loader

តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក គឹម សុខ ជុំវិញសំណុំរឿងប្តឹងសុំនៅក្រៅឃុំជាលើកទី២

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់សវនាការតុលាការកំពូលនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចបន្តឃុំខ្លួនលោក គឹម សុខ ក្នុងពន្ធនាគារដដែល ចំពោះបណ្ដឹងសុំនៅក្រៅឃុំ។

នេះជាលើកទីពីរ ហើយដែលតុលាការកំពូលបានសម្រេចច្រានចោលបណ្ដឹសុំនៅក្រៅឃុំជាបណ្ដោះអាសន្នរបស់លោក គឹម សុខ ។

កាលពីថ្ងៃពុធ ទី ៥ កក្កដា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់លោក គឹម សុខ ដោយបារម្ភខ្លាចលោកអាចនឹងបង្កឲ្យមានបញ្ហាអសន្តិសុខសង្គម ក្នុងពេលដែលស្ថិតនៅក្នុងសេរីភាពជាបណ្តោះអាសន្ន។

លោក គឹម សុខ អ្នកឃ្លំាមើលបញ្ហាសង្គម និងនយោបាយ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោក គឹម សុខ បានអត្ថាធិបាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋអំណាចមានជាប់ពាក់ព័ន្ធជាមួយនឹការស្លាប់របស់លោកបណ្ឌិត កែម ឡី ។ លោកបណ្ឌិតកែម ឡី ត្រូវគេបាញ់សម្លាប់ កាលពីថ្ងៃទី ១០  កក្កដា ឆ្នំា ២០១៦ ក្នុងរាជធានីភ្នំពេញ។

លោក គឹម សុខ ត្រូវបានចាប់និងឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ។លោកបានប្តឹងទាស់ប្រឆាំងនឹងការឃុំខ្លួនរូបលោក ប៉ុន្តែទាំងសាលាដំបូងរាជធានៅភ្នំពេញនិងសាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់លោក៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

កសិករ​ ៖​ មាន់​រាប់រយ​ក្បាល​ងាប់​ជា​បន្ដបន្ទាប់​នៅ​ឃុំ​មួយ​ ខេត្តព្រៃវែង​ ខណៈ​អាជ្ញាធរ​មិន​បានដឹង​រឿង​នេះ​

សត្វ​មាន់​របស់​កសិករ​ ដែល​រស់នៅ​ក្នុង​ភូម​ព្រ[...]

កម្ពុជា​ នឹង​ចាប់ផ្ដើម​បញ្ជូន​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ ទៅ​ម៉ា​ឡេ​ជា​ថ្មី​ក្នុង​អំឡុង​ ខែមិថុនា​

រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ពល​[...]

រដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​

​ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត