loader

តុលាការវេណេហ្សូអេឡាកាត់ទោសឧត្តមសេនីយ៍យោធាករណីរដ្ឋប្រហារផ្ដួលរំលំបុរសខ្លាំង

មន្រ្តីជាន់ខ្ពស់យោធាចំនួន៩រូបនៃប្រទេសវេណេហ្សូអេឡាកាលពីថ្ងៃពុធ ទី ២៦ធ្នូ ត្រូវបាន​តុលាការកំពូលរបស់ប្រទេសនេះ កាត់ទោស ម្នាក់ៗពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ពាក់ព័ន្ធ​នឹងការ​រៀប​ចំធ្វើ​រដ្ឋ​ប្រហារមិនបានសម្រេចមួយកាលពីឆ្នាំ២០១៤ ដើម្បីទម្លាក់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូដែល​គេហៅថា បុរសខ្លាំង។

តុលាការកំពូលប្រទេសនេះ បានចោទមន្ត្រីយោធាទាំងនោះថា បង្កអសន្តិសុខ និងអំពើក្បត់។ តាមបណ្ដាញផ្សាយព័ត៌មានវេណេហ្សូអេឡា Tele Sure ក្នុងចំណោម​ពួកយោ​ធា​ទាំង ៩រូប​នោះ គឺ មានឧត្តមសេនីយ៍ Oswaldo Hernandez និងវីរៈសេនីយឯក Jose Delgado ជាមនុស្សមាននិន្នា ការឯករាជ្យ ដែលមិនមែនជាសមាជិករបស់​បក្សសង្គម​និយម​របស់​លោកម៉ាឌូរ៉ូ។ ពួកគាត់ត្រូវចាប់ខ្លួននៅរវាងខែមីនា និងឧសភា ឆ្នាំ២០១៤ ។

ពួកយោធាទាំងនោះ ត្រូវបានតុលាការយោធាកាត់ទោសរួចហើយ។ ក្រុមគណបក្សប្រឆាំងបានប្រកាសថ្កោលទោស តុលាការដោយចាត់ទុកស្ថាប័ននេះ​ថា​ជាឧបករណ៍របស់លោកម៉ាឌូរ៉ូ។

លោកម៉ាឌូរ៉ូ ដែលរងការប៉ងផ្ដួលរំលំជាច្រើនលើកមកហើយ។ លោក​តែតែង​ចោទ​សហរដ្ឋ​អាមេរិកនិងប្រទេសកូលំប៊ីនៅពីក្រោយ។ ចាប់តាំងពីប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយនៅចុងឆ្នាំ ២០១៦មក ក្រុមប្រឆាំង ២៧៨នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន ពួកយោធា ៨០​នាក់។​ករណីនេះ ក៏បាននាំអោយ ពលរដ្ឋភៀសខ្លួនចេញពី​ប្រទេសបាន​កើន​ឡើង​ជិត​៣លាននាក់។

ដោយសារវិបត្តិនយោបាយ និងការហ៊ុំព័ន្ធសេដ្ឋកិច្ចពីសំណាក់អាមេរិក និងសហភាពអឺរ៉ុបបាននាំឱ្យសេដ្ឋកិច្ចប្រទេសនេះដំាំក្បាលចុះជាខ្លាំង។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង​ប្រទេសជិតខាងមិនបានទទួលស្គាល់របបលោកម៉ាឌូរ៉ូ ថា ស្របច្បាប់ឡើយ ព្រោះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២០ឧសភា ពុំមានបេក្ខជន មកពីគណបក្សប្រឆាំង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក្យថា«បដិវត្តន៍ពណ៌»ត្រូវបានអាជ្ញាធរចិនប្រើជាយុទ្ធសាស្ត្របោសសំអាតក្រុមប្រឆាំង

ពួកមន្ត្រីចិន នៃស្ថាប័នពង្រឹងច្បាប់ ត្រូវបានប[...]

ប្រេស៊ីល អាមេរិក កូឡំប៊ី ចង់បញ្ចប់របបម៉ាឌូរ៉ូនៅដើមឆ្នាំ២០១៩

ក្រុមមន្ត្រីការបរទេសនៃប្រទេស ប្រេស៊ីល អាមេរិក[...]

ថៃ៖សំណង់ខុនដូសម្រាប់សហគមន៍ក្រីក្រជាយុទ្ធសាស្រ្ដនៃគោលនយោបាយគ្រប់គ្រងអចលនទ្រព្យថៃ

ថៃរាប់បានថាជាប្រទេសមួយលេចធ្លោលើគ្រប់វិស័យនិង [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត