loader

ធនាគារពិភពលោក ផ្ដល់ប្រាក់ឥណទាន២០លានដុល្លារជួយកម្ពុជា ប្រឆាំងជំងឺCovid

ធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់២០លានដុល្លារអាមេរិក នៃសមាគមអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា IDA សម្រាប់គម្រោង ឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ១៩តាមរយៈ យន្តការសេវារហ័សដែលកំពុងរីករាលដា លជាង២០០ប្រទេស ដល់ប្រទេសកម្ពុជា ដើម្បីប្រើប្រាស់ទប់ស្កាត់ មេរោគដ៏កំណាចនេះ។

ប្រទេសកម្ពុជា ដែលទទួលបានឥណទាននេះគឺជាលើកដំបូងនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការ សម្រាប់គ្រាមានអាសន្នផ្នែកសុខភាព។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលត្រូវផ្សព្វ​ផ្សាយ ជាសាធារណៈ។

យោងតាមសេចក្ដីប្រកាសរបស់ ធានាគារពិភពលោក លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជារៀបរាប់ថា ការផ្ដល់អោយកម្ពុជានូវហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះ នឹងជួយដល់ប្រទេសកម្ពុជា ក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ ផ្នែកសុខាភិបាលទូទាំងសាកលលោក ដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះ គឺសម្រាប់កម្ពុជា យកទៅប្រើដើម្បីជាវការផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារៈពេទ្យចាំបាច់នានា ដើម្បីយកមកធ្វើតេស្តរករោគសញ្ញា និងព្យាបាលជំងឺកូវីដ១៩, កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ, ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ, និងជួយធ្វើយ៉ាងណា ឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងជួយសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ។

មួយវិញ ឥណទាននៃគម្រោងនេះ នឹងជួយកម្ពុជាឲ្យសម្រេចបានតាមគោលដៅ ក្នុងផែនការមេនៃកូវីដ១៩ នៃផែនការរបស់ធនាគាពិភពលោកក្នុងនោះរួមមាន ការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ, ការរកឃើញជំងឺឲ្យបានរហ័ស, និងការឆ្លើយតបទៅនឹងជំងឺដោយត្រៀមវិធានការជាប​ន្ទាន់។

តាមការប្រកាសនេះ គឺឥណទានទាំងនេះ  នឹងយកមកប្រើប្រាស់សម្រាប់ការសាងសង់មណ្ឌល ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ដែលនឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញា នៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ ហើយមួយផ្នែកទៀតនឹងជួយទៅលើការចំណាយ ក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់ យកមកព្យាបាលអ្នកជំងឺ ។

ជាមួយគ្នានេះ ឥណទាននៃគម្រោងនេះនឹងជួយផងដែរ ដល់វិធានការដាក់ពង្រាយ ឲ្យបានរហ័សនូវក្រុមការងារឆ្លើយតបជាបន្ទាន់ នៃសេចក្ដីត្រូវការរបស់ក្រសួងសុខាភិបាលដួូចជា ការជួល និងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិក ពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ។ សូមជម្រាបថា ដើម្បីទប់ស្កាត់ ជំងឺCovid- សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ ជំនួយអន្តរជាតិ USAID បានជួយ ប្រទេសនៃសមាគមអាស៊ាននូវថវិកា ១៨លាន ៧សែន ដុល្លារ ក្នុង នោះកម្ពុជា ទទួលបាន ២លានដុល្លារ៕

ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទវិភាគ៖ចិនកាន់តែគំរាមតៃវ៉ាន់កាន់តែក្លាហាន ហេតុអ្វីបាន ជាមហាយក្សចិនខ្លាចតៃវ៉ាន់?

នៅពេលពិភពលោកកំពុងសំឡឹងមើល មិនដាក់ភ្នែក ចលនាឆ្[...]

វិភាគ៖ តើអាមេរិក និង ចិនកំពុងប្រលែងលេងនឹងសង្គ្រាមត្រជាក់ឬយ៉ាងណា?

ក្រុងវ៉ាស៊ីនតោន៖ សង្គ្រាមពាក្យសំដីរវាងសហរដ្ឋអ[...]

យុវតី និត្តា ពង្រឹងវិន័យផ្ទាល់ខ្លួន ដើម្បីទទួលយកការសិក្សាe-learning

ក្នុងស្ថានភាពពិភពលោកធ្លាក់ចូលក្នុងវិបត្តិកូវី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត