loader

បង់ក្លាសដេសសន្យាជួយផ្ដល់ស្បៀងដល់សហគមន៍«រ៉ូហ៊ីងយ៉ា»មួយលាននាក់

រដ្ឋាភិបាលនៃប្រទេសបង់ក្លាដេស បាននិយាយថា ទោះជាខ្លួនជាប្រទេសក្រីក្រក៏ដោយ តែប្រទេសនេះ នៅតែរកលទ្ធភាពជួយផ្ដល់ស្បៀងអាហារដល់សហគមន៍រ៉ូហ៊ីងយ៉ាមួយលាននាក់។

                                                   ប្រជាជន រ៉ូហ៊ីងយ៉ា ដែលកំពុងរត់ភៀសខ្លួនទៅបង់ក្លាដេស។

ការអះអាងរបស់នាយករដ្ឋមន្ត្រី Sheikh Hasina  ធ្វើឡើងជាការឆ្លើយតបនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ។

លោកស្រីបានសន្យាដូចនេះ បន្ទាប់ពីសហគមន៍ម៉ូស្លីមដែលរងការរើសអើងការរស់នៅរបស់ពួកគេ នៅរដ្ឋរ៉ាក់ខាញភូមា បានបន្តរត់ទៅនៅប្រទេសបង់ក្លាដេសយ៉ាងច្រើនទៀត កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារយោធាភូមាធ្វើការវាយប្រហារក្រោមប្រតិបត្តិការបោសសំអាតពួកគេឧទ្ទាមរ៉ូហ៊ីងយ៉ា។ នេះបើយោងតាមគេហទំព័រ The Independent ។

តែយ៉ាងណា លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេសអំពាវនាវសុំឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជួយជំនួយបានទាន់ពេលវេលា។ គិតតាំងពីឆ្នាំ ២០១២ មកសហគមន៍នេះបានបង្ខំចិត្ត រត់ទៅនៅប្រទេសបង់ក្លាដេសមានជិតមួយលាន់នាក់ហើយ។

សហគមន៍រ៉ូហ៊ីងយ៉ាគឺជាអន្តោប្រវេស ភូមា តាំងពីសម័យអាណានិគមនអង់គ្លេស។ តែក្រុមនេះ មិនបានទទួលភាពស្របច្បាប់ ក្នុងការទទួលបានសញ្ជាតិភូមាដូចជនជាតិដើមដទៃទៀតឡើយ ។ សហគមន៍រ៉ូហ៊ិងយ៉ាគឺជាជនជាតិភាគតិចមកពីប្រទេសបង់ក្លាដេសនិងផ្នែកមួយនៃប្រទេសឥណ្ឌា៕ ប្រភព: The Independent

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ត្រាំប្រកាសធ្វើទស្សនកិច្ចនៅអាស៊ីខែក្រោយចំពេលស្ថានការណ៍នៅកូរ៉េកាន់តែតានតឹង

សេតវិមានបានប្រកាសថាលោកប្រធានាធិបតី លោក ដូណាល់[...]

អាមេរិកថ្កោលទោសការបោះឆ្នោត អភិបាលរដ្ឋ នៅវេណេហ្សូអេឡា

ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសថ្កោលទោស កា[...]

កូរ៉េខាងជើងត្រៀមបាញ់កាំជ្រួចរំលងទ្វីបជាថ្មីម្ដងទៀត

ក្រុមចារកម្មក្រសួងការពារជាតិអាមេរិក និងកូរ៉េខ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត