loader

បារាំង​គាំទ្រ​ឲ្យ​មានការ​នាំ​ខ្លួន​មេដឹកនាំ​ វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ទៅ​កាន់​ ICC

បារាំង​ ៖​ រដ្ឋាភិបាល​ប្រទេស​បារាំង​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​គាំទ្រ​ប្រទេស​ចំនួន​ ៦​ ដែល​បាន​ដាក់​សំណើ​ទៅ​កាន់​ តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ ICC​ ដើម្បី​កាត់ទោស​ ទៅ​លើ​ករណី​ ហិង្សា​នយោបាយ​ និង​រំលោភសិទ្ធិ​មនុស្ស​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ វេ​ណេ​ហ្ស៊ូ​អេ​ឡា​ នី​កូ​ឡាស​ ម៉ា​ឌូ​រ៉ូ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ ប្រទេស​ចំនួន​ ៦​ នៃ​ទ្វីបអាមេរិក​ ខាងត្បូង​ បាន​ដាក់​សំណើ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ ICC​ ករណី​មេដឹកនាំ​ ម៉ា​ឌូ​រ៉ូ​ ដោយ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​។​ ប្រទេស​ទាំង​ ៦​ នេះ​ រួម​មាន​ ប្រទេស​ កា​ណា​ដា​ ប្រេ​ស៊ី​ល​ អា​ហ្ស​ង់​ទី​ន​ កូ​ឡ៊ុំ​ប៊ី​ ប៉េ​រ៉ូ​ និង​ប្រទេស​អេ​ក្វា​ឌ័​រ​។​ ចំណែកឯ​ប្រទេស​បារាំង​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ សារព័ត៌មាន​បារាំង​ RFI​។​ សារព័ត៌មាន​បារាំង​ RFI​ បាន​ចុះ​ផ្សាយ​ថា​ ប្រធានាធិបតី​បារាំង​ លោក​ Emmanuel​ macron​ បាន​គាំទ្រ​ប្រទេស​ទាំង​៦​នេះ​ ដែល​បាន​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ ICC​ ដែល​ប្ដឹង​សុំ​ឲ្យ​ជំនុំ​ជម្នះ​ក្ដី​មេដឹកនាំ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដូច​ករណី​ខាងលើ​នេះ​។​

​ប្រទេស​ វេ​ណេ​ហ្ស៊ូ​អេ​ឡា​ បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ នី​កូ​ឡាស​ ម៉ា​ឌូ​រ៉ូ​ ដែល​ត្រូវ​បាន​ពួក​ប​ច្ចិ​ម​ប្រទេស​ ចាត់​ទុក​ថា​ មា​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ចាត់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦​មក​ ដោយ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ជា​ ១៣០​នាក់​ ដែល​ជន​រង​គ្រោះ​សុទ្ធ​សឹង​ជា​សកម្មជន​គណបក្សប្រឆាំង​។​ លោក​ នី​កូ​ឡាស​ ម៉ា​ឌូ​រ៉ូ​ បាន​រំលាយ​សមាជិក​សភា​របស់​គណបក្សប្រឆាំង​ ដែល​នាំ​ឲ្យ​ផ្ទុះ​ការ​តវ៉ា​កើតឡើង​។​ វា​គឺជា​លើក​ដំបូង​ហើយ​ដែល​ប្រទេស​បារាំង​ ស្ថិត​ក្នុង​ទ្វីបអឺរ៉ុប​ បាន​គាំទ្រ​ឲ្យ​មាន​តុលាការអន្ដរជាតិ​ ជំនុំ​ជម្រះក្ដី​មេដឹកនាំ​ វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ដែល​កំពុង​រង​ការ​ថ្កោលទោស​ជា​ខ្លាំង​ពី​សំណាក់​ សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ ករណី​ហិង្សា​នយោបាយ​៕

ព័ត៌មានទាក់ទង

ពលរដ្ឋថៃស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ខណៈមេរដ្ឋប្រហារចង់ឈរឈ្មោះបេក្ខជននាយករដ្ឋមន្ត្រី

រាជាណាចក្រថៃនឹងបោះឆ្នោតសភា ជាលើកដំបូងនៅថ្ងៃទី[...]

មេដឹកនាំយោធាថៃអំពាវនាវឱ្យបក្សនយោបាយរៀបចំគោលនយោបាយ ចូលរួមបោះឆ្នោត

ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រី[...]

ម៉ាឡេស៊ី៖អតីតមេបក្សប្រឆាំងប្រកាសទ្រព្យសម្ប​ត្តិមុនចូលកាន់តំណែងនាយករដ្ឋមន្រ្ដី

អតីតមេបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ី អាន់វ៉ា អ៊ី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត