loader

តើ​អ្នក​បាន​នឹកឃើញ​ព្រឹត្តិការណ៍​ថ្ងៃ​ ៥-៦​ កក្កដា​ ១៩៩៧​ឬទេ​ ?

បើដើរមកដល់ថ្ងៃទី ៥ -៦ កក្ដដា អ្នកភ្នំពេញនឹកគិតភ្លាមថាកាលពី២០ ឆ្នាំ មុនមានព្រឹត្តិការណ៍ អ្វីកើតឡើង នៅរាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះ បានទាញមុខមាត់កម្ពុជាកម្ពុជា ទម្លាក់ អាប់ឱនមួយកម្រិត លើឆាកអអន្តរជាតិ ។

ជាព្រឹត្តិការណ៍នៃការវាយប្រយុទ្ធគ្នាដ៏សាហាវរវាងកងទ័ពគាំទ្រគណបក្ស ហ្វ៊ុន ស៊ិនប៉ិច និងកងទ័ស្មោះត្រង់នឹងគណបក្សប្រជាជនកម្ពុជា ។

សហគមន៍អន្តរជាតិមានអាមេរិក សហភាពអឺរ៉ុប បានហៅរដ្ឋប្រហារ តែគណបក្សកាន់អំណាចនៅកម្ពុជាបានហៅថាជាព្រឹត្តិការណ៍៥-៦កក្កដា ។ ក្នុងព្រឹត្តិការណ៍គ្រានោះ កងទ័ពទាំង២ បានស្លាប់រៀងៗខ្លួន ប៉ុន្តែកងទ័ពស្មោះត្រង់ នឹងសម្ដេចក្រុមព្រះ ត្រូវគេជឿថា បានស្លាប់ច្រើន ព្រោះជាក្រុមបរាជ័យ។

នៅគ្រានោះ ជនស៊ីវិលរត់ចោលរាជធានីភ្នំពេញទាំងហ្វូងៗ ខណៈ កងទ័ពទាំង២ វាយប្រហារយ៉ាងសន្ធាប់ ។

កងទ័ពអមដោយរថក្រោះរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊ុន ស៊ិនប៉ិច បានដាក់ពង្រាយ នៅទីតាំងប្រឈមមុខគ្នា គឺ ទ័ពបក្សកាន់អំណាចសព្វថ្ងៃ ដាក់ពង្រាយកណ្ដាលក្រុង ជាពិសេសដាក់នៅផ្លូវសហព័ន្ធរុស្សីផ្លូវកម្ពុជាក្រោម និងផ្លូវពី តាខ្មៅ មកភ្នំពេញ ។

ចំណែកកងទ័ពរបស់សម្ដេចក្រុមព្រះ ចេញមកពី ខេត្តកំពង់ស្ពឺ ហើយ ដាក់ពង្រាយផ្លូវកប់ស្រូវ និង ម្ដុំព្រែកក្ដាមផ្លូវជាតិលេខប្រាំ ។ ព្រឹត្តិការណ៍នេះ កើតឡើង បន្ទាប់ពី បានចោទប្រកាន់គ្នាថាជាអ្នកនាំទ័ពក្រហមចូលភ្នំពេញ ជាពិសេស គណបក្សកាន់អំណាច របស់ សម្ដេចហ៊ុន សែន ចោទ ហ៊ិន ស៊ីនប៉ិច ថាបាននាំកងទ័ពខ្មែរក្រហមមក កាន់ក្រុងភ្នំពេញ ដើម្បី បង្កើតរដ្ឋាភិបាលថ្មីមួយទៀត ។

ការចរចាមិនអាចរកដំណោះស្រាយឃើញ ហើយ គ្មានយន្តការទី៣ មកជួយដោះស្រាយធ្វើឱ្យកងទ័ពនៃបក្សទាំង២វាយប្រយុទ្ធគ្នា យ៉ាងសាហាវ ហើយទីបំផុតសម្ដេចក្រុមព្រះ នាយករដ្ឋមន្ត្រីទី១ ត្រូវទម្លាក់ពីតំណែង ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។

សម្ដេចឪ ព្រះបាទនរោត្តមសីហនុដែលជាព្រះមហាក្សត្របានសម្រេចតែងតាំង លោក អ៊ឺង ហួត រដ្ឋមន្ត្រីក្រសួងអប់រំ ជានាយករដ្ឋទី១ ជំនួសសម្ដេចក្រុមព្រះដែលរត់ភៀសខ្លួនទៅក្រៅប្រទេស ។ក្នុងអន្តរកាលនោះ សហគមន៍អន្តរជាតិសម្រេចព្យួរជំនួយ មកកាន់កម្ពុជា ទោះបីមាននាយករដ្ឋមន្ត្រីថ្មីជំនួសសម្ដេចក្រុមព្រះក៏ដោយ។

ព្រឹត្តិការណ៍នេះ ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា និងអន្តរជាតិ ថា ជាអន្តរកាលដ៏ខ្មៅងងឹត ដែលជាហេតុការណ៍ធ្វើឱ្យកម្ពុជាត្រូវបានគិតថា ឆ្លងកាត់សង្គ្រាមជាថ្មីទៀត បន្ទាប់ពីកម្ពុជាបែកបាក់គ្នាជាច្រើនទសវត្សមកហើយ ។ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែគំរាមប្រឆាំងដាច់ខាត ប្រឆាំងនឹងក្រុមណាមួយប៉ងបង្កសង្គ្រាម ដែលសម្ដេចថា ជាការបំផ្លាញសន្តិភាព និងសមិទ្ធផលកម្ពុជាដែលមានសព្វថ្ងៃ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជនក្នុងវគ្គផ្ដាច់ព្រ័ត្រស្ដីពីចំណូលថវិកាជាតិកាន់តែទទទួលបាននូវចំណេះដឹងពីប្រភពនៃចំណូលរបស់ជាតិ

ថ្ងៃទី១៨តុលានេះអង្គការតម្លាភាពកម្ពុជាហៅកាត់ថា[...]

បទសម្ភាស៖ អ្នកវិភាគថា ដំណោះស្រាយនយោបាយនៅកម្ពុជាគឺត្រូវមើលទៅលើរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយឯករាជ[...]

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត