loader

បទដ្ឋានអប្បរមាផ្ដល់សេវាកម្មសម្រាប់ស្រ្ដីនិងក្មេងស្រីត្រូវលើកមកពិភាក្សា

ភ្នំពេញ៖សេចក្ដីព្រាងចុងក្រោយលើបទដ្ឋានអប្បរមាសម្រាប់ផ្ដល់សេវាកម្មចាំបាច់សម្រាប់ស្រ្ដី និងកុមារី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ត្រូវបានលើកយកមកពិភាក្សាដោយអង្គការសង្គមស៊ីវិលនៃបណ្ដាញGender និងការអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ។

កិច្ចពិភាក្សានេះ គឺ ធ្វើឡើងនៅភោជនីយដ្ឋាន Okide រាជធានីភ្នំពេញ ។

នៅក្នុងកិច្ចពិភាក្សាលើសេចក្ដីព្រាងចុងក្រោយនេះដែរ លោកស្រី រស់ សុភាព នាយិកា​អង្គាការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GAD/C មានប្រសាសន៍ថា កិច្ចពិភាក្សានៅពេលនេះ គឺមានគោលបំណងផ្ដោតសំខាន់ទៅលើការប្រមូលអនុសាសន៍បញ្ចូនត្រឡប់ទៅក្រសួងកិច្ចការនារី និងចំណុចកែតម្រូវមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងសេចក្ដីព្រាងចុងក្រោយ ស្ដីពី បទដ្ឋានអប្បរមាសម្រាប់ផ្ដល់សេវាកម្មចាំបាច់សម្រាប់ស្រ្ដី និងកុមារី ដែលរងគ្រោះដោយសារអំពើហិង្សា ។

លោកស្រី រស់ សុភាព ៖ «ថ្ងៃនេះជាកិច្ចនប្រជុំរបស់បណ្ដាញGender និងការអភិវឌ្ឍន៍ គោលបំណងមានសំខាន់តែមួយទេ គឺ យើងពិភាក្សាទៅលើបទដ្ឋានអប្បរមាសម្រាប់ផ្ដលសេវាកម្មចាំបាច់ដល់ជនរងគ្រោះផ្អែកទៅលើយេនឌ័រ។ កិច្ចប្រជុនេះ គឺយើងចង់បានគំនិត ឬក៏យោបល់បន្ថែមដែលយើងមានតួនាទីរបស់យើងគឺសង្គមស៊ីវិលដែលយើងធ្វើការងារពាក់ព័ន្ធទៅលើផ្នែកនឹង ហើយដោយសាររាជរដ្ឋាភិបាលបានចាប់ផ្ដើមធ្វើសេចក្ដីព្រាងចុងក្រោយហើយរដ្ឋាភិបាលបានដាក់អោយយើងមានការផ្ដល់ជាយោបល់»។

តាម លោកស្រី រស់ សុភាព ការបំពេញបន្ថែមលើសេចក្ដីព្រាងចុងក្រោយនៃបទដ្ឋានអប្បរមាសម្រាប់ផ្ដល់សេវាកម្មចាំបាច់សម្រាប់ស្រ្ដី និងកុមារីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជានេះដែរ នឹងត្រូវបញ្ចូនត្រឡប់ទៅក្រសួងកិច្ចការនារីឱ្យបានមុនថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨នេះផងដែរ។

គួរបញ្ជាក់ដែរថា ១០ចំនុចនៃបទដ្ឋានដែលលើកយកមកពិភាក្សាខាងលើនេះរួមមាន ៖ ការផ្ដល់ព័ត៌មាន ការបញ្ជូន និងអន្ដរាគមន៍៦ក្នុងគ្រាអាសន្ន ២៤ ម៉ោង ក្នុងមួយថ្ងៃ សម្រាប់ជនរងគ្រោះដោយអំពើហិង្សាលើស្រ្ដីនិងកុមារី។ ជនរងគ្រោះដោយអំពើហិង្សាលើស្រ្ដី និងកុមារី អាចទទួលបានការថែទាំសមស្របដែលផ្ដោតលើតម្រូវការជនរងគ្រោះ ជាសំខាន់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ស្រ្ដីនិងកុមារីអាចទទួលបានការសងជំងឺចិត្ដយុត្ដិធម៌ផ្លូវការ និងមិនផ្លូវការ ដូចជា ការផ្សះផ្សា ការចេញដីកាការពារ និងយន្ដការមានស្រាប់ ជាដើម។

សូមជម្រាបថា លទ្ធផលនៃកិច្ចប្រជុំខាងលើដើម្បីប្រមូលជាអនុសាសន៍ដាក់ត្រឡប់ទៅក្រសួងកិច្ចការនារីវិញនេះនឹងសរុបលទ្ធផលនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។ ដោយឡែកថ្ងៃបញ្ចូនសេចក្ដីព្រាងចុងក្រោយទៅក្រសួងវិញ គឺមុនថ្ងៃទី១៥ មិថុនា​ឆ្នាំ២០១៨៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋ​ក្នុងស្រុក​ស្អាង​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

ប្រជាពលរដ្ឋ​ម្នាក់​ រស់នៅ​ក្នុងស្រុក​ស្អាង​ ខ[...]

សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សស្វាគមន៍ការដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី

ភ្នំពេញ៖ សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែល[...]

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​អវត្តមាន​ជាង​១៨០០​នាក់​និង​បញ្ហា​សុខភាព​២៨​ករណី​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ថា​ បេក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត