loader

ធនាគារអភិវឌ្ឍន៍អាស៊ីបន្តគាំទ្រវិស័យកសិកម្មកម្ពុជាដែលជាអាទិភាពចម្បង

ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​បានផ្តល់ហិរញ្ញប្បទាន៥០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា​សំដៅជួយបង្កើតផលិតភាពកសិកម្ម​និងលើកកម្ពស់លទ្ធភាពដល់វិស័យកសិកម្មតូចតាចឱ្យទទួលបានទីផ្សារក្នុងឃុំចំនួន២៧១នៅជុំវិញអាងបឹងទន្លេសាបដែលជាតំបន់ងាយរងគ្រោះ។

កិសិកររបស់អង្គការសេដាកប្រមូលផលស្រូវ

តាមសេចក្ដីជូនដំណឹងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីគម្រោងនេះសំដៅកាត់បន្ថយភាពក្រីក្រ​​និងជីវកម្មខ្នាតតូចនៅលើបឹងទន្លេសាបដែលត្រូវបានអនុម័តតាំងពីខែធ្នូឆ្នំា ២០០៩ក្នុងទំហំទឹកប្រាក់ចំនួន៥១.១៥លានដុល្លារអាេមរិក។

ចាប់តំាងពីមានការគំាទ្រការអភិវឌ្ឍសហគមន៍គឺការកសាងផ្លូវនៅទីជនបទ​និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតៗ​គឺជាការលើកកម្ពស់វិស័យកសិកម្មនិងជីវភាពប្រជាជននៅក្នុងឃុំចំនួន១៩៦ក្នុងខេត្តចំនួន៥។​ខេត្តទំាងនោះរួមមាន​ ខេត្តបន្ទាយមានជ័យ​ កំពង់ចាម កំពង់ធំ សៀមរាបនិងត្បូងឃ្មុំ។ បន្ថែមពីនេះ​ការគំាទ្រទៅលើការគ្រប់គ្រងហានិ ភ័យនៃគ្រោះមហន្តរាយដល់កម្មវិធីនិងជួយពង្រីកគ្របដណ្តប់ចំនួន៧៥ឃុំបន្ថែមទៀតនៅខេត្តកំពង់ធំនិងខេត្តបាត់ដំបងនិងព្រៃវែង។

អ្នកជំនាញធនធានទឹក ADB លោក Thuy Trang Dang បានថ្លែងថា: «ការផ្តល់ហិរញ្ញប្បទាន បន្ថែម នឹងជួយ រដ្ឋាភិបាលបង្កើនផលិតភាពកសិកម្មធ្វើ ឱ្យសេដ្ឋកិច្ចរបស់បឹង ទន្លេសាប មាន ផលប្រយោជន៍ដល់ប្រជាកសិករតូចតាចនិងបង្កើតគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលឆ្លុះបញ្ចាំងពីសេចក្តីត្រូវការរបស់សហគមន៍មូលដ្ឋាន»។សហគមន៍ដែលមានហេដ្ឋារចនាសម្ព័ន្ធធន់ទ្រាំនឹង អាកាសធាតុ អាចងើបឡើងវិញយ៉ាងឆាប់រហ័សពីគ្រោះមហន្តរាយធម្មជាតិ។

វិស័យកសិកម្មជាវិស័យដ៏សំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជាដោយសារកម្លំាងពលកម្មប្រមាណ៧០ភាគរយនៃគ្រួសារនៅតាមជនបទបានរួមចំណែកក្នុងកិច្ចការខិតប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ។​​ ស្របពេលអត្រាភាពក្រីក្រនៅកម្ពុជា​បានធ្លាក់ចុះមកត្រឹម១៤ភាគរយក្នុងឆ្នំា២០១៤​ពី៥៣ភាគរយឆ្នំា២០០៤។​ប៉ុន្តែកំណើនក្នុងវិស័យនេះបានថយ ចុះនៅប៉ុន្មានឆ្នំាចុងក្រោយនេះដោយសារវិស័យកសិកម្មប្រឈមនឹងបញ្ហានៃការថយចុះធនធានធម្មជាតិ​ផលិត ភាពទាប​និងងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ។

ហិរញ្ញប្បទានបន្ថែមនឹងជួយគំាទ្រការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច​និងការស្ថាបនានិងស្តារផ្លូវជនបទរួមបញ្ចូល ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។គម្រោងនេះនឹងជួយសហគមន៍ទទួលបានយកការអនុវត្តកសិកម្ម​​ ទីផ្សារ និងបង្កើតខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត។

គម្រោងនេះត្រូវបានធ្វើសហហិរញ្ញប្បទានជាមួយកម្ចីសម្បទាន 10 លានដុល្លារពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្មហើយជំនួយរដ្ឋាភិបាលស្មើនឹង 6 លានដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

បទសម្ភាសន៍៖ GMAC រំពឹងថាផលិតផលស្បែកជើងកម្ពុជានឹងទទួលបានការលើកលែងពន្ធនាំចូលទៅអាមេរិក

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រ[...]

ពលករកម្ពុជាម្នាក់ៗផ្ញើប្រាក់មកស្រុកកំណើតជាមធ្យម១០០ដុល្លារក្នុងមួយខែ

ពលករចំណាកស្រុកកម្ពុជាម្នាក់បានផ្ញើប្រាក់មកស្រ[...]

តើកម្ពុជាមានសក្តានុពលសេដ្ឋកិច្ចយ៉ាងណា ដែលចិនមកវិនិយោគ

ចិនជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាអំណា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត