loader

ធនាគារអភិវឌ្ឍន៍អាស៊ី​អនុម័ត​កម្ចី​ ៩០​ លាន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

ភ្នំពេញ​៖​ ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ សម្រេច​អនុម័ត​ប្រាក់​កម្ចី​ ៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​ និង​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។​

                                  កសិករប្រមូលផលត្រប់នំាយកទៅទីផ្សារ។ រូបភាព៖ ហ្វេសប៊ុកក្រសួងកសិកម្ម

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ ធនាគារអភិវឌ្ឍន៍អាស៊ី​ គម្រោង​ខ្សែ​សង្វា​ក់​ផលិតកម្ម​កសិពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​អំណោយផល​ដល់​អាកាសធាតុ ​ហើយក៏​ទទួល​បាន​ជំនួយ​ពី​កម្ចី​បន្ថែមចំនួន​ ១០ លាន​ដុល្លារ​ និង​ជំនួយ​ឥត​សំណង​ចំនួន​ ៣០​ លាន​ដុល្លារ​ពី​មូលនិធិ​អាកាសធាតុ​បៃតង​ (GCF)​ ដែល​គំរោង​ទាំងនេះ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ ADB​ ។​

​គម្រោង​ទី​១​នេះ​ ត្រូវ​បាន​អនុវត្ត​ក្រោយ​ពី​អនុម័ត​យុទ្ធសាស្ត្រ​ក្នុង​ការ​លើកកម្ពស់​ខ្សែ​សង្វា​ក់​ សុវត្ថិភាព​ និង​បរិស្ថាន​អំណោយផល​នៃ​ផែនការ​សកម្មភាព​មហា​អនុ​តំបន់​ទន្លេមេគង្គ​(GMS)​ និង​ផែនការ​សៀមរាប​ ឆ្នាំ​ ២០១៨​ -​ ២០២២​។​

​គម្រោង​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ស្រប​ពេល​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​បញ្ចូល​បច្ចេកវិទ្យា​ទំនើប​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​

​វិស័យ​ឧស្សាហកម្ម​កម្ពុជា​មាន​ប្រហែល​ ៣៣.៧​ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ វិស័យ​នេះ​នៅ​មាន​បញ្ហា​ប្រឈម​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​គ្រប់គ្រាន់​ គោលនយោបាយ​កសិកម្ម​ទន់ខ្សោយ​ដោយសារ​ពាក់ព័ន្ធ​កសិពាណិជ្ជកម្ម​ និង​ទប់ស្កាត​ការ​បម្រែបម្រួល​អាកាសធាតុ​ ពិសេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួ​ត។

​គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម​ និង​ជួយ​បង្កើន​ការ​ប្រកួតប្រជែង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ ស្រូវ​ ពោត​ ដំឡូង​មី​ និង​ស្វាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​គម្រោង​នេះ​ជួយ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ ការ​កែ​លំអ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​សង្វា​ក់​ តម្លៃ​ដំណាំ​កសិកម្ម​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ផ្លូវ​ពី​កសិដ្ឋាន​ទៅ​ផ្សារ​ និង​ការ​លើកកម្ពស់​ថាមពល​ពន្លឺព្រះអាទិត្យ​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​ប្រាក់​កម្ចី​សរុប​គម្រោង​នេះ​មាន​ចំនួន​ ១៤១,០៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ និង​ អ្នក​ទទួលផល​សរុប​ ១១,០៤​ លាន​ដុល្លារ​ ដែល​គេ​រំពឹង​ថា​បញ្ចប់​នៅ​ត្រីមាស​ទី​ ៣​ ឆ្នាំ​ ២០២៤៕

ព័ត៌មានទាក់ទង

​កម្ពុជា​សំឡឹង​ពី​ឱកាស​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​

រាជរដ្ឋាភិបាល​កំពុង​សំ​ឡឹ​ក​មើល​ពី​ឱកាស​ពាណិ[...]

UNDPនិងរដ្ឋាភិបាលពិនិត្យទស្សនទានសេដ្ឋកិច្ចចក្រាពាក់ព័ន្ធនឹងកាកសំណល់រឹងកែច្នៃជាធនធានមានតម្លៃ

ក្រុងភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UN[...]

កម្ពុជានាំចេញអង្ករធ្លាក់ចុះ ១៣% ក្នុងរយៈពេល១០ខែឆ្នាំនេះ តែក្រសួងកសិកម្មថាជារឿងធម្មតា

ភ្នំពេញ៖ ក្នុងរយៈពេល ១០ ខែដំបូងក្នុងឆ្នាំ២០១៨[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត