loader

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ឡើងថ្លៃ​

​ភ្នំពេញ​៖​ តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុង​ខែកញ្ញា​នេះ​ឡើងថ្លៃ​។​ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ បាន​កម្រិត​ឲ្យ​សា្ថ​នី​យ៍​ប្រេង​ឥន្ទ​នៈ​នានា​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ លក់​ថ្លៃ​ខ្ពស់​បំផុត​សម្រាប់​ សាំង​ធម្មតា​ថ្លៃ​ ៣,៩០០​រៀល​ និង​ប្រេងម៉ាស៊ូត​តម្លៃ​ ៤,០៥០​ រៀល​ ក្នុង​ ១​លី​ត្រ​។​

​នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ របស់​ក្រសួងពាណិជ្ជកម្ម​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​ ការ​កំណត់​តម្លៃ​ប្រេង​ឥន្ទ​នៈ​នេះ​ មាន​សុពលភាព​ចន្លោះ​ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​ ផ្អែក​តាម​ការ​កំណត់​នេះ​ ឃើញ​ថា​ តម្លៃ​ប្រេងឥន្ធនៈ​កម្ពុជា​ បាន​ឡើងថ្លៃ​តិច​តូច​ បើ​ធៀប​ទៅ​នឹង​ការ​កំណត់​តម្លៃ​ កាលពី​ចុងខែ​សីហា​៕

ព័ត៌មានទាក់ទង

កម្ពុជាជំរុញវៀតណាមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥ប៊ីលានដុល្លារ

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន[...]

ក្រុមហ៊ុននិងរោងចក្រចំនួន ១៩ មានទុន ៦៣២លានដុល្លារ $​ បានវិនិយោគក្នុងខែវិច្ឆិកានេះ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុននិងរោងចក្រចំន[...]

មន្រ្តីកាំកុងត្រូល៖ទំនិញក្នុងផ្សារនៅរាជធានីភ្នំពេញ​គ្មានសារធាតុគីមីហាមឃាត់

ភ្នំពេញ៖ មន្រ្តីកាំកុងត្រូលពិនិត្យឃើញថាផ្សារច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត