loader

តំណាង​ Dumex​ កម្ពុជា​ ៖​ កម្ពុជា​មិន​បាន​នាំ​ចូល​ផលិតផល​ Dumex​ ប៉ះពាល់​សុខភាព​ទារក​ទេ

​ភ្នំពេញ​ ៖​ តំណាង​ម៉ាក​ផលិតផល​ Dumex​ នៅ​កម្ពុជា​ បាន​អះអាង​ថា​ ផលិតផល​ Dumex​ ដែល​រក​ឃើញ​ថា​ មាន​ បាក់តេរី​ បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទារក​ គឺ​មិន​បាន​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​នោះ​ទេ​។​ ករណី​នេះ​ក្រសួងសុខាភិបាល​អះអាង​ថា​ គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ និង​មិន​មានការ​នាំ​ចូល​ឡើយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ការ​បញ្ជាក់​អះអាង​ដូចនេះ​ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ ដោយសារ​ព័ត៌មាន​មួយ​ន​ចំនួន​ ដែល​នាំ​ឲ្យ​មានការ​ភណ្ឌ​ច្រឡំ​ ពី​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា​។​

​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ នៃ​ក្រសួងពាណិជ្ជកម្ម​ កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៨​ បាន​បញ្ជាក់​ថា​ អាជ្ញាធរ​ ក​សិ​ម្ហូបអាហារ​ និង​បសុពេទ្យ​ នៃ​ ប្រទេស​សិង្ហ​បុរី​ បាន​រក​ឃើញ​បាក់តេរី​ Cronobacter​ sakazakii​ នៅ​ក្នុង​ផលិតផល​ម្សៅ​ង​ទឹកដោះគោ​សម្រាប់​ទារក​ Dumex​ Mamil​ Gold​ Infant​ Milk​ Formula-Step1​។​ បាក់តេរី​ ដែល​មាន​ក្នុង​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​នេះ​ នឹង​បណ្ដាល​ឲ្យ​ កើត​ជំងឺ​រលាក​ពោះវៀនធំ​ រលាក​ពោះវៀនតូច​ និង​រលាក​ស្រោមខួរ​ក្បាល​ជាដើម​។​ លើស​ពី​នេះ​ បាក់តេរី​នេះ​ នឹង​បណ្ដាល​ឲ្យ​ទារក​អាយុ​តិច​ជាង​ ២​ខែ​ ប្រឈម​អត្រា​ស្លាប់​ពី​ ១០​ ទៅ​ ៨០​ភាគរយ​។​ អគ្គនាយកដ្ឋាន​កាំកុងត្រូល​ ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ម្ស៉ៅ​ទឹកដោះគោ​ប្រភេទ​នេះ​ជា​បន្ទាន់​។​

​ក៏​ប៉ុន្ដែ​មានការ​ចុះ​ផ្សាយ​ ដោយសារ​ព័ត៌មាន​មួយ​ចំនួន​ ដែល​មិន​បាន​ដាក់​ឈ្មោះ​ពេញ​ នូវ​ប្រភេទ​ម្ស៉ៅ​ទឹកដោះគោ​ ដែល​មាន​ផល​ប៉ះពាល់​ដល់​ទារក​នេះ​ទេ​ គឺ​ដាក់​ត្រឹមតែ​ឈ្មោះ​ផលិតផល​ Dumex​ ដែល​ការ​ដាក់​ដូច្នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតផល​ Dumex​ ដែល​មាន​ស្ដងដារ​ត្រឹមត្រូវ​ កំពុង​មាន​វត្ដ​មាននៅ​ទីផ្សារ​កម្ពុជា​។​

​តំណាង​ម៉ាក​ផលិតផល​ Dumex​ នៅ​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ ឲ្យ​ដឹង​ថា​ នៅ​កម្ពុជា​មាន​ផលិតផល​ Dumex​ តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​ គឺ​ Dumex​ Super​ Gold​ និង​ Dupro​ និង​ Dugro​ ហើយ​ផលិតផល​ទាំង​ពីរ​ប្រភេទ​ដែល​កំពុង​ចរាចរ​នៅ​កម្ពុជា​នេះ​ គឺ​មិន​ជាប់​ពាក់ព័ន្ធ​និង​ផលិតផល​ Dumex​ ដែល​មាន​វីរុស​ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​សិង្ហ​បុរី​នោះ​ទេ​ ៖«​ផលិតផល​ទាំង​ពីរ​អត់​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​និង​ Dumex​ Mamil​ Gold​ Infant​ Milk​ Formula-Step1​ ដែល​គេ​ធ្វើការ​ប្រមូល​នៅ​ សាំង​ហ្គា​ពួរ​ (​សិង្ហ​បុរី​)​ទេ​។​ សាំង​ហ្គា​ពួរ​ ហ្នឹង​ គឺ​គេ​ផលិត​ឡើង​សម្រាប់​តែ​ទីផ្សារ​ សាំង​ហ្គា​ពួរ​ ទេ​ ហើយ​អត់​មានបាន​នាំ​ចូល​ ឬ​ក៏​លក់​ ឬ​ក៏​ចែកចាយ​លើ​ទីផ្សារ​កម្ពុជា​យើង​ទេ​»​។​

​តំណាង​ម៉ាក​ផលិតផល​ Dumex​ រូប​នេះ​បន្ដ​ទៀត​ថា​ សម្រាប់​ Dumex​ គុណភាព​ និង​សុវត្ថិភាព​ផលិត​ គឺជា​អាទិភាព​ដ៏​ចម្បង​បំផុត​។​ គ្រប់​ផលិតផល​ដែល​ Dumex​ នាំ​ចូល​មក​កម្ពុជា​ទាំងអស់​ គឺ​បាន​ឆ្លងកាត់​ដំណើរការ​ផលិតកម្ម​ដ៏​តឹងរ៉ឹង​ និង​បាន​ធ្វើតេស្ដ​យ៉ាង​ហ្មត់ចត់​ស្រប​តាម​បទដ្ឋាន​អន្ដរជាតិ​។​ លើស​ពី​នេះ​ តំណាង​ម៉ាក​ផលិតផល​ Dumex​ ស្នើ​ដល់​អតិថិជន​របស់​ខ្លួន​កុំ​មានការ​បារម្ភ​ ដោយសារ​តែ​ផលិត​ Dumex​ នៅ​កម្ពុជា​ គឺ​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទារក​ឡើយ​។​

​ទាក់ទិន​រឿង​នេះ​ លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់​ មន្ដ្រី​នាំពាក្យ​ ក្រសួង​សុខ​ភិ​បាល​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ប្រភេទ​ម្ស៉ៅ​ទឹកដោះគោ​ Dumex​ Mamil​ Gold​ Infant​ Milk​ Formula-Step1​ គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចរាចរ​ចូល​មក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​នោះ​ទេ​។​ លើស​ពី​នេះ​ផលិត​ ម្ស៉ៅ​ទឹកដោះគោ​ ដែល​មាន​គ្រោះថ្នាក់​ដល់​ទារក​នេះ​ គឺ​គ្មាន​នៅ​កម្ពុជា​នោះ​ទេ​។​

​តែ​យ៉ាងណា​ អគ្គនាយកដ្ឋាន​កាំកុងត្រូល​ នៃ​ក្រសួងពាណិជ្ជកម្ម​ អះអាង​ថា​ ពេល​នេះ​អាជ្ញាធរ​បាន​ផ្ដល់​ព័ត៌មាន​ដល់​ក្រុមហ៊ុន​នាំ​ ចូល​ អាជីវករ​ លក់ដុំ​ និង​រាយ​ទាំងអស់​ ឲ្យ​បញ្ឈប់​ការ​ចរាចរ​ផលិតផល​នេះ​ លើ​ទីផ្សារ​ ហើយ​អាជ្ញាធរ​ក៏​នឹង​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ផ្សារ​ ទាំង​ធំ​ ទាំង​តូច​ ក៏​ដូច​ជា​តាម​បណ្ដា​ផ្សារ​ទំនើប​ផង​ដែរ​ ដើម្បី​ប្រមូល​យក​ផលិត​ម្សៅ​ទឹកដោះគោ​ដែល​មាន​គ្រោះថ្នាក់​ដល់​ទារក​នេះ​។​ បន្ថែម​ពី​នេះ​ អគ្គនាយកដ្ឋាន​កាំកុងត្រូល​ អំពាវនាវ​ដល់​សារ​ធារ​ណ​ជន​ទាំងអស់​ សូមកុំ​ទិញ​ផលិតផល​ដែល​មាន​អត្ដសញ្ញាណ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ និង​សូម​ឲ្យ​ផ្ដល់​ព័ត៌មាន​ដល់​មន្ដ្រី​មាន​សមត្ថកិច្ច​ ក្នុង​ករណី​បាន​ប្រទះ​ឃើញ​ ម្សៅ​ទឹកដោះគោ​ ប្រភេទ​ Dumex​ Mamil​ Gold​ Infant​ Milk​ Formula-Step1​ នេះ​ (​លេខ​អាជ្ញាធរ​ កាំកុងត្រូល​ 012​ 278​ 789​ /​ 092​ 999​ 867​ /​ 012​ 985​ 577)៕​

ព័ត៌មានទាក់ទង

​តើ​ បន្លែ​ ត្រី​ សាច់​និង​អាហារ​បែប​ណា​ទើប​ក្រពះ​របស់​អ្នក​ងាយ​រំលាយ​វា​បាន​ល្អ​?

​ការ​រំលាយ​អាហារ​មាន​ឥ​ទ្ធ​ពល​សំខាន់​ចំពោះ​កា[...]

​អ្នក​ញៀន​គ្រឿងញៀន​មក​ទទួល​សេវា​ព្យាបាល​មាន​កំណើន​ខ្ពស់​

ក្នុង​រយៈពេល​ ៦​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​ ក្រស[...]

WHO៖​ ជំងឺមិនឆ្លង​កំពុង​គំរាមកំហែង​សុខភាព​និង​ការ​អភិវឌ្ឍន៍​ផ្នែក​សង្គម​

អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ឱ្យ​ដឹង​ថា​ ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត