loader

នាយករដ្ឋមន្រ្តីទទូចអង្គការAPECបញ្ចូលកម្ពុជាឡាវនិងភូមាជាសមាជិកខ្លួនតែអ្នកជំនាញសង្ឃឹមតិចតួច

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ វិច្ឆិកានេះ បានថ្លែងថា សម្តេចនឹងអំពាវនាវឱ្យសមាជិកនៃវេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ទទួលយកប្រទេស កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិកពេញសិទ្ធដូចប្រទេសអាស៊ានដដៃទៀតផងដែរ។ យ៉ាងណាអ្នកសេដ្ឋកិច្ចដាក់ក្តីសង្ឃឹមតិចតួចតែប៉ុណ្ណោះដែលកម្ពុជាអាចក្លាយជាសមាជិកAPEC ព្រោះទំហំសេដ្ឋកិច្ចកម្ពុជានៅមានភាពតូចខ្លាំងណាស់បើធៀបនឹងសមាជិកទាំងនោះ។

 

                                                                           ​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

មុនចាកចេញពីកម្ពុជាទៅ ចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅប្រទេសវៀតណាម នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានអះអាងថា សម្តេចនឹងអំពាវនាវឱ្យប្រទេសជាសមាជិក APEC ដាក់បញ្ចូលប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ចូលជាសមាជិក APEC ដូចបណ្តាប្រទេសអាស៊ានដែរ។

សម្តេច ហ៊ុន សែន៖«ដោយសារតែក្នុងក្រមខ័ណ្ឌអាស៊ាននៅមានប្រទេសបីដែលមិនទាន់ជាសមាជិក APEC រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថ្ងៃនេះ ខ្ញុំនឹងអំពាវនាវឱ្យ APEC ទទួលយកសមាសភាពទាំងបីនេះ។ តាមពិតប្រទេសត្រូវបានទទួលយកជាអ្នកសង្កេតការណ៍ទៅហើយ ក៏ប៉ុន្តែមានប្រទេសជាច្រើនចង់ចូលរួម ដូច្នេះ APEC ក៏បង្កក់សិន»។

ការអះអាងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជនអាស៊ាន-ជប៉ុន ៣៦២នាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ។

បើទោះបីសម្តេចនាយករដ្ឋមន្រ្តីមិនបានបង្ហាញពីគោលបំណង និងផលប្រយោជន៍នៃការចូលជាសមាជិក APEC ក៏ដោយ តែសមាជិក APEC ទាំងអស់ត្រូវបានទទួលផលប្រយោជន៍តាមរយៈការលុបបំបាត់របាំងទាំងឡាយដែលទាក់ទងទៅនឹងពាណិជ្ជកម្ម។

ក្នុងកិច្ចសហប្រតិបត្តិតំបន់អាស៊ី-ប៉ាស៊ីហ្វិច ប្រទេសជាសមាជិក APEC រួមមាន ២១ប្រទេសបានផ្តោចសំខាន់ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសនិមួយៗនៅក្នុងតំបន់ប៉ាស៊ីហ្វិច។

ចំពោះគោលបំណងរបស់សម្តេចនាយករដ្ឋមន្រ្តីចង់ស្នើឱ្យសមាជិក APEC ដាក់បញ្ចូលប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិក APEC នោះ លោក តេង ដឺលុច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ហាក់មានសុដិ្ឋនិយមតិចតួចណាស់ចំពោះលទ្ធភាពដែលអាចទៅរួច។ លោកសាស្រ្តាចារ្យវិទ្យាសាស្រ្ត រូបនេះ ពន្យល់ថា កម្ពុជាជាប្រទេសមានទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មតូចនៅឡើយ បើធៀបទៅនឹងប្រទេសជាសមាជិកទាំងនោះ ដែលនេះអាចធ្វើឱ្យសំណើរបស់កម្ពុជាចង់ក្លាយជាសមាជិក APEC ហាក់មានសង្ឃឹមតិចណាស់។

លោក តេង ដឺលុច៖«បើតាមន័យទំហំពាណិជ្ជកម្មសេដ្ឋកិច្ចប្រទេសកម្ពុជាមានទំហំសេដ្ឋកិច្ចតូចមែនទែន ដែលវាមិនអាចប្រៀបនឹងក្រុមហ៊ុនគេមួយផងនៅក្នុងសម្មតិកម្មរបស់សមាជិករបស់ APEC។​ តែទោះបីយ៉ាងណាក៏ដោយ ប្រហែលវាអាចជាសេនារីយោលជម្រើសណាមួយ ក្នុងកិច្ចសហប្រតិបត្តិការ តែតាំងពីការកកើតរបស់ខ្លួនមកសមាជិក APEC មិនបានទទួលសមាជិកភាពថ្មីតទៅទៀតនោះទេ»។

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC មានចំនួន ២១ប្រទេសជាសមាជិក។ សមាជិក APEC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩ ដែលកាលនោះមានតែ១២ ប្រទេសប៉ុណ្ណោះបានចូលរួម។ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗរួមមាន សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន ក៏បានចូលរួមជាសមាជិក APEC នេះផងដែរ។

ដោយឡែកប្រទេសនៅក្នុងសមាគមអាស៊ានរួមមាន ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានក្លាយជាសមាជិក APECនេះរួចហើយ។ វៀតណាមជាសមាជិក APEC ចុងក្រោយគេដែលចូលកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៨។ APECមានទំហំពាណិជ្ជកម្ម ប្រហែលជា៦០ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោក។

នៅថ្ងៃនេះវៀតណាមក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំវេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក (APEC)នេះ នៅទីក្រុងដាណាំង ដោយមានការចូលរួមពីប្រមុខដឹកនាំកំពូលនៃប្រទេសជាសមាជិក ក្នុងមានលោក ស៊ី ជីងពីង ប្រធានាធិបតីចិន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ីប្លាឌីមៀរពូទីននាយករដ្ឋជប៉ុនស៊ិនសូអាបេក៏ ចូលរួមផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត