loader

ធនាគារជាតិ ៖ សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងក្នុងរង្វង់ ៦,៩% នៅឆ្នាំ២០១៧

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើងក្នុងរង្វង់ ៦,៩% កាលពីឆ្នាំ ២០១៧ ដែលទាបជាងឆ្នាំ២០១៦ មានរហូត ៧%។ របាយការណ៍របស់ធនាគារជាតិកម្ពុជាបង្ហាញទៀតថា ការបន្តកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជានេះ គឺអាស្រ័យបានការគាំទ្រចម្បងពីវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងវិស័យធនាគារ។

                                                                                           ​ធនាគារជាតិនៃកម្ពុជា។

ក្នុងរបាយការណ៍ដែលបង្ហាញក្នុងពិធីរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ធនាគារជាតិប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី ០៤ និងទី០៥ មករានេះ បានឱ្យដឹងថា អតិផរណាសម្រាប់ឆ្នាំ២០១៨ ត្រូវបានរំពឹងថាមានកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ២០១៧ផងដែរ ពោលគឺអតិផរណាឆ្នាំនេះមានកម្រិតទាបគឺប្រមាណ ៣%ប៉ុណ្ណោះ។​ បើតាមធនាគារជាតិអតិផរណាមានកម្រិតទាបបែបនេះ ក៏ព្រោះការផ្គត់ផ្គង់រូបិយវត្ថុស្ថិតក្នុងកម្រិតសមស្របគួបផ្សំនឹងការថយល្បឿននៃការឡើងថ្លៃប្រេងឥន្ទនៈ។

ទាក់ទងនឹងបញ្ហាអតិផរណានេះ ក្រុមអាហារមានប្រភេទបន្លែ ត្រីទឹកសាប និងអង្ករ នឹងបន្តឡើងថ្លៃក្នុងកម្រិតប្រមាណ ២% ប៉ុណ្ណោះក្នុងកម្រិតអតិផរណានៅឆ្នាំ២០១៨នេះ។ រីឯក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ពោលគឺការដឹកជញ្ជូន នឹងមានការឡើងថ្លៃបន្តិចបន្តួចក្នុងកម្រិតអតិផរណា ០,២% ខណៈថ្លៃឧស្ម័ននៅបន្តធ្លាក់ចុះ។

ជាការកត់សម្គាល់ កំណើនសេដ្ឋកិច្ចដែលព្យាករណ៍ដោយធនាគារជាតិកម្ពុជា គឺមានភាពស៊ីគ្នាជាមួយការព្យាករណ៍របស់ធនា គារពិភពលោក ដែលបានចេញផ្សាយតាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៧។

​របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារពិភពលោក​នេះ​បង្ហាញថា​ ការ​នាំ​ចេញ​សម្លៀកបំពាក់ ​និង​ផលិតផល​វាយ​ណ​ភ័​ណ្ឌ​មាន​បរិមាណ​មធ្យម​។ ​​ទោះបី​យ៉ាងណា​កំណើន​លើ​ការ​នាំ​ចេញ​ប្រភេទ​ទំនិញ​ផ្សេង​ទៀត ​និង​លំហូរ​ចូល​ ​វិនិយោគទុន​ពី​បរទេស​មាន​ភាព​វិជ្ជមាន​។

​ទោះបី​យ៉ាងណាធនាគារពិភពលោកដាស់តឿន​ដល់រដ្ឋាភិបាល ​ត្រូវ​បង្កើន​សក្តានុពល​វិស័យ​ទេ​ចរណ៍​តាម​រយៈ​ការ​បង្កើន​តំបន់​គោលដៅ​ និង​ផលិតផល​សម្រាប់​អ្នក​ទេសចរណ៍ ​ព្រមទាំង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​គ្រួសារ​នៅ​ជនបទ​ទៅ​នឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​វិស័យ​ទេ​ចរណ៍ផងដែរ​។​

របាយការណ៍​របស់​ធនាគារ​នេះ ​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ គប្បី​គាំទ្រ​បន្ថែម​ទៀត​ដល់​កសិករ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​តម្លៃ​កសិផល​ធ្លាក់​ចុះ ​ពិសេស​រដ្ឋាភិបាល​ត្រូវ​ស្វែ​ករក​ទីផ្សារ​កសិផល​និង​បង្កើន​ផលិតកម្ម​ឲ្យ​ច្រើន​ប្រភេទ​។

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជាមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ស្របពេលដែលអត្រាអតិផរណាត្រូវបានរក្សាក្នុងកម្រិតទាបប្រមាណ ៣% ហើយអត្រាប្តូរប្រាក់ត្រូវបានរក្សាឱ្យមានស្ថិរភាព ជាមធ្យម ៤.០៥០រៀលក្នុងមួយដុល្លារអាមេរិក។ ប្រការនេះបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

បើតាមលោកស្រី ជា សិរី ទុនបម្រុងអន្តរជាតិដុលបានកើនដល់ ៨,៩ ប៊ីលានដុល្លារអាមេរិក និងអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណ ៦ខែ។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ បានពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិនមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕

ព័ត៌មានទាក់ទង

ចិន​ផ្តល់​កម្ចី​ជាង ​២៦៤​ លាន​ដុល្លារ​លើ​គម្រោង​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​

កម្ពុជា​–​ចិន​ បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ព[...]

​ភ្ញៀវ​ទេសចរ​ចិន​ឈរ​លំដាប់​ទី​១​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨

ភ្ញៀវ​ទេសចរចិន​ជាង​ ១​ លាន​ ៦​ សែន​នាក់​ មក​ទ[...]

កម្ពុជាបន្តធ្លាក់ចុះក្នុងការនាំចេញអង្ករ ខណៈអន្តរជាតិពិចារណាលើអង្ករភូមា

ក្រុងភ្នំពេញ៖ អង្ករកម្ពុជាប្រមាណជិត ៥០ ម៉ឺនតោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត