loader

បុរសម្នាក់ត្រូវបានផ្ដន្ទាទោស ៣ ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃពុធទី៩មករាឆ្នាំ២០១៩បានផ្ដន្ទាទោសបុរសម្នាក់ អោយ​មានទោស ៣ឆ្នាំ ករណីប្រមាថព្រះមហាក្សត្រ លើបណ្ដាញសង្គម។ ការកាត់ទោស បុរសនេះ​បាននាំអោយមនុស្ស២នាក់ហើយ ត្រូវបានដាក់ពន្ធនាគារករណីដូចគ្នានេះ។

បុរសដែលត្រូវតុលាការបានផ្ដន្ទាទោស មានឈ្មោះ អៀង ជលសារ។ ក្រៅពីមានទោសដូចនេះ តុលាការក៏បានបង្គាប់អោយ បុរសនេះ បង់ប្រាក់៥លានរៀលជាប្រាក់ពិន័យ។​នេះបើតាមអ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញដែលស្រង់សម្ដីមកចុះផ្សាយ​ដោយទីភ្នាក់ងា​រសារព័ត៌​មាន New York Post ។

តាមអ្នកនាំពាក្យរូបនេះ គេបានចាប់កំហុសបុរសនេះ ដែលបង្ហោះសារប្រមាថព្រះមហាក្ស​ត្រ​គាំតាំង​ពីខែមិថុនា ​ឆ្នាំ២០១៨។ ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ត្រូវបានតាក់តែងឡើង កាលពីខែកុម្ភៈឆ្នាំ២០១៨ បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ​ដោយអំណាច​តុលា​ការកំពូលដែលក្រុមសិទិ្ធមនុស្ស សម្ដែងការព្រួយបារម្ភអំពីការរឹតបន្តឹងសេរីភាពបញ្ចេញ​មតិ​នៅ​​​កម្ពុជា។

កាលពីខែតុលាការ ឆ្នាំទៅមិញ តុលាការខេត្តសៀមរាប បានកាត់ទោស សមាជិកបក្ស​សង្រ្គោះ​​ជាតិ​ម្នាក់ ករណីប្រមាថព្រះមហាក្សត្រ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត