loader

បក្ស​កុ​ម្មុ​យ​និស្តចិន​ ស្ថិត​ក្នុង​ស្ថានភាព​បែកបាក់​ ដោយសា​រសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ អា​មេ​រិ​ក​

​គេហទំព័រ​បរទេស​មួយ​ឈ្មោះ​ថា​ Times​ of​ Oman​ ដែល​ស្រង់​ប្រភព​របស់​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១២​ សីហា​ ថា​ កម្មាភិបាលជាន់ខ្ពស់​ នៃ​បក្សកុម្មុយនិស្ត​ចិន​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ បែកបាក់​គ្នា​ ដោយ​ពួក​គេ​ចាប់ផ្ដើម​រិះគន់​គោល​យោ​បាយ​ ដែល​លោក​ ស៊ី​ ជី​ន​ភីង​ បាន​ប្រកាន់​យក​ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ ជាមួយ​សហរដ្ឋអាមេរិក​។​

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដី​ប្រែ​សម្រួល​

 

​ប្រភព​សារព័ត៌មាន​បរទេស​នេះ​បាន​ចុះ​ផ្សាយ​ថា​ យ៉ាង​ហោច​ណាស់​ ប្រភព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ចិន​ ចំនួន​៤​ បាន​ឲ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា​ មានការ​រិះគន់​គ្នា​ នៅ​ក្នុង​ចំណោម​អ្នក​យុទ្ធសាស្ត្រ​ គោលនយោបាយ​ បក្សកុម្មុយនិស្ត​ចិន​ ដែល​លើក​ឡើង​ថា​ ចាប់តាំងពី​មាន​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​មក​ រដ្ឋាភិបាល​ហាក់​ប្រកាន់​យក​ ភាព​មានះ​ខ្លាំង​ពេក​ មាន​ន័យ​ថា​ទស្សនៈ​ជាតិនិយម​ជ្រុល​។​

​នៅ​ខណៈ​ សង្គ្រាម​ពាណិជ្ជកម្ម​ កំពុង​តែ​កើន​ឡើងជា​ខ្លាំង​ លោក​ប្រធានាធិបតី​ ស៊ី​ ជី​ន​ភីង​ កាន់តែ​បង្ហាញ​ជំហរ​ រឹងរូស​ ហើយ​ ប្រើ​អំណាច​កាន់តែ​ខ្លាំង​ ដែល​កម្មាភិបាល​ទទួល​បន្ទុក​ផ្នែក​គោលនយោបាយ​សេដ្ឋកិច្ច​របស់​បក្ស​ ហាក​មិន​គាំទ្រ​ការ​ប្រកាន់​ជំហរ​ដូចនេះ​ទេ​។​

​តាម​ប្រភព​ដដែល​ មិន​ត្រឹមតែ​ កម្មាភិបាលជាន់ខ្ពស់​ ក្នុង​បក្សកុម្មុយនិស្ត​ចិន​ប៉ុណ្ណោះ​តេ​ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ បែកបាក់​ គឺ​សម្រាប់​អ្នកជំនួញ​ធំៗ​ និង​អ្នក​សេដ្ឋវិទូ​ល្បីៗ​ មួយ​ចំនួន​ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ពី​កំណើន​ សេដ្ឋកិច្ច​ចិន​ នៅ​ដំណាក់កាល​ខាង​មុខ​ បើ​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ធ្ងន់ធ្ងរ​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ អ្នកជំនួញ​ចិន​ធំៗ​ជា​ច្រើន​ ចង់​ឃើញ​រដ្ឋាភិបាល​របស់​លោក​ ស៊ី​ ជី​ន​ភីង​ ផ្លាស់​ប្ដូរ​ជំហរ​ឡើង​វិញ​ចំពោះ​ការ​ធ្វើសង្គ្រាម​ជាមួយ​អា​មេ​រិ​ក​ ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ពី​ហានិភ័យ​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​មុខ​។​

សង្គ្រាម​ពាណិជ្ជកម្ម​ ចាប់​ផ្ទុះ​នៅ​ខែឧសភា

​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ គឺ​ផ្តើម​ចេញពី​សហរដ្ឋអាមេរិក​ ដែល​លោក​ ដូ​ណា​ល់​ ត្រាំ​ ចោទ​ថា​ ចិន​បាន​លួច​កម្មសិទ្ធិបញ្ញា​លើ​ទំនិញ​អា​មេ​រិ​ក​។​ ពី​មុន​ អា​មេ​រិ​ក​ គំរាម​ប្ដឹង​ចិន​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ តែ​ក្រោយមក​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ ប្រកាន់​យក​ដូចនេះ​វិញ​ ដោយសារ​ចិន​មិន​ព្រម​បញ្ឈប់​ការ​លួច​កម្មសិទ្ធិ​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​។​ នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា​ លោក​ ដូ​ណា​ល់​ត្រាំ​ សម្រេច​ដំឡើង​ពន្ធ​ ដែល​កំណត់​ក្នុង​ទឹកប្រាក់​ចំនួន​ ៣៤​ពាន់​លាន​ដុល្លារ​។​ ចំណែកឯ​ទីក្រុង​ប៉េ​កាំ​ង​ក៏​បាន​កំណត់​លើ​មុខទំនិញ​អា​មេ​រិ​ដោយ​ ដំឡើង​ពន្ធ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ស្មើគ្នា​នេះ​ដែរ​។​ តែ​ចុង​ក្រោយ​នេះ​ ការ​បញ្ជា​ទិញ​របស់​ចិន​ បាន​ធ្លាក់​ចុះ​ពី​៥១,៥​ ក្នុង​ខែមិថុនា​ មក​៥១,៣​ ក្នុង​ខែកក្កដា​។​

​ការិយាល័យ​ស្ថិតិ​ជាតិ​ របស់​ចិន​ក៏​បាន​បង្ហើប​ថា​ ផ្នែក​គ្រប់គ្រង​ការ​បញ្ជា​ទិញ​ក៏​ធ្លាក់​ចុះ​ដែរ​ គឺ​ធ្លាក់​ចុះ​ពី​៥៥​ នៅ​ក្នុង​ខែមិថុនា​ មក​ ៥៤​ នៅ​ក្នុង​ខែកក្កដា​។​ អ្នកជំនាញ​សេដ្ឋកិច្ច​ប្រទេស​ចិន​ Zhao​ Qinghe​ ហាក់​ព្រមាន​ថា​ ការ​បញ្ជា​ទិញ​របស់​ចិន​ មានការ​ធ្លាក់​នេះ​ កំពុង​តែ​បង្ហាញ​ពី​សញ្ញា​ នៃ​ការ​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទូ​ទាំង​ពិភពលោក​។​

​នៅ​ពេល​ដឹង​ថា​ ការ​បញ្ជា​ពី​ចិន​មានការ​ធ្លាក់​ចុះ​ ស្រាប់តែ​ រដ្ឋការ​របស់​លោក​ ត្រាំ​ បញ្ជា​ឲ្យ​ ដំឡើង​ពន្ធ​បន្ថែម​ទៀត​លើ​ទំនិញ​ចិន​ គឺ​ដំឡើង​ពី​ ១០​ ទៅ​ ២៥%​។​ ទណ្ឌកម្ម​ថ្មី​បន្ថែម​នេះ​ នឹង​មានការ​កំណត់​លើ​ទឹកប្រាក់​ប្រមាណ​ ២០០​ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។​ ទណ្ឌកម្ម​ថ្មី​ ផ្តោត​លើ​ទំនិញ​ពី​ចិន​រួម​មាន​ ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​ ផលិតផល​ពី​ស្បែក​សត្វ​ និង​អាហារ​សមុទ្រ​ជាដើម​។​

​មន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ ព្រមាន​ថា​ បើ​ចិន​ នៅ​តែ​ហ៊ាន​បង្កជម្លោះ​ ដោយ​មិន​គោរព​ច្បាប់​ ពាណិជ្ជកម្ម​ ពិភពលោក​ គឺ​អា​មេ​រិ​ក​ នឹង​បន្ថែម​ទណ្ឌកម្ម​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ថែម​ទៀត​។​ អ្នកជំនាញ​សេដ្ឋកិច្ច​ ឯករាជ្យ​ ព្រមាន​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​ មិនមែន​ប៉ះពាល់​សេដ្ឋកិច្ច​អា​មេ​រិ​ក​ និង​ចិន​ នោះ​ទេ​ គឺ​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​អាច​ប៉ះពាល់​ដែល​ ជា​ពិសេស​ ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ តែ​បែប​នេះ​ក្ដី​ ចាប់តាំងពី​លោក​ ត្រាំ​ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ដើមឆ្នាំ​២០១៧​មក​ ឃើញ​ថា​ កំណើនសេដ្ឋកិច្ច​ និង​ អត្រា​ការងារ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ ហាក់​មាន​សន្ទុះ​មួយ​កម្រិត​ គឺ​បាន​កើន​ជិត​ ៤​ភាគរយ​។​ នេះ​បើ​តាម​ របាយការណ៍​របស់​ក្រសួង​ពិ​ណិ​ជ្ជ​កម្ម​អា​មេ​រិ​ក​ ដែល​ចុះ​ផ្សាយ​កាលពី​ស​ប្ដា​ហ៍​មុន​។​

​អា​មេ​រិ​ក​ ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ទី​មួយ​ ។​ ចំណែក​ចិន​ ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ ។​ ជប៉ុន​ ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៣​។​ ប្រទេស​ជប៉ុន​ ប្រកាស​ថា​ ខ្លួន​មិន​មានការ​ភ្ញាក់ផ្អើល​ច្រើន​ទេ​ ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​ប្រទេស​អា​មេ​រិ​ក​ និង​ចិន​នេះ​។​ ចំណែក​ ឯ​សហភាព​អឺរ៉ុប​ វិញ​ ហាក់​ព្រួយបារម្ភ​ច្រើន​ តែ​ព្រមាន​ថា​ នឹង​ពិនិត្យ​មើល​ ជញ្ជីងពាណិជ្ជកម្ម​ រវាង​ ចិន​ឡើង​វិញ​ ជាមួយនឹង​អ្វី​ដែល​សហភាព​អឺរ៉ុប​ថា​ ជា​ការ​លួច​កម្ម​សិ​ទិ្ធ​បញ្ហា​ ដែល​ជា​ការ​គួរ​អាម៉ាស់​។​ សហភាព​អឺរ៉ុប​ កំពុង​ពិនិត្យ​ មើល​ការ​បន្ថែម​ពន្ធ​លើ​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​៕​

ព័ត៌មានទាក់ទង

អ្នកវិភាគ៖តម្លៃការទូតកម្ពុជាធ្លាក់ចុះលើឆាកអន្តរជាតិដោយសារតែគេនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRP 

បទសម្ភាស៖រយៈពេលចុងក្រោយនេះ ឃើញថា មេដឹកនាំបក្ស[...]

កោះ​ត្រឡាច​អតីត​ដែនដី​ខ្មែរ​ក្លាយជា​គុក​ប្រវត្តិសាស្ត្រ​នៃ​សម័យ​អាណានិគម​បារាំង​

នៅ​កម្ពុជា​ក្រោម​ មាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​ព[...]

មេដឹកនាំវេណេហ្សូអេឡាទំនងបាក់មុខខ្លាំងនៅឯមហាសនិ្នបាតUNខណៈត្រាំនិងមេដឹកនាំឯទៀតវាយប្រហារករណីសិទិ្ធមនុស្ស  

ខណៈប្រទេសកាណាដានិង ៥ប្រទេសទៀតនៃទ្វីបអាមេរិកខា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត