loader

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ៖​ លំហ​នៃ​ការ​ប្រមូលផ្ដុំ​ និង​ការ​ហែ​ក្បូន​កាន់តែ​រួម​តូច​

​ភ្នំពេញ​ ៖​ ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​និង​ជា​ប្រធាន​ សហភាព​សហ​ជិ​ព​កម្ពុជា​ បាន​ថ្លែង​ថា​ លំហ​នៃ​ការ​ប្រមូលផ្ដុំ​ និង​ការ​ហែ​ក្បូន​ កាន់តែ​រួម​តូច​។​ ការ​ថ្លែង​នេះ​ គឺ​ក្រោយ​ពេល​ដែល​សាលា​រាជធានី​ បដិសេធ​សំណើ​របស់​សមាគម​សុំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​សួនច្បារ​មុខ​វត្ដ​ភ្នំ​។​ តែ​យ៉ាងណា​មន្ដ្រី​សាលា​រាជធានី​ បញ្ជាក់​ថា​ ការ​បដិសេធ​នេះ​ គឺ​យោង​ទៅ​លើ​ស្ថានភាព​ចរាចរណ៍​ក្នុង​រាជធានី​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​សម្រេច​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ នៅ​ថ្ងៃ​ទី​០៥​ ខែតុលា​នេះ​ ។​ ក្រោយ​ពី​ទទួល​បាន​លិខិត​ពីសា​លា​រាជធានី​ភ្នំពេញ​ ស្ដី​ពី​ការ​ហាមប្រាម​ យក​សួនច្បារ​មុខ​វត្ដ​ភ្នំ​ ឬ​សួនច្បារ​ CDC​ ដើម្បី​ប្រារព្ធ​ទិវា​នេះ​ ដោយ​ហាម​ការ​ហែ​ក្បូន​យក​ញត្ដិ​ទៅ​ដាក់​នៅ​ស្ថាប័ន​មួយ​ចំនួន​។​ ក្រោយ​ពី​ទទួល​បាន​លិខិត​នេះ​ ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ ឯករាជ្យ​ចាត់​ទុក​ថា​ គឺជា​កា​រប​ង្រូ​ម​ថែម​ទៀត​នូវ​លំហ​សេរីភាព​នៃ​ការ​ប្រមូលផ្ដុំ​ និង​ការ​ហែ​ក្បួន​។​

​លោក​ រ៉ុ​ង​ ឈុ​ន​ ទីប្រឹក្សា​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ថ្លែង​នៅ​ក្នុង​ទិវា​នេះ​ថា​ សាលា​រាជធានី​ បាន​ហាមប្រាម​សមាគម​ ក្នុង​ការ​យក​សួនច្បារ​មុខ​វត្ដ​ភ្នំ​ ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ ខណៈ​ដែល​កាល​ខែឧសភា​ មាន​សហជីព​ ជា​ច្រើន​រយ​នាក់​ អាច​ប្រារព្ធ​ ទិវា​ពលកម្ម​អន្ដរជាតិ​ នៅ​សួនច្បារ​ CDC​ បាន​។​ លោក​បន្ដ​ថា​ ការ​ហាមប្រាម​នេះ​ គឺជា​សញ្ញា​បញ្ជាក់​ថា​ លំហ​នៃ​សិ​ទិ្ធ​សេរីភាព​ កាន់តែ​រួម​តូច​ ៖«​បើ​យើង​ធ្វើការ​ប្រៀបធៀប​កាលពី​ថ្ងៃ​ទី​០១​ ឧសភា​ ២០១៨​កន្លង​ទៅ​នេះ​ បើ​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​ សហជីព​ប្រារព្ធ​គ្នា​រាប់​ពាន់​សាលាក្រុង​ឲ្យ​ធ្វើ​។​ តែ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ សុំ​ធ្វើ​សាលាក្រុង​ថា​ មិន​អាច​អនុញ្ញាត​ឲ្យ​ទេ​ ព្រោះ​វា​ប៉ះពាល់​សណ្ដាប់ធ្នាប់​។​ គ្នា​តែ​ ៥០​នាក់​ ១៥០​នាក់​ បែរជា​សាលាក្រុង​មិន​អនុញ្ញាត​ ឲ្យ​ យើង​ឃើញ​ថា​ លំហ​នៃ​ការ​ប្រមូលផ្ដុំ​ លំហរ​នៃ​ការ​ហែរ​ក្បូន​ កាន់តែ​តូច​ទៅៗ​»​។​

​យ៉ាងណា​ទាក់ទិន​ករណី​នេះ​ មន្ដ្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត​ មាស​ភក្ដី​ មាន​ប្រសាសន៍​ថា​ ការ​មិន​អនុញ្ញាត​ឲ្យ​យក​សួនច្បារ​មុខ​វត្ដ​ភ្នំ​ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ​ គឺ​ដោយសារ​តែ​ទីនោះ​ ជា​សួនច្បារ​ ហើយ​មិនមែន​ជា​កន្លែង​បញ្ចេញមតិ​នោះ​ទេ​។​ លើស​ពី​នេះ​លោក​បញ្ជាក់​ថា​ ដោយ​យោង​លើ​ស្ថានភាព​ចរាចរណ៍​ក្នុង​រាជធានី​ ទើប​សាលា​រាជធានី​ បដិសេធ​ការ​សុំ​ហែ​ក្បូន​ ដើម្បី​យក​ញ្ញត្ដិ​ទៅ​ដាក់​តាម​ស្ថាប័ន​មួយ​ចំនួន​។​

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ គឺ​នៅ​មុន​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៦​ និង​ក្រោយ​ការ​បោះ​ឆ្នោត​ លំហ​សេរីភាព​ត្រូវ​បាន​មើលឃើញ​ថា​នៅ​តែ​រឹតត្បិត​ជា​ខ្លាំង​។​ ការ​រឹ​ត្បិត​នេះ​ ក៏​ចំ​ពេល​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ និង​ហាម​ធ្វើ​នយោបាយ​ប្រាំ​ឆ្នាំ​ចំពោះ​មន្ត្រីជាន់ខ្ពស់​បក្ស​នេះ​ ១១៨​រូប​។​ ក្រៅពី​នេះ​ ក៏​មាន​រឹត​ប​ន្តឹ​កលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ មួយ​ចំនួន​ ដែល​ចោទ​ថា​មាន​និន្នាការ​ទៅ​រក​បក្ស​ប្រឆាំង​នេះ​។​ ករណី​នេះ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ អង្គការសហប្រជាជាតិ​ កំពុង​ជំរុញ​ក​ម្ព​ជា​ ស្ដារ​សេរីភាព​ឡើង​វិញ​។​ តែ​បែប​នេះ​ក្ដី​ បក្ស​កាន់​អំណាច​ដែល​បាន​ឈ្នះ​ឆ្នោត​ តែឯង​កាលពី​ថ្ងៃ​ទី​២៩​ កក្កដា​ បាន​អះអាង​ថា​ កម្ពុជា​ និង​បក្ស​កាន់​អំណាច​មិន​បាន​ រឹតត្បិត​សេរីភាព​ពលរដ្ឋ​ខ្លួនឯង​នោះ​ទេ​ គឺ​បើកចំហ​ដូច​ប្រទេស​ឯទៀត​ដែរ​។​ តែ​ថា​សេរីភាព​ត្រូវ​តែ​មាន​ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​ របស់​ប្រទេស​៕​

ព័ត៌មានទាក់ទង

ចិន​ផ្ដល់​រថយន្ដ​គ្លីនិក​ចល័ត​ ២០​គ្រឿង​ជា​លើក​ទី​២​ ដល់​ក្រសួងសុខាភិបាល​កម្ពុជា​

សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កាលពី​ថ្ងៃ​ទី​១២​ [...]

ខេត្ដបាត់ដំបង​ ៖​ ពលរដ្ឋ​ប្រទះ​គ្រាប់​មីនតោន​១​គ្រាប់​ខណៈ​កំពុង​ភ្ជួរស្រែ​

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ផ្[...]

ក្រសួងមហាផ្ទៃសម្រេចបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ៥ រាជធានី-ខេត្ត

ក្រុងភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីនៃក្រសួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត