loader

ថៃ​ចាប់​ពលករ​ខ្មែរ​ប្រហែល​១​ពាន់​នាក់​បញ្ជូន​មក​វិញ​ក្រោយ​ពី​ផុត​សុពលភាព​ស្នាក់​នៅ​

ភ្នំពេញ​៖​ ចាប់ពី​ថ្ងៃ​ទី​១​ ខែកក្កដា​ រហូត​មក​ដល់​ថ្ងៃនេះ​ ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ប្រមាណ​ ១​ ពាន់​នាក់​ត្រឡប់​មក​វិញ​ ក្រោយ​ពី​ផុតរ​លុត​សុពលភាព​ផ្តល់​ឯកសារ​ស្របច្បាប់​ដើម្បី​បន្ត​ធ្វើការ​នឹង​ស្នាក់​នៅ​។​


                         ពលករខ្មែរឆ្លងដែនទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។រូបភាព៖ ក្រសួងការងារ

​ក្នុង​រយៈពេល​១០​ថ្ងៃនេះ​ តម្រួត​អន្តោប្រវេសន៍​ថៃ​ចាប់​ពលករ​ខ្មែរ​ប្រហែល​ ១ ​ពាន់​នាក់​ដែល​ធ្វើការ​និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។

​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ អាជ្ញាធរ​ថៃ​ ប្រកាស​បិទ​បញ្ចប់​ផ្តល់​ឯកសារ​ស្របច្បាប់​ដល់​ពលករ​បរទេស​ទាំងអស់​ ក្នុង​នោះ​ក៏​មាន​ពលករ​ខ្មែរ​ផង​ដែរ​។

​លោក​ ស៊ឹ​ម​ សំអាត​ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ឲ្យ​ដឹង​ថា​ កម្លាំង​តម្រួត​ថៃ​ចាប់​ពលករ​ខ្មែរ​រស់នៅ​ដោយ​ខុសច្បាប់​ប្រមាណ ​១០០ ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បញ្ជូនមកកម្ពុជា ប៉ុន្តែ​លោក​ថា​ ចាប់តាំងពី​ការ​បិទ​បញ្ចប់​ផ្តល់​ឯកសារ​ស្របច្បាប់​ដល់​ពលករ​ខុសច្បាប់​ពុំ​ទាន់​មានការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​យ៉ាង​គំហុក​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទេ​។​

​លោក​ ស៊ឹ​ម​ សំអាត៖ «មានពលករខ្មែរជាធម្មតា អចិន្រ្តៃយ៍ហើយ មួយថ្ងៃ ៥០ នាក់ ៧០ នាក់ ៨០ នាក់ ធម្មតា អចិន្រ្តៃយ៍ តំាងពីមិនមាន​​ឱសានវាទរបស់អាជ្ញាធរថៃក៏មានអញ្ចឹកដែរអាហ្នឹងជាធម្មតាទេ។ ពលករខ្មែរដែលខុសច្បាប់ ជួនសាក់នៅ ទិដ្ឋា ឬមិនមានលិខិតឆ្លងដែនត្រូវបានគេចាប់បញ្ជូនមក ដោយឡែកបញ្ជូនដោយគំហុគថាមិនមានទេ។»

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៨​ មិថុនា​ ឲ្យ​ដឹង​ថា​ កម្ពុជា​-​ថៃ​ រួម​គ្នា​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​កំពុង​ស្នាក់​នៅ​និង​បម្រើ​ ការងារ​នៅ​ថៃ​មាន​ចំនួន​ ១​លាន​ ៧​ ម៉ឺន​នាក់​។​

​ក្នុង​ចំណោម​នោះ​ អាជ្ញាធរ​ថៃ​បាន​ បញ្ជាក់​ថា​អត្តសញ្ញាណ​ថ្មី​ដល់​ពលករ​ខ្មែរ​ ដែល​មាន​ ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ ឬ​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ ដើម្បី​ស្នើ​សុំ​ជា​ពលករ​ស្របច្បាប់​មាន​ចំនួន​ ៤២​ ម៉ឺន​នាក់​ និង​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរក្រោម​កិច្ចព្រមព្រៀង​មាន​ចំនួន​ ៦៥​ ម៉ឺន​ នាក់​។​ ប៉ុន្តែ​ពលករ​ខ្មែរ​ប្រមាណ​ ១​ម៉ឺន​នាក់​ ពុំ​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ចេញផ្សាយនៅថ្ងៃ ច័ន្ទម្សិលមិញ ឲ្យ​ដឹង​ថា​ រាជរដ្ឋា​ភិបាល​​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​ ១៦​ នាក់​ ត្រឡប់​មក​កម្ពុជា​វិញ​។​ ក្នុង​នោះ​ស្ត្រី​ខ្មែរ​ចំនួន​ ១១​ នាក់​ ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​ប្តី​ជនជាតិ​ចិន​ដោយ​ខុសច្បាប់​ ហើយ​ស្ត្រី​ខ្មែរ​ ៣ ​នាក់​ ជា​អនីតិជន​ មាន​អាយុ​ពី​ ១៣​ ដល់​ ១៦​ ឆ្នាំ​ ត្រូវ​បាន​គេ​ជួញដូរ​ទៅ​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​

​បើ​យោង​តាម​ច្បាប់​ថ្មី​ថៃ​ដែល​ទើប​អនុម័ត​ដើម្បី​ការពារ​ពលករ​គេច​ផុត​ពី​ការ​ជួញដូរ​ និង​កេងប្រវ័ញ្ច​កម្លាំង​​ពលកម្ម​ ពិសេស​ពលករ​លើ​ទូក​នេសាទ​។​ ច្បាប់​ថ្មី​ថៃ​តម្រូវ​ឲ្យ​ន​យោ​ជិ​ក​ និង​ន​យោជក​ចុះ​កិច្ចសន្យា​ក្នុង​ការ​ផ្ទេរ​ប្រាក់​តាម​ធនាគារ​។​

​តាម​ច្បាប់​ថ្មី​របស់​ប្រទេស​ថៃ​ ពលករ​អន្តោប្រវេសន៍​ ខក​ខានមិនបាន​ធ្វើ​បែបបទ​ស្នាក់​នៅ​ត្រូវ​ ពិន័យ​ជា​ប្រាក់​ពី​ ៥.០០០​ បាត​ ទៅ​ ៥០.០០០​ បាត​។​ សម្រាប់​កម្មករ​ និយោជិត​ ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី​ ១​ ម៉ឺន​បាត​ ទៅ​ ១​ សែន​បាត​។​ បទល្មើស​ដែល​កើតឡើង​ច្រំ​ដែលៗ​របស់​និយោជក​ត្រូវ​ពិន័យ​ប្រាក់​ ២​ សែន​បាត​ ក្នុង​មួយ​ករណី​ ហើយ​ផ្តន្ទាទោស​ព​ន្ធា​គារ​ ជិត​ ១​ឆ្នាំ​។​ បន្ថែម​ពី​នេះ​ក្រុមហ៊ុន​ត្រូវ​ហាម​មិន​ឲ្យ​ជ្រើសរើស​ពលករ​បរទេស​រយៈពេល​៣​ឆ្នាំ​។​

​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួង​ការ​បទេស​និង​សហប្រតិបត្តិការ​ណ៍​អន្តរជាតិ​បង្ហាញ​ថា​យ៉ាងតិច​ពលករ​ខ្មែរ​ជិត​១​ពាន់​នាក់​ត្រូវ​បាន​និរទេស​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​៕

ព័ត៌មានទាក់ទង

 នួន ជានិង ខៀវ សំផន ត្រូវបានកាត់ទោសអស់មួយជីវិតក្នុងសំណុំរឿងមួយទៀត (០០២/០២)​

អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាម[...]

​អង្គការ​អុក​ស្វា​ម​សម្ពោធ​គម្រោង​ប្លុក​រាយ​ស៍​ ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ​ស្រូវ​សរី​រា​ង្គ​

អង្គការ​អុក​ស្វា​ម​(Oxfarm)​សម្ពោធ​គម្រោង​«​ប[...]

តម្លៃប្រេងសាំងធ្លាក់ចុះមក ៣៦៥០ រៀល ខណៈតម្លៃម៉ាសូតធ្លាក់ត្រឹម ៤០០០ រៀល

ក្រុងភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត