loader
តើ​សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ​អាច​ចាប់ផ្តើម​បាន​ទេ​នៅ​ពេល​នេះ​

តើ​សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ​អាច​ចាប់ផ្តើម​បាន​ទេ​នៅ​ពេល​នេះ​?​

កាលពីថ្ងៃព្រហស្បតិ៍ ទី៦ កក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានប្រទេសមហាអំណាចទាំង៥ បានរួមគ្នា ធ្វើសេចក្តីសម្រេចមួយជាថ្មីម្តងទៀត ដាក់វិធានការបន្ថែម ទៅលើប្រទេសកូរ៉េខាងជើង ។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក មិនអស់ចិត្តនោះទេ បើត្រឹមតែមានវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬក៏ចាត់ការវិធានការត្រឹមរឹបអូសហិរញ្ញវត្ថុ លើក្រុមហ៊ុនប្រទេសចិន មួយចំនួនដែលនៅបន្តលួចលាក់ធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ មហិច្ឆតារបស់សហរដ្ឋអាមេរិក នៅពេលនេះមើលទៅគឺមានតែធ្វើសង្គ្រាម ដើម្បីផ្តួលរំលំរបបនៅក្រុងព្យុងយ៉ាង។ តើសង្គ្រាមនៅឧបទ្វីបកូរ៉េអាចចាប់ផ្តើមបានទេនៅពេលនេះ?  សូមស្តាប់សេចក្តីប្រែសម្រួលដោយលោក សេរី វឌ្ឍនៈ ដូចតទៅ ៖

kim
បើគេនិយាយអំពីសង្គ្រាមនៅឧបទ្វីបកូរ៉េ គឺគេត្រូវនិយាយអំពីផលលំបាកដោយសារកើតសង្គ្រាម ដែលគេដឹងថា សង្គ្រាម ១៩៥០-៥៣ បានពុះច្រៀកប្រទេសបងប្អូននេះ ជាពីរមកដល់សព្វថ្ងៃនេះ ដោយពេលនោះ បានបន្សល់ទុក ការឈឺចាប់វិនាសព្រាត់ប្រាស់ រាប់លានគ្រួសារ មនុស្សស្លាប់ រាប់ម៉ឺនសែននាក់។ មិនថាឡើយពលរដ្ឋកូរ៉េ ដែលបានបាត់បង់ជីវិត សូម្បីតែប្រជាជនចិន ក៏បានស្លាប់អស់រាប់ សែននាក់ផងដែរជាពិសេស គឺកងទ័ពរបស់ប្រទេសនេះដែលចូលទៅបន្លំខ្លួន ធ្វើជាកងទ័ពកូរ៉េខាងជើងវាយសហរដ្ឋអាមេរិក ។
សង្គ្រាមលើឧបទ្វីបកូរ៉េ ១៩៥០ -៥៣ នៅពេលនោះគេហៅថា សង្គ្រាមត្រជាក់។ តែបើមានសង្គ្រាមផ្ទុះឡើង នៅពេលនេះគេមិនអាចហៅថាសង្គ្រាមត្រជាក់បានទៀតទេ គឺគេហៅសង្គ្រាមនុយក្លេអ៊ែរ។

សង្គ្រាមលើឧបទ្វីបកូរ៉េ ១៩៥០ -៥៣
សង្គ្រាមលើឧបទ្វីបកូរ៉េ ១៩៥០ -៥៣

ដើមចមដែលនាំឲ្យមានភាពតានតឹងនៅលើ ឧបទ្វីបកូរ៉េ គឺគ្មានអ្វីក្រៅពី ការគំរាមគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និង របបផ្តាច់ការនៅទីក្រុងព្យុងយ៉ាង។

សហរដ្ឋអាមេរិក តែងតែធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។ ការធ្វើសមយុទ្ធនេះហើយមើលទៅ ធ្វើឲ្យកូរ៉េខាងជើងយកលេសកម្ទេចកូរ៉េខាងត្បូងក្នុងរូបភាពមួយ ដែលក្រុងព្យុងយ៉ាងថា ជាចលនាឈ្លានពានរបស់សហរដ្ឋអាមេរិក និងក្រុងសេអ៊ូល ហើយជាដើមចម នាំឲ្យកូរ៉េខាងជើង ផលិតអាវុធនុយក្លែអ៊ែរ។

លោកត្រាំ ខាងស្ដាំ ខាងឆ្វេងលោក រដ្ឋមន្រ្ដីការបរទេសអាមេរិក រិកថាយល័ស៊ុន
លោកត្រាំ ខាងស្ដាំ ខាងឆ្វេងលោក រដ្ឋមន្រ្ដីការបរទេសអាមេរិក រិកថាយល័ស៊ុន

កូរ៉េខាងជើងគំរាមថាខ្លួនអាចកម្ទេចអាមេរិក បានហើយនៅពេលនេះដោយអាវុធនុយក្លេអ៊ែរ
នៅក្នុងអំឡុង នៃការប្រកាសអបអរសាទរ ជោគជ័យ នៃការបាញ់សាកល្បងកាំជ្រួចឆ្លងទ្វីប ICBM មេដឹកនាំ គីម ជុងអ៊ុន ដែលជាជនផ្តាច់ការលំដាប់ទីមួយនៅកូរ៉េខាងជើង បានប្រាប់ពលរដ្ឋរបស់ខ្លួនថា ពេលនេះសមត្ថភាពរបស់កូរ៉េខាងជើង អាចប្រើប្រាស់សង្គ្រាមនុយក្លេអែរបានហើយ ដើម្បីតទល់ជាមួយសហរដ្ឋអាមេរិក ដែលលោក ថា កាំជ្រួច អាយស៊ីបេអឹម អាចបាញ់ កម្ទេចរដ្ឋអាឡាស្ការបស់អាមេរិក ហើយអាចបាញ់លើប្រទេសអាមេរិកទាំងមូលបានទៀតផង។ អ្នកជំនាញកូរ៉េខាងជើងនិយាយថា កាំជ្រួចនេះអាចរត់បានចម្ងាយ ៣ ពាន់គីឡូម៉ែត្រ ដែលអាចបាញ់ធ្លាក់ដល់អាមេរិក គឺបាញ់ដល់រដ្ឋអាឡាស្កា រដ្ឋកាលីហ្វញ៉ា និង រដ្ឋដទៃទៀត។

កូរ៉េខាងជើង គំរាម កម្ទេចកូរ៉េខាងត្បូងឲ្យក្លាយជាផេះ

អាវុធនុយក្លែអ៊ែរ របស់កូរ៉េខាងជើង
អាវុធនុយក្លែអ៊ែរ របស់កូរ៉េខាងជើង

ក្រោយពីព្រមានសហរដ្ឋអាមេរិកហើយនោះ គីម ជុងអុន ព្រមានកូរ៉េខាងត្បូងទៀត ដោយគំរាម នឹង កម្ទេចកូរ៉េខាងត្បូងឲ្យក្លាយជាផេះ។ អ្វីដែល គីម ជុងអ៊ុន ព្រមានដូចនេះ ដោយសារតែ លោកចាត់ទុកប្រធានាធិបតីថ្មី កូរ៉េខាងត្បូង លោក ម៉ូន ចាវអ៊ីន ដែលបានទៅធ្វើទស្សនកិច្ចនៅអាមេរិក ថា មេដឹកនាំនេះជាអាយ៉ងរបស់អាមេរិក គឺត្រូវតែកម្ទេចចោល។ មេដឹកនាំ ផ្តាច់ការរូបនេះ សង្ឃឹមថា បើសង្គ្រាមផ្ទុះឡើងខ្លួននឹងចូលកាន់កាប់ទីក្រុងសេអ៊ូល ភ្លាមហើយបញ្ចប់របបមួយដែលជារបបអាយ៉ងអាមេរិក។

តើមេដឹកនាំកូរ៉េខាងត្បូងឆ្លើយតបយ៉ាងដូចម្តេចខ្លះ ?

អង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំស្ដីពីកូរ៉េខាងជើង
អង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំស្ដីពីកូរ៉េខាងជើង

ភ្លាមៗបន្ទាប់ពីត្រឡប់ពីសហរដ្ឋអាមេរិក វិញលោក ប្រធានាធិបតី ម៉ូន ចាវអ៊ីន បានទៅពិនិត្រដោយផ្ទាល់ការធ្វើសមយុទ្ធរវាងកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ដែលគេមើលឃើញថា លោក ប្រធានាធិបតី ចូលពាក់ព័ន្ធផ្ទាល់ជាមួយនឹងកងទ័ព។ ក្នុងព្រឹត្តការណ៏នេះហើយដែលលោក ចាវ អ៊ីន ឆ្លៀតវាយប្រហារកូរ៉េខាងជើងវិញ។ លោកថា សមយុទ្ធនៃការបាញ់កាំជ្រួច មិនត្រឹមតែការពារខ្លួនទេ គឺត្រូវតែវាយលុក ទៅទីក្រុងព្យុងយ៉ាង។ ខណៈពិនិត្យសកម្មភាពយោធានឹងភ្នែក លោក ចាវ អ៊ីន បង្ហាញពីមោទនភាព សមត្ថភាពកងទ័ពកូរ៉េខាងត្បូង។ លោកបានបញ្ជាក់ទៀតថា ត្រូវតែកម្ទេចរបបក្រុងព្យុងយ៉ាងបើចាំបាច់គឺដើម្បីម្យ៉ាងគត់ គឺឲ្យមានសន្តិភាពលើឧបទ្វីបកូរ៉េឡើងវិញ។

តើអាមេរិកប្រតិកម្មអ្វីខ្លះ?
trumppរយៈពេល ២-៣ ថ្ងៃ ចុងក្រោយនេះ ឃើញថាថ្នាក់ដឹកនាំអាមេរិក ផ្ទុះកំហឹងលើកូរ៉េខាងជើងយ៉ាងខ្លាំង លោក ដូណាល់ ត្រាំ ថា ពិភពលោកមិនត្រូវទុកឲ្យកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរនោះទេ។ លោកថា បើទុក រដ្ឋកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរទៀតនោះមិនថាឡើយ អាមេរិក ទេគ្រោះថ្នាក់ សូម្បីតែពិភពលោកទាំងមូលក៏គ្រោះថ្នាក់ផងដែរ។  លោក ត្រាំ ដែលកំពុងមានវត្តមាននៅប្រទេស អាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំ ប្រទេស ជី ២០ ត្រូវគេរំពឹងថា លោកនឹងលើកឡើង អំពីការត្រៀមរៀបចំការធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង។ ចំណែកឯ លោក រដ្ឋមន្ត្រី ការបរទេស លោក រ៉េច ថេលេសិន បានបញ្ជាក់ថា ការចរចាគឺជាជម្រើសល្អបំផុត ប៉ុន្តែការប្រើប្រាស់យោធា ក៏ដើម្បីបញ្ចប់របបក្រុងព្យុងយ៉ាងផងដែរ។ ឯអ្នកការទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី នីគី ហាឡៃ បានប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា តើអស់លោក គិតមើល សមល្មមនឹងធ្វើសង្គ្រាមកូរ៉េខាងជើងហើយឬនៅ។ សម្រាប់អាមេរិក គឺសមល្មមហើយ។ ស្របពេលនេះដែរ សមាជិកសភា មកពីគណបក្ស សាធារណរដ្ឋមួយចំនួន បានអះអាងថា ខ្លួនទទួលយកការពន្យល់ពីសេតវិមានគ្រប់គ្រាន់ហើយ ដើម្បីប្រើកម្លាំងទ័ពដោះស្រាយបញ្ហាកូរ៉េខាងជើង។

ប្រតិកម្មសហគមន៏អន្តរជាតិ
sisi
ទាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទាំង លោក វ្លាឌៀមៀ ពូទីន បានចាប់ដៃគ្នារលាក់នៅកិច្ចប្រជុំ G-២០ នៅ អាល្លឺម៉ង់ដោយពួកគេ បានប្តេជ្ញារួមគ្នា ធ្វើឲ្យមានដំណោះស្រាយនៅកូរ៉េខាងជើង។ មេដឹកនាំទាំង២ ហាក់មិនចង់ឃើញសង្គ្រាម អាមេរិក កូរ៉េខាងជើង ផ្ទុះឡើងនោះទេ ដោយពួកគេគិតថា ដំណោះស្រាយការទូតជារឿងចាំបាច់បំផុត។ តែបានព្រមានថា ពេលខ្លះក៏មិនអាចទប់ទល់ សង្គ្រាមកើតឡើងនោះទេ។ ដូចនេះហើយមើលទៅ បានជាប្រទេសចិន  ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន កូរ៉េខាងជើង ហើយត្រូវបានអ្នកវិភាគមើលឃើញថា ទីក្រុង ប៉េកាំង អាចនឹងបញ្ចប់របបផ្តាច់ការនៅទីក្រុងព្យុងយ៉ាង នៅពេលណា ខ្លួនយកជ័យជម្នះបានលើទីក្រុងព្យុងយ៉ាង ដោយមិនចាំបាចអាមេរិក គឺសមដូចអតីតមេដឹកនាំ លោក ម៉ៅ សេទុង និយាយថា ត្រូវទុកកូរ៉េខាងជើងជាមិត្តរហូតដោយមិនត្រូវឲ្យប្រទេសនេះ ធ្លាក់នៅក្រោមការគ្របគ្រងប្រទេសណាមួយឡើយ។

ទស្សនៈវិភាគ

តាមទម្លាប់ ប្រទេសអាមេរិក ដែលស្ថិតនៅក្រោមគណបក្សសាធារណរដ្ឋ ងាយបំផុតក្នុងការវាយលុកលើប្រទេសណាមួយដែលខ្លួនថា ចាំបាច់ ដូចជា ការវាយលុក ប្រទេស អ៊ីរ៉ាក់ នៅឆ្នាំ ២០០៣។ តាមការស្រាវជ្រាវ នៅពេលដែល នាវាចម្បាំងធំៗ អាមេរិកបញ្ជូនទៅកាន់សមុទ្រនៃប្រទេសណាមួយ រាប់ពីបួនគ្រឿងឡើងទៅ សញ្ញានៃការផ្ទុះសង្គ្រាម កើតយ៉ាងពិតប្រាកដ។ យ៉ាងណាក៏ដោយ អាមេរិក បានបញ្ជូន នាវាចម្បាំងធំៗ ៣ គ្រឿងហើយទៅសមុទ្រឧបទ្វីបកូរ៉េ  ហើយ បើអាមេរិក បញ្ជូននាវាចម្បាំងទី៨ មួយគ្រឿងទៀតទៅទីនោះ មានន័យថា អាមេរិក ចាប់ផ្តើមធ្វើសង្គ្រាមហើយដូចជាសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ឆ្នាំ ២០០៣ ផងដែរ។ សរុបសេចក្តីទៅ ពេលវេលានៃការធ្វើសង្គ្រាមអាមេរិក និង កូរ៉េខាងជើងគឺនៅតែរង់ចាំការបញ្ជាពីប្រធានាធិបតី ដូណាល់ ត្រាំ តែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

វិភាគ៖ហេតុអ្វីបានជាករណីប្រទេសខ្លះរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនចាំបាច់តាមរយៈការអនុម័តរបស់UN?

មានការកត់សម្គាល់ថាប្រទេសមួយចំនួនដែលរងការដាក់ទ[...]

បទវិភាគ៖ ឪពុកម្តាយកាន់តែអាត្មានិយមដែលបណ្តោយកូនៗលេងឧបករណ៍អេឡិចត្រូនិចច្រើនជ្រុលជាងការសិក្សា

បើយោងតាមគេហទំព័រព័ត៌មានមួយនៅប្រទេសអង់គ្លេសឈ្ម[...]

វិភាគ៖តើវាសនាមេដឹកនាំគីមជុងអ៊ុនដូចសាដាមហូសេន និងហ្គាដាហ្វីឬទេ?

សង្គ្រាមពាក្យសម្តីរវាង ប្រធានាធិបតីអាមេរិក ដូ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត