានជាតិចំនួន ៦រូប ដែលធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ថ្លែងនៅក្នុងកម្មវិធី អ្នកស្រី ខន សុភី ប្រធានគម្រោងនៃអង្គការ ACT មានប្រសាសន៍ថា បេក្ខជនដែលទទួលបានរង្វាន់ គឺសុទ្ធសឹងតែជាបេក្ខជនដែលជ្រើសរើសពីពីគណៈកម្មការ នដោយបានបំពេញគ្រប់លក្ខខណ្ឌដែលACT  តម្រូវ។

អ្នកស្រី ខន សុភី ៖«នៅក្នុងកម្មវិធីពានរង្វាន់នេះ ដូចដែលអ្វីដែលយើងបានធ្វើការចែកជូនដំណើរកាលពីខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨  គឺនៅក្នុងល័ក្ខខណ្ឌសំខាន់ គឺការសរសេរអត្ថបទព័ត៌មានដោយការចូលរួមរក្សាសន្ដិភាព ដូចមានចែងក្នុងសេចក្ដីជូនដំណឹងស្រាប់ ជាពិសេសគណៈកម្មាការយើងបានផ្ដល់ពិន្ទុទៅលើចំណងជើងទៅលើសេចក្ដីផ្ដើម ក៏ដូចជាសេចក្ដីបញ្ចប់ ហើយនិងខ្លឹមសារទូទៅនៅក្នុងអត្ថបទសារព័ត៌មាន។ ជាពិសេសគឺនៅក្នុងនឹងដែរ អង្គការ ACT គឺផ្ដោតសំខាន់ទៅលើផ្នែកសារព័ត៌មានសន្ដិភាពនេះ គឺសារព័ត៌មានគាត់ចូលរួមដោះស្រាយទំនាស់ ការស្វែងរកការពិត ស្វែងរកប្រភពពីប្រជាជន ជាពិសេសគឺការដែលផ្ដល់សំឡេងពីអ្នកដែលអត់មានសំឡេង ហើយនឹងទាក់ទងជាមួយនិងការដោះស្រាយទំនាស់ ​គឺការផ្ដល់ជាជម្រើសដល់ភាគីពាក់ព័ន្ធនៅក្នុងសារព័ត៌មាននឹង ហើយយើងមិនផ្ដោតទៅលើសារព័ត៌មានបែបហិង្សា ឬឃោសនាលើកតម្កើន ឬក៏សំដៅទៅលើភាពជោគជ័យតែម្ខាងទេ តែយើងចង់បានព័ត៌មានបែបតុល្យភាពដែលសំដៅទៅលើការចូលរួមកសាងសន្ដិភាពនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨»។

នៅក្នុងពិធីនេះដែរ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់អោយយកចិត្តទុកដាក់ ទៅលើការបំពេញវិជ្ជាជីវៈ តាមរយៈការសរសេរអត្ថបទរបស់ខ្លួនអោយបានខ្លាំងក្លាបន្ថែមទៀតហើយចៀសវាងការសរសេរអត្ថបទបែបបង្ករឿង។លោកបញ្ជាក់ថា ប្រធានបទដែលដាក់ការប្រកួតនេះអាចនាំឱ្យអ្នកសារព័ត៌មានកាន់តែយល់ថា អ្វីទៅជាសារព័ត៌មានជួយកសាងសន្តិភាព។

លោក ជា ច័ន្ទបរិបូរណ៍ ៖«ចឹងអាជីពនេះគឺចឹង ក៏ប៉ុន្ដែបើយើងស្រឡាញ់ យើងត្រូវធ្វើអោយតាមក្រមសីលធម៌     វិជ្ជាជីវៈ យើងមិនអាចធ្វើអ្វីមួយទៅតាមអារម្មណ៍របស់យើង បើទោះរឿងនេះមួយកើតឡើងទៅលើក្រុមគ្រួសារ និងមិត្តភក្ដិរបស់យើងក៏ដោយ ។ចឹងរឿងនេះសំខាន់បើយើងគោរពក្រមសីលធម៌ យើងគោរពវិជ្ជាជីវៈ បើយើងគោរពច្បាប់ គឺយើងធ្វើទៅតាមផ្លូវច្បាប់»។

ក្នុងកម្មវិធីនេះ លោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងពីបច្ចេកទេសនៃការសរសេរអត្ថបទបែបណា ដែល ត្រូវនឹងប្រធានបទនេះ។ លោកថាបើតាមប្រធានបទនេះ គឺតម្រូវឱ្យមាន ការសសេរអត្ថបទព័ត៌មានអោយមានភាពស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។

សូមជម្រាប់ថា ក្នុងកម្មវីធីនេះ ជ័យលាភី ត្រូវបានអនុញ្ញតិឱ្យឡើងថ្លែងចាប់អារម្មណ៍អំពីទស្សនះនិងការយល់ដឹងរបស់ពួកគេដែលបានឆ្លងកាត់សរសេរមកចូលរួមប្រកួតប្រជែងនេះ។ ជ័យលាភីដែលបានឡើងចាប់អារម្មណ៍ បានបង្ហាញអារម្មណ៍រំភើបនិងសង្ឃឹមថា តាមរយៈការចូលរួមនេះ នាំឱ្យអោយពួកគេ បានឆ្លងកាត់បទពិសោធន៍ថ្មីទៀតនៃការសរសេរអត្ថបទ ក្នុងការកសាងសន្តិភាព។

អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់ថា ACT ជាអង្គការមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៩ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅក្នុងឆ្នាំ២០០២ ។

អង្គការACT នាពេលបច្ចុប្បន្ននេះ គឺធ្វើការផ្ដោតទៅលើគម្រោងសំខាន់ចំនួនបី គឺ គម្រោងអន្ដរសាសនានិងការការពារធនធានធម្មជាតិ គម្រោងស្រាវជ្រាវសន្ដិភាព និងគម្រោងប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្ដិភាព។

សូមជម្រាបដែរថា កម្មវិធីប្រគល់រង្វាន់ដល់អ្នកសារព័ត៌មានមកពីស្ថា​ប័នសារព័ត៌មានទាំង ៥ ពីអង្គការACT គឺ ទទួលបានការសហការពីក្រសួងព័ត៌មាន គ.ជ.ប​ និងក្លឹបអ្នកកាសែតកម្ពុជា ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាសិក្សាសន្ធិសញ្ញាស្ដីពីបត្យាប័នជាមួយរុស្ស៊ីដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចាប់[...]

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៨

ភ្នំពេញ៖ ដំណាំស្រូវដាំលើផ្ទៃដីជាច្រើនហិតា នៅខ[...]

អភិបាលក្រុងប៉ារីសសន្យានឹងជួយអភិវឌ្ឍក្រុងភ្នំពេញឱ្យកា្លយជាទីក្រុងបៃតង

ភ្នំពេញ៖ អភិបាល​ក្រុង​ប៉ារីសនៃប្រទេសបារាំងសន្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត