loader

ដូណាល់ត្រាំបញ្ជាឱ្យបង្កើតកងអង្គភាពទ័ពថ្មីមួយមានមូលដ្ឋានក្នុងលំហអាកាស

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានបញ្ជាអោយកងទ័ពបង្កើតកងទ័ពទី៦ ដែលមានមូលដ្ឋានក្នុងលំហអាកាស។

តាមបណ្ដាញផ្សាយព័ត៌មាន BBC លោកត្រាំបាននិយាយកាលពីថ្ងៃ ចន្ទ ថា អាមេរិកត្រូវបង្កើនកម្លាំងសន្តិសុខជាតិថែមទៀតកក្រោមកំណើនសេដ្ឋកិច្ច និងការងារ។ លោក បញ្ជាក់ថា ពិតជាមិនសមល្មមទេដែលមានកងទ័ពនៅលំហអាកាស តែយើងត្រូវតែបង្កើតឡើង។

ក្នុងពេលនេះដែរ លោកត្រាំក៏បានសន្យាថា រដ្ឋាភិបាលនឹងនាំពលរដ្ឋអាមេរិកទៅស្ថានព្រះចន្ទ និងទៅកាន់ភពដទៃទៀត។

ដូណាល់ត្រាំ៖«ខ្ញុំសូមបញ្ជាទៅកាន់ ក្រសួងការពារជាតិ មន្ទី ឬ ប៉ុងតាហ្គោន ឆាប់ចាប់ផ្ដើមសិក្សាដើម្បីបង្កើតកងកម្លាំង​ទ័ពអាកាសនៃអង្គភាពទី៦ នៃកងទ័ព»។

លោកបន្តថា សូម្បីប្រទេសចិន និង រុស្ស៊ី ក៏បា​នជាន់ដែនអាកាសដែរ។ តែយ៉ាងនេះក្ដី ផែនការរបស់លោកត្រាំត្រូវ​តែទទួលបានការយល់ព្រមពីសមាជិកសភាជាមុនសិន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជនបោះជំរុំនៅសហគមន៍នេសាទខេត្តកំពតចាត់ទុកកម្មសិក្សាបាននាំនូវបទពិសោធន៍ល្អៗ

ត្រពាំងសង្កែ៖ ក្រុមយុវជន ១០០ នាក់ ដែលមកពីសាកល[...]

ក្រសួងការបរទេស​កម្ពុជា​ជួយ​ពលរដ្ឋ​ពី​ក្រៅប្រទេស​ ៥៥​នាក់​ ២៣​នាក់​ជា​កុមារ​

ក្រសួងការបរទេស​កម្ពុជា​ បាន​អន្ដរាគមន៍​ជួយ​ពល[...]

កីឡាការិនី​កូនកាត់​ឈ្នះ​មេដាយមាស​កំពុង​លើកកម្ពស់​សម​ត្ថិ​ភាព​ស្ត្រី​

កីឡាការិនី​កូនកាត់​ខ្មែរ​មាន​សញ្ជាតិ​អា​មេ​រិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត