loader

ដើមខែ​វិច្ឆិកា​ អាកាសធាតុ​អាច​នឹង​ចុះ​ត្រជាក់​ តាម​បណ្ដា​ខេត្ដ​នៅ​តំបន់​ខ្ពង់រាប​

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អាកាសធាតុ​ អាច​នឹង​ចុះ​ត្រជាក់​នៅ​តាម​បណ្ដា​ខេត្ដ​តំបន់​ខ្ពង់រាប​ ចន្លោះ​ពី​ ១៩​ ទៅ​ ២១​អង្សា​សេ​។​ អាកាសធាតុ​បែប​នេះ​ អាច​នឹង​កើតឡើង​ចាប់ពី​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​។​

​តាម​រយៈ​សេចក្ដីជូនដំណឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​នេះ​ ក្រសួង​ធនធានទឹក​បញ្ជាក់​ថា​ កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់​ដែល​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​ ខណៈ​ខ្យល់មូសុង​ឦសាន​ក៏​ចាប់ផ្ដើម​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​។​

​ក្រសួង​បន្ដ​ថា​ ដោយសារ​ស្ថានភាព​បែប​នេះ​ អាកាសធាតុ​នៅ​តាម​ខេត្ដ​ នៃ​ប្រទេស​កម្ពុជា​ នឹង​មាន​ភ្លៀង​ធ្លាក់​ ហើយ​ខេត្ដ​ខ្លះ​ក៏​នឹង​ចុះ​ត្រជាក់​ផង​ដែរ​។​ ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ បណ្ដា​ខេត្ដ​នៅ​តំបន់​ខ្ពង់រាប​ ដែល​មាន​ដូច​ជា​ខេត្ដព្រះវិហារ​ ឧត្ដរមានជ័យ​ ស្ទឹង​ត្រែង​ មណ្ឌលគិរី​ និង​ខេត្ដរតនគិរី​ សីតុណ្ហភាព​ អាច​នឹង​ចុះ​ត្រជាក់​ដល់​ ១៩​អង្សា​សេ​។​

​ដោយឡែក​ ចាប់ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​៧​ កម្រិត​សីតុណ្ហភាព​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ អាច​មាន​ពី​ ២៣​អង្សា​សេ​ ដល់​ ៣២​អង្សា​សេ​។​ ក៏​ប៉ុន្ដែ​ចន្លោះ​ពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ បណ្ដាល​ខេត្ដ​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ខាងត្បូង​ និង​តំបន់​មាត់សមុទ្រ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​៕

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត