loader

ត្រាំចង់ធ្វើជាអ្នកសម្របសម្រួលនៃជម្លោះសមុទ្រចិនខាងត្បូង

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បង្ហាញសុឆន្ទៈឋានៈជាមេដឹកនាំប្រទេសមហាអំណាចមួយចង់ដើរតួនាទីជាអ្នកសម្របសម្រួលករណីជម្លោះដែនសមុទ្រចិនភាគខាងត្បូង។

ជម្លោះដែនសមុទ្រចិនភាគខាងត្បូងដែលកើតឡើងជាច្រើនទស្សវត្សមកនេះ គឺ រវាងចិន ជាមួយហ្វីលីពីន ចិនជាមួយវៀតណាម និងចិនជាមួយម៉ាឡេស៊ី និងព្រុយណេ ហើយកោះតៃវ៉ាន់អះអាងថា ខ្លួនមានចំណែកដែនកោះនោះដែរ ។

លោក ដូណាល់ ត្រាំ បានដាក់សំណើដូចនេះនៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីថ្ងៃ    ​​   ​​អាទិត្យ ទី ១២ វិច្ឆិកា ។

លោក ​ដូណាល់ត្រាំ ៖« ខ្ញុំអាចជួយធ្វើជាអាជ្ញាកណ្ដាល ឬក៏ក្លាយជាអ្នកសម្របសម្រួលល្អមួយចំពោះដែនសមុទ្រនេះ»។

លោកត្រាំបានបញ្ជាក់ដូចនេះម្ដងនៅពេលលោកជួបនិងប្រធានាធិបតីវៀតណាម Tran Dai Quang នៅទីក្រុងហាណូយ មុនពេលលោកចាកចេញមកប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

តំបន់ដែលប្រទាញប្រទង់គ្នានៅសមុទ្រចិនខាងត្បូង គឺប្រជុំកោះស្រ្ពាតលី និងកោះប៉ារ៉ាសែល​ ដែលតំបន់នោះសំបូរទៅដោយរ៉ែឧស្ម័ន និងជីវះចម្រុះជាច្រើនទៀត។ចិនប្រកាសថា តំបន់នោះជាដែនដីប្រវត្តិសាស្រ្ដរបស់ខ្លួន ៕ ប្រភ:AFP

 

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

អង្គការAI ៖ ជនភៀសខ្លួន២០ម៉ឺននាក់ត្រូវបានរំលោភនិងធ្វើទារុណកម្ម

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ជនភៀសខ្លួ[...]

ដូណាល់ត្រាំប្រាប់ ​NASAឱ្យបញ្ជូនពលរដ្ឋអាមេរិកទៅឋានព្រះចន្ទ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃ[...]

​អា​មេ​រិ​ក​ហុំ​ព័ន្ធ​ច្រក​សមុទ្រ​កូរ៉េ​ខាងជើង​ក្រុង​ព្យុ​ង​យ៉ាង​ថា​អា​មេ​រិ​កប​ង្ករ​លកស​ង្ត្រា​ម​មួយទៀត​

ប្រទេស​កូរ៉េ​ខាងជើង​ប្រកាសប្រាប់​ពិភពលោក​ថា​ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត