loader

ទស្សនៈចម្រុះជុំវិញការចាប់កង់យុវជនមាតាធម្មជាតិគ្រោងដាក់ញ្ញត្តិស្នើនាយករដ្ឋមន្រ្ដីការពារកោះកុង ក្រៅ

ក្រុមយុវជនមាតាធម្មជាតិបានបើកយុទ្ធនាការជិះកង់ហែញ្ញត្តិអំឡុងពេល៤ថ្ងៃឱ្យនាយករដ្ឋមន្រ្ដីពិចារណាសំណើដាក់កោះកុងក្រៅជាតំបន់ការពារដោយច្បាប់។ប៉ុន្ដែទើបធ្វើដំណើរបានជាង១ថ្ងៃ កង់របស់ពួកគេទាំងអស់ត្រូវបានអាជ្ញាធរកោះកុង ចាប់ក្រោមហេតុពុំមានការអនុញ្ញាត ខណៈក្រសួងបរិស្ថានចោទពួកគេថាបង្កើត យុទ្ធនាការក្រោមហេតុផលនយោបាយប៉ុណ្ណោះ។តែបែបនេះក្ដី​មានមហាជនជាច្រើនរិះគន់ខ្លះគាំទ្រចំពោះចំណាត់ការអាជ្ញាធរមានសមត្ថកិច្ច។

ពៅនិកាលម្អិតព័ត៌មាននេះ៖

អង្គការមាតាធម្មជាតិសម្រេចបង្កើតយុទ្ធនាការជិះកង់ដាក់ញត្តិ ស្នើទៅសម្ដេច ហ៊ុន សែន ដាក់កោះកុងក្រៅ ទៅជាតំបន់ការពារនិងអភិរក្សដោយច្បាប់ ។យុទ្ធនាការនេះស្រូតឱ្យដល់គោលដៅនៅថ្ងៃទី០៥មិថុនាជាទិវាបរិស្ថានអន្ដរជាតិ។ ប៉ុន្ដែកាលពីថ្ងៃទី០៣មិថុនាម្សិលមិញនេះអាជ្ញាធរមូលដ្ឋានខេត្តកោះកុង ក្នុងចំណុចនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ឃាត់ពួកគេពិនិត្យសុខភាព។ រួចទាមទាររកមើលអត្ដសញ្ញាណប័ណ្ណ ញត្តិ លើសពីនេះឲ្យក្រុមយុវជនទាំងនោះ ផ្ដិតមេដៃ ទៅលើក្រដាសស្នាមដែលអាជ្ញាធរបានសរសេររួច អាជ្ញាធរក៏បានលើក កង់ឡើងឡានទុកនៅអធិការស្រុក។នេះបើតាមការឱ្យដឹងរបស់សកម្មជនបរិស្ថានកញ្ញាវតី។

ក្រៅពីអាជ្ញាធរមូលដ្ឋានមានស្ថាប័នថ្នាក់ជាតិក្រសួងបរិស្ថានជាក្រសួងសាម៉ីបានចេញមុខថ្កោលទោសចំពោះសកម្មភាពយុវជនទាំងនេះថាជាលេសដើម្បីហេតុផលទុច្ចរិតនយោបាយដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។ក្រសួងថានៅឆ្នាំ២០២១ តំបន់កោះកុងក្រៅនឹងក្លាយជាឧទ្យានជាតិសមុទ្រ ក្រោយការសិក្សាតាំងពីឆ្នាំ២០១៦លើឯកសារនិងទិន្នន័យផ្សេងៗពីតំបន់នេះដោយមន្រ្ដីជំនាញ។ដូច្នេះទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ ខ្ពស់លើការងារការពារនិងអភិរក្សតំបន់កោះកុងក្រៅដែរ។

ជាចុងក្រោយក្នុងសេចក្ដីប្រកាសព័ត៌មាននៃថ្ងៃដដែលដែលអាជ្ញាធរចាប់កង់ពួកគេនោះ ក្រសួងរំពឹងថាក្រុមយុវជននឹងយល់កាន់តែច្បាស់ ហើយខិតខំរៀនធ្វើការរួមគ្នា ប្រកបដោយភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបុព្វហេតុបរិស្ថាននិងធនធាន ធម្មជាតិ ហើយជៀសវាងការបង្កើតឆាកល្ខោនសម្តែងនិងធ្វើអាជីវកម្មដើម្បី កេងចំណេញនយោបាយ។

យ៉ាងនេះក្ដីការលើកឡើងរបស់ក្រសួងបរិស្ថានធ្វើឱ្យពលរដ្ឋជាង៨០ភាគរយក្នុងប្រអប់បញ្ចេញមតិចំណោម៧៥០ បានប្រតិកម្មបែបចំអក​តួយ៉ាងបុរសម្នាក់ឈ្មោះថា Veasna Ky លើកឡើងថា៖

ថាតើក្រសួងបរិស្ថានយក​ហេតុផល​អី​ ភស្តុតាង​អីទៅ​វាយតម្លៃ​ថា​ពួកគេ​ជា​សកម្មជន​នយោបាយ? ដូច្នេះ​មានន័យ​ការ​បង្អាក់​ការ​ធ្វើ​ដំណើរ​របស់​ពួកគាត់​ថ្ងៃ​គឺ​ក្រោម​និន្នាការ​នយោបាយ​ទាំង​ស្រុង​? ហេីយ​ទៅ​ធ្វើ​ជា​ហៅ​គ្នាធ្វេី​តេស្ដ​សុខភាព​? រកអត្តសញ្ញាណ​ប័ណ្ណ​ លិខិត​អនុញ្ញាត​នានា​ គ្រាន់​តែ​ជា​លេស​មិន​ឲ្យ​ពួក​គេ​ធ្វើ​សកម្មភាព​តែ​ប៉ុណ្ណោះ​។ក្រសួង​បរិស្ថាន​ជា​ស្ថាប័ន​រដ្ឋ​ មិន​គួរ​សោះ​មក​បម្រើ​ឆន្ទ:​នយោបាយ​ ការពារ​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​ ជាពិសេស​រេីសអេីង​ ក្រុម​យុវជន​ បែប​នេះ​សោះ។

Dara Suon ច្រានចោលថា៖

អត់មែនមួយក្រុមតូចទេ មានអ្នកគាំទ្រច្រើនណាស់ លើសកម្មភាពក្រុមនេះ

ដារ៉ាបានបង្ហាញរូបភាពដែលមានការចូលចិត្តសកម្មភាពរបស់យុវជននេះដល់ទៅ១៤ពាន់នាក់លើបណ្ដាញសង្គម។បុរសម្នាក់ទៀតឈ្មោះថាឆាយចែង ស្នើទៅក្រសួងដូចនេះថា៖

“សូម​ក្រសួងបរិស្ថាន​ បើកចិត្ត​ឲ្យ​ទូលាយ​ព្រោះ​សព្វថ្ងៃ​​ បរិស្ថាន​ធម្មជាតិ​ហិនហោច​អស់ហើយ​​ ហេតុនេះត្រូវនាំគ្នា​ រៀនសូត្រ​ពីក្រុមយុវជន​ក្លាហាន​ទាំងនេះ…ក្រែងអាច​សង្រ្គោះ​ធម្មជាតិ​បានមកវិញខ្លះ….។ ឯទស្សនៈដឹកឈើត្រូវច្បាប់ជិះកង់ខុសច្បាប់ត្រូវបានយកទម្លាក់ក្នុងប្រអប់បញ្ចេញមតិក្រសួងបរិស្ថានរបស់ Penh Kimheng។

តែក៏មានអ្នកបញ្ចេញមតិមួយចំនួន បានយករូបលោករ៉ង់ឈុនក្នុងចំណោមយុវជន ទាំងនោះថាជាមេក្លោងក្នុងរឿងនយោបាយដែលលោក​រ៉ុង ឈុនសព្វថ្ងៃជា ប្រធាន​សហភាព​សហជីព​កម្ពុជានិងឧស្សាហ៍ជាវាគ្មិនដល់ប្រព័ន្ធ ថផ្សព្វផ្សាយរបស់ចលនាបក្សប្រឆាំងនៅក្រៅប្រទេស។អ្នកចែករំលែកម្នាក់នោះឈ្មោះថា ពូណាត បញ្ចេញទស្សនៈថា៖

អរុណសួស្ដី ចូលមកមើលមូលហេតុដែលគេចាប់ប៉ុន្មានអ្នកជិះកង់ និងចុះទៅកន្លែងពួកគេបោះតង់ម្សិលមិញនោះ គឺដោយសារសកម្មភាពពួកគេរៀបចំធ្វើក្នុងគោលបំណងទាមទារអ្វីមួយ ដែលអាចពាក់ព័ន្ធនឹងនយោបាយ រឺក៏ខុសច្បាប់ ដែលបានដឹកនាំដោយពូមួយមកពីបក្សប្រឆាំង ចឹងហើយរឿងមានហេតុបំណុលមានម្ចាស់ មិនមែនសុខៗជិះកង់គេចាប់ទេ។ ម្នាក់ៗគិតតែពីស៊ែរ ពីជេរពីច្ងល់ ទាំងមិនបានចូលអាន និងដឹងពត៌មានច្បាស់ផង ធ្វើអោយមានការរយល់ច្រលំរឿងជិះកង់ប្រមូលផ្ដុំគ្នាគេចាប់ ។

អតីតប្រធានក្រុមអ្នកវិភាគវ័យក្មេង គឺលោកបង ឌិតបានយកសេចក្ដីប្រកាសនោះមកបង្ហោះក្នុងគណនីរបស់ខ្លួនដោយសរសេរទស្សនៈដូចនេះថា៖

សេចក្ដី​ប្រកាស​ព័ត៌មាន​ មាន​លក្ខណៈ​ចោទ​ប្រកាន់​ទាំង​កម្រោល​ “យក​លេស​…”​ គួរ​តែ​ពិចារណា​ឡើង​វិញ​ ដើម្បី​មុខ​មាត់​គណបក្ស​ប្រជាជន​ ដែល​អួត​ក្អេង​ក្អាង​ថា​ ម្លប់​សន្តិភាព​របស់​លោក​អ៊ុំ​ម្នាក់​នោះ។

គួរឱ្យដឹងពីសុខគីមសានដែលជាយុវជនធ្វើសកម្មភាពហែញ្ញត្តិផ្ទាល់បានបង្ហោះឱ្យដឹងក្នុងបណ្ដាញសង្គមថាក្រោយពីការចាប់កង់ក្រុមពួកគេគឺនៅតែប្ដេជ្ញាបន្ដដំណើរទៅមុខទៀត។ប៉ុន្ដែនៅ ម៉ោងថ្ងៃត្រង់ថ្ងៃ០៤មិថុនាមុននេះSBN សារព័ត៌មានដែល យកការណ៍ក្នុងសកម្មភាពនោះបាន រាយការណ៍ថាអាជ្ញាធរស្រុកកោះកុង បានធ្វើការឃាត់ពួកគាត់ មិនឲ្យចេញពីអធិការស្រុកកោះកុងឡើយ គឺនៅធ្វើការសួរនាំកត់កំណត់ហេតុពីប៉ូលីស និងគម្រាមមានព្រះរាជអាជ្ញាផងដែរ។

សូមជម្រាបថា អង្គការមាតាធម្មជាតិត្រូវបានក្រសួងមហាផ្ទៃ លុបចេញពីបញ្ជីអង្គការ មិនមែនរដ្ឋាភិបាលតាំងពីឆ្នាំ២០១៧ ដេលក្រសួងអះអាងថាតាមការស្នើពីប្រធាន អង្គការនេះបើទោះស្ថាបនិកអង្គការនេះគឺលោក Alex Gonzalez-Davidson ថាលោកពុំបានដាក់ស្នើទេ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត