loader

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាតាំងពីខែកញ្ញាមកនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកហាក់ដូចជាចាប់អារម្មណ៍នឹងកម្ពុជាជាខ្លាំង។លោកប្រធានាធិបតីត្រាំគឺរយះពេលតែមួយខែប៉ុណ្ណោះបានបញ្ជុនលិខិតមកមេដឹកនាំកម្ពុជាចំនួនបីលិខិតមកហើយ។ដំបូងលោកត្រាំជូនលិខិតថ្វាយព្រះមហាក្សត្រដើម្បីអបអរសាទររាជាណាចក្រកម្ពុជាប្រារព្ធខួបឯករាជ្យជាតិ៩វិច្ឆិកា។ក្នុងលិខិតនោះត្រាំនៅតែឆ្លៀតប្រើពាក្យប្រជាធិបតេយ្យនិងអធិបតេយ្យជាតិហើយចង់ឃើញពលរដ្ឋកម្ពុជាមានភាពរីកចំរើនតាំងការអភិវឌ្ឍន៍ប្រទេសនិងសេរីភាព។ចំពោះលិខិតផ្ងើរជូននាយករដ្ឋមន្ដ្រីវិញដែលជាអ្នកកាន់ស្ថាប័នប្រតិបត្តិលោកត្រាំផ្ញើមកមានពីរច្បាប់។លិខិតទីមួយគឺអញ្ជើញនាយករដ្ឋមន្ដ្រីកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅដើមឆ្នាំ២០២០។ប៉ុន្ដែលិខិតទីពីរបែរជាលោកត្រាំឆក់យកឪកាសនេះផ្ដល់­ឱវាទនឹងទទួចឲ្យមេដឹកនាំកម្ពុជាដែលពិភពលោកហៅថាបុរសខ្លាំងនៅកម្ពុជាឲ្យដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ។តើលោកត្រាំចង់បានអ្វីខ្លះពីកម្ពុជានៅពេលនេះខណៈស្ថានការណ៍នយោបាយកម្ពុជាស្ថិតក្នុងគំនាបរបស់អន្ដរជាតិកាន់តែខ្លាំងឡើងៗគឺឲ្យកម្ពុជាស្ដារប្រជាធិបតេយ្យឡើងវិញជាបន្ទាន់។

តទៅនេះសូមស្ដាប់អត្ថាធិប្បាយនយោបាយរៀបរៀងដោយលោកនួនបូរិនដូចតទៅ៖

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតថ្មីអាមេរិកលោកបាទ្រីតម៉កហ្វីនៅវិមានសន្ដិភាពកាលពីថ្ងៃទី២១វិច្ឆិកាដែលជាជំនួបដោយផ្ទាល់លើកទីពីរគឺនាយករដ្ឋមន្ដ្រីកម្ពុជាសម្ដេចហ៊ុនសែនបានកាន់លិខិតរបស់លោកត្រាំដោយផ្ទាល់ហើយមើលទៅលោកនាយករដ្ឋមន្ដ្រីប្រហែលជាយល់ជ្រាបហើយអំពីខ្លឹមសារនៃលិខិតនេះចង់បានអ្វីពីកម្ពុជានៅពេលនេះ។លិខិតរបស់លោកប្រធានាធិបតីត្រាំបានរៀបរាប់ច្រើនណាស់អំពីតំលៃនៃទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិកប៉ុន្ដែមានប្រយោគមួយចំនួនរំលេចឡើងអំពីផលលំបាកនិងការលំបាកនៃការធ្វើសហប្រតិបត្តិការទ្វេរភាគីជាមួយនិងកម្ពុជា។លិខិតរបស់លោកត្រាំដែលបែកធ្លាយកាលពីថ្ងៃសុក្រទី២២វិច្ឆិកាបានសរសេរថារយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺទំនាក់ទំនងកម្ពុជាដើរលើផ្លូវលំបាក។លិខិតរបស់លោកត្រាំប្រហែលជាចង់ទាញទឡ្ហីករណ៍មកពន្យល់ថាផ្លូវដ៏លំបាកនោះគឺដោយសារតែសហរដ្ឋអាមេរិកខកចិត្តខ្លាំងការដែលបក្សប្រឆាំងធំមួយត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧គឺគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយអតីតរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុគឺលោកសមរង្ស៊ីនិងលោកកឹមសុខា ។បក្សប្រឆាំងធំមួយនេះត្រូវបានសហគមន៍អន្ដរជាតិជាពិសេសសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបឲ្យតំលៃខ្ពស់ណាស់ក្នុងការលើកជ្រោងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបើបក្សនេះបន្ដមានវត្តមាននៅលើទឹកដីកម្ពុជាមកដល់សព្វថ្ងៃនេះ។

លិខិតរបស់លោកត្រាំទោះបីជាលេងប្រយោគពាក្យពេចន៍កម្រឹតកាលទូតខ្ពស់បំផុតក៏ដោយប៉ុន្ដែគ្មានអ្វីពិបាកយល់ទេពាក្យថាសហរដ្ឋអាមេរិកចង់ឃើញកម្ពុជាជារដ្ឋអធិបតេយ្យមួយពិតប្រាកដ។ឃ្លាប្រយោគនេះគេអាចធ្វើការពន្យល់និងបកស្រាយច្រើនរបៀបច្រើនយ៉ាង។ប៉ុន្ដែសម្រាប់សហរដ្ឋអាមេរិកពាក្យថាអធិបតេយ្យភាពគឺចង់មានន័យថាកម្ពុជាពេលនេះទំនងពុំមានគ្រប់គ្រាន់ទេពាក្យថាអធិបតេយ្យភាពព្រោះក្រុងវ៉ាស៊ីនតោនតែងតែចោទកម្ពុជាថាស្ថិតក្រោមឥទ្ធិពលរបស់មហាអំណាចចិនទាំងសេដ្ឋកិច្ចនយោបាយនិងការពារជាតិ។មន្ដ្រីសហរដ្ឋអាមេរិកគឺរដ្ឋមន្ដ្រីការបរទេស Mike Pompeo បានឈ្លេចសួរសមាគភាគីកម្ពុជាអំពីអនាគតនៃភូមិសាស្ដ្រនយោបាយកម្ពុជាចិន។នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេសអាស៊ានសហរដ្ឋអាមេរិកនៅទីក្រុងបាងកកកាលពីប៉ុន្មានខែមកនេះលោកMike Pompeo បានប្រើឃ្លាប្រយោគកាលទូតមួយគួរអោយភ្ញាក់ផ្អើលពេលនោះលោកទទួចសុំដល់បណ្ដារប្រទេសអាស៊ានដោយយកគំរូតាមកម្ពុជាដែលសន្យាមិនអនុញ្ញាតឲ្យមានវត្តមានបរទេសទោះប្រទេសចិនក្ដីនៅលើកម្ពុជាដាច់ខាត។លោកMike Pompeo ដាក់ក្ដីសង្ឈឹមថាការឆ្លើយតបដោយអះអាងរបស់ភាគីកម្ពុជាដែលថារដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានទ័ពបរទេសនៅលើកម្ពុជានោះគឺMike Pompeo ចាត់ទុកថាត្រឹមត្រូវណាស់។លិខិតរបស់ត្រាំមិនបានយោងអំពីចំណុចនេះទេប៉ុន្ដែកាសែតអាមេរិកThe Wall Street Journal បានចុះផ្សាយអត្ថបទស៊ើបអង្កេតរបស់ខ្លួនដែលរកឃើញថាសំណង់មួយដ៏ធំនៅឆ្នេររាមប្រហែលអនាគតក្លាយជាមូលដ្ឋានកងទ័ពរបស់ចិនព្រោះវាជាតំបន់ទឹកជ្រៅ។ទីតាំងនោះលាតសន្ធឹងរាប់សិបហិចតាហើយស័ក្ដសមជាមូលដ្ឋានទ័ព។តែបែបនេះក្ដីរដ្ឋាភិបាលកម្ពុជាតាមរយះក្រសួងការបរទេសបានច្រានចោលភ្លាមៗចំពោះការចុះផ្សាយរបស់សារព័ត៌មានអាមេរិកមួយនេះដោយចាត់ទុកថាជាការបំភ្លៃសុទ្ធសាធ។ចាប់ពីពេលនោះមកទោះបីជាកម្ពុជាអះអាងដូចនេះក្ដីប៉ុន្ដែសម្រាប់សហរដ្ឋអាមេរិកដូចជានៅមិនទុកចិត្តឡើយ។ក្នុងន័យនេះហើយដែលរដ្ឋមន្ដ្រីការបរទេសអាមេរិកMike Pompeo បានទទួចឲ្យប្រទេសជាសមាជិកអាស៊ានជួយដឹងជួយលឺរឿងការអះអាងរបស់កម្ពុជា។នេះជាផ្នែកមួយដែលគេមើលឃើញថាទំនាក់ទំនងកម្ពុជាអាមេរិកគឺដើរលើផ្លូវដ៏លំបាកជាមួយគ្នានេះ។ចំណែកឯបញ្ហាសិទ្ធមនុស្សនិងប្រជាធិបតេយ្យសមាជិកសភាអាមេរិកបានរៀបរៀងហើយនូវច្បាប់ប្រជាធិបតេយ្យកម្ពុជាHR526 ដែលសេចក្ដីព្រៀងច្បាប់នេះជំរុញឲ្យកម្ពុជាស្ដារសិទ្ធមនុស្សនិងប្រជាធិបតេយ្យឡើងវិញ។សមាជិកព្រឹទ្ធិសភាក៏ត្រូវរំពឹងថាអនុម័តតាមសភាផងដែរហើយបើពុំមានដំណោះស្រាយជាបន្ទាន់នូវនយោបាយកម្ពុជាទេគឺសេចក្ដីព្រៀងច្បាប់នេះនឹងធ្លាក់ដល់ប្រធានាធិបតីត្រាំ។ក្នុងន័យនេះទំនងលោកត្រាំឆ្លៀតផ្ដល់យោលបល់មកឲ្យមេដឹកនាំកម្ពុជាតាមរយះលិខិតរបស់លោកគឺមុនលោកពិនិត្យមើលសេចក្ដីព្រៀងច្បាប់526 អំពីកម្ពុជា។សារលិខិតរបស់លោកត្រាំបើទោះជាប្រឆាំងមិនឲ្យមានការដូររបបនៅកម្ពុជាក៏ដោយតែសារលិខិតនេះគឺបង្កប់ន័យជ្រៅណាស់ត្រង់ចំណុចនេះគឺមានន័យថាទោះជារបបសាធារណៈរដ្ឋអាមេរិកក៏ដោយក៏លោកត្រាំមិនគាំទ្រហើយបើដូររបបទៅបែបផ្សេងទៀតក៏ដោយ របបយោធានិយម របបកម្មុយនីសនិយម ឬ របបផ្ដាច់ការក៏ដោយ ក៏រដ្ឋកាលរបស់លោកត្រាំមិនគាំទ្រដែរ។ក្នុងន័យនេះមើលទៅលោកត្រាំចង់ឃើញរាជាណាចក្រកម្ពុជាអនុវត្តន៍នូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពិតប្រាកដគឺសមដូចប្រយោគមួយក្នុងលិខិតលោកត្រាំបញ្ជាក់ថាសហរដ្ឋអាមេរិកសូមបន្ដគូសបញ្ជាក់ជំនឿរឹងមាំរបស់ខ្លួនថាការប្ដេជ្ញាឆ្ពោះទៅរកប្រជាធិបតេយ្យសេរីភាពបុគ្គលនិងនីតិរដ្ឋមួយត្រឹមត្រូវបង្កើតបានជាមាគ៌ាដ៏ល្អបំផុតឆ្ពោះទៅសន្ដិភាពស្ថេរភាព វិបុលភាព សម្រាប់គ្រប់ប្រជាជាតិទាំងអស់។ក្នុងន័យនេះមានសារៈសំខាន់ណាស់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេរភាគីដែលត្រូវនាំកម្ពុជាមករកមាគ៌ាអភិបាលកិច្ចតែបែបប្រជាធិបតេយ្យវិញ។លោកត្រាំបានដាក់ការសង្ឈឹមថាលិខិតរបស់លោកនឹងត្រូវបាននាយករដ្ឋមន្ដ្រីកម្ពុជាពិនិត្យឡើងវិញនូវការសំរេចមួយចំនួនកន្លងមកដែលរដ្ឋាភិបាលកម្ពុជាប្រកាន់យកព្រោះថាការសំរេចទាំងនេះសម្រាប់សហរដ្ឋអាមេរិកជឿជាក់មាំថានឹងនាំឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចស្ថេរភាពនិងអធិបតេយ្យយូរអង្វែងរបស់រាជាចក្រកម្ពុជាធ្លាក់ក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ។លិខិតរបស់លោកត្រាំនៅប្រយោគចុងក្រោយទទួចឲ្យមេដឹកនាំកម្ពុជាបើកចិត្តជំហរដែលលោកថាបើមានឱកាសនឹងឯកភាពពីកម្ពុជាគឺលោកត្រាំនឹងណែនាំឲ្យក្រុមទទួលបន្ទុកនយោបាយការបរទេសរបស់អាមេរិកចាប់ផ្ដើមកិច្ចពិភាក្សានិងគ្នា។គេនៅចាំបានថាប្រមុខការទូតអាមេរិក Mike Pompeo ក៏បានទាក់ទាញឲ្យមានការចាប់អារម្មណ៍ផងដែរគឺការអំពាវនាវរបស់លោកធ្វើឡើងនៅថ្ងៃ៨វិច្ឆិកាជំរុញអោយមានការសន្ទនាគ្នានយោបាយឡើងវិញរវាងបក្សកាន់អំណាចនៅកម្ពុជានិងក្រុមគណបក្សប្រឆាំង។ការអំពាវនាវរបស់លោកMike Pompeo មុនមួយថ្ងៃដែលលោកសមរង្ស៊ីត្រូវចូលកម្ពុជាវិញនៅថ្ងៃ៩វិច្ឆិកាដែលប្រឈមមុខនឹងគ្រោះថ្នាក់ចំពោះលោកសមរង្ស៊ីគឺការចាប់ខ្លួននិងវាយបង្ក្រាប់នៅពេលដែលកងកំលាំងប្រដាប់អាវុធនៅកម្ពុជាច្រើនពាន់នាក់បានដាក់ពង្រាយតាមព្រំដែនកម្ពុជាថៃដើម្បីទប់ស្កាត់លោកសមរង្ស៊ីមិនឲ្យជាន់ទឹកដីកម្ពុជា។នេះជាផ្នែកមួយនៃបទអន្ដរាគមន៍របស់រដ្ឋកាលលោកត្រាំចំពោះបញ្ហានយោបាយនៅកម្ពុជា។តែយ៉ាងណានាយករដ្ឋមន្ដ្រីកម្ពុជាបានឆ្លើយតបយ៉ាងរីករាយនៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិក បាទ្រីម៉កហ្វីហើយថាលោកសូមទទួលយកការអញ្ជើញរបស់លោកត្រាំដែលឲ្យលោកទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើទឹកដីអាមេរិកនៅដើមឆ្នាំ២០២០ខាងមុខនេះ។

តើវត្តមានរបស់នាយករដ្ឋមន្ដ្រីកម្ពុជានឹងផ្ដើមឲ្យមានការបន្ធូរបន្ថយភាពចម្រូងចម្រាស់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកហើយឈានទៅរកដំណោះស្រាយនយោបាយនៅកម្ពុជាដែរឬទេ?

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០

កូរ៉េជាឈ្មោះប្រទេសដែលកើតមានពីយូរលង់ណាស់មកហើយហ[...]

វិចារណកថាស្នេហាជាតិឥណ្ឌាចង់បណ្ដេញចិនចេញពីក្រុមប្រឹក្សាសន្ដិសុខUN តើទៅរួចទេ?

ខណៈនេះស្ថានការណ៍ព្រំដែនឥណ្ឌានិងចិនឡើងកំដៅជាខ្[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត