loader

ទីបំផុត Hamza ទាយាទ Osama Bin Laden ត្រូវបានសម្លាប់

កូនប្រុសរបស់អូសាម៉ាប៊ីនឡាឌីន ឈ្មោះថា ហាំសា ដែលត្រូវបានគេដឹងថាជាអ្នកស្នងក្រុមភេរវកម្មអាល់កៃដាត្រូវបានសម្លាប់ហើយ។ នេះបើតាមរបាយការណ៍សារព័ត៌មានរបស់សហរដ្ឋអាមេរិកសម្រេចចេញផ្សាយឱ្យដឹងកាលពីថ្ងៃពុធ។មន្រ្ដីបីរូបរបស់សហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន NBC News ថា ហាំសាប៊ីនឡាឌីនពិតជាបានសម្លាប់មែន តែលោកមិនអាចផ្ដល់សេចក្ដីពិស្ដារថាតើការស្លាប់នោះស្ថិតនៅទីតាំងណានិងកាលបរិច្ឆេទណាឱ្យប្រាកដទេ។

តាមប្រភពសារព័ត៌មានThe New York Times បានសំអាងដោយសម្ដីមន្រ្ដីជាន់ខ្ពស់ សហរដ្ឋអាមេរិកពីររូបថា គាត់ត្រូវបានសម្លាប់អំឡុងពីឆ្នាំចុងក្រោយដែលគេរក ឃើញថាក្រុមអាល់កៃដាមានបំណងបំផ្លាញផលប្រយោជន៍សហរដ្ឋអាមេរិក។

ឆ្លើយតបនឹងសារព័ត៌មាននេះលោកត្រាំប្រធានាធិបតីអាមេរិកមិនបញ្ជាក់ហើយក៏មិនបដិសេធចំពោះដំណឹងនេះឡើយ។លោកត្រឹមតែនិយាយថា «ខ្ញុំមិនចង់អធិប្បាយអ្វីនោះទេ!»។

របាយការណ៍សារព័ត៌មានទាំងពីរជឿជាក់ថា ហាំសា ដែលជាទាយាទរបស់អូសាម៉ាប៊ីនឡាឌីនត្រូវ​បានសម្លាប់ក្រោយពីការប្រកាសផ្ដល់រង្វាន់មួយលានដុល្លារដល់ជនណាដែលបានដឹងពីការលាក់ខ្លួនរបស់ហាំសាតាំងពីខែកុម្ភៈឆ្នាំ២០១៩។

ហាំសា ប៊ីនឡាឌីនជាកូនទី១៥ក្នុងចំណោមកូន២០នាក់របស់អូសាម៉ាប៊ីនឡាឌីន។ លោកស្លាប់ក្នុងអាយុ៣០ឆ្នាំ នឹងត្រូវបានគេដឹងថាជាមេដឹកនាំស្រករក្រោយរបស់ ក្រុមភេរវកម្មអន្ដរជាតិ អាល់កៃដា។លោកត្រូវបានគេបំពាក់ឈ្មោះថា ជាស្ដេចក្រុមជីហាដ។អាមេរិកបានចង្អុលបង្ហាញថា រូបហាំសាធ្លាប់បានចែកចាយ សម្លេង និង វីឌីអូអំពាវនាវឱ្យមានការវាយប្រហារ ទៅលើប្រទេសអាមេរិកនិងប្រទេស មួយចំនួនទៀតជាការសងសឹកចំពោះការសម្លាប់ឪពុករបស់លោកនៅខែឧសភាឆ្នាំ២០១១ដោយទាហានអាមេរិកនៅប៉ាគីស្ថាន។ហាំសា ជាកូនប្រសារមេដឹកនាំ ជាន់ខ្ពស់ក្រុមអាល់កៃដា ដែលជាមិត្តសម្លាញ់របស់ឪពុកលោកមកពីប្រទេសអ៊ីរ៉ង់។

អាមេរិកតែងតែងាកមើលស្រមោលអតីតដែលតាមបន្លាចខ្លួនចាប់តាំងពីថ្ងៃទី១១កញ្ញាឆ្នាំ២០០១​គឺក្រុមលេចធ្លោបង្កភេរវកម្មអាល់កៃដាបានបើកយន្ដហោះ បំផ្លាញអាគារពាណិជ្ជកម្មធំនិងខ្ពស់បំផុតនៅក្រុងញ៉ូវយ៉ក។យ៉ាងណាក្រោយពីអំពើភេរវកម្មនោះមកគេនៅតែបន្ដឃើញការរីករាលដាលនៃមែកធាងក្រុមភេរវកម្មនៅអាហ្កានីស្ថាន យេម៉ែន ស៊ីរី​៕

ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩

បណ្ដាញសង្គមTwitter មានការផ្ទុះនូវប្រយោគខ្លីៗព[...]

អ្នកវិភាគ៖វៀតណាមសុំឱ្យអូស្រ្ដាលីផ្ដល់យោបល់រឿងសមុទ្រចិនខាងត្បូងនិង សន្ដិសុខអន្ដរជាតិ

ភាពតានតឹងបាននឹងកំពុងរីកមាឌឡើងនៅសមុទ្រចិនខាងត្[...]

ប្រជាជនក្រុងហុងកុងបង្ហាញកម្លាំងមិនចុះញ៉មក្រុងប៉េកាំង

ចុងសប្ដាហ៍នេះប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត