loader

ដូណាល់ត្រាំគំរាមថា ឥទ្ធិពលនុយក្លេអ៊ែររបស់អាមេរិកខ្លាំងក្លាណាស់ កុំចង់សាកអោយសោះ

មួយថ្ងៃប៉ុណ្ណោះប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានចេញសារគំរាមឆ្លើយតបមេដឹកនាំកូរ៉េខាងជើងគឹម ជុងអ៊ុន ដោយបានគំរាមសហរដ្ឋអាមេរិកថា ប៊ូតុងចុចបំផ្ទុះអាវុធនុយក្លេអ៊ែរស្ថិតនៅក្នុងដៃរបស់លោកដែលនាំអោយលោកត្រាំគំរាមវិញថា ឥទ្ធិពលនុយក្លេអ៊ែររបស់អាមេរិកធ្ងន់ធ្ងរជាងរបស់កូរ៉េខាងជើងទៅទៀត។

 តាមបណ្ដាញផ្សាយព័ត៌មានCNN លោកត្រាំបានបញ្ឆេះកំហឹងជាមួយកូរ៉េខាងជើងដូចនេះគឺតាមសារTwitter របស់លោក ក្រោយពេលលោក គឹម ជុងអ៊ុន បានបញ្ឆេះសង្រ្គាមវោហាសាស្រ្ដជាថ្មីម្ដងទៀតថា នឹងបាញ់កំទេចទឹកដីអាមេរិកអោយរលាយទាំងស្រុង គឺ ដោយអាវុធនុយក្លេអ៊ែររបស់លោក។

លោក ដូណាល់ ត្រាំ ៖«មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន អះអាងថា ប៊ូតុងនុយក្លេអ៊ែរដាក់នៅ លើតុរួចហើយ គឺអាចបាញ់ប្រហារគ្រប់ពេលទាំងអស់។ ប្រទេសទុរភិក្សអត់ឃ្លានមួយនេះមានអាវុធនុយក្លេអ៊ែរ តែខ្ញុំសូមប្រាប់អ្នកថា ប៊ូតុងនុយក្លេអ៊ែរនៅលើដៃរបស់ខ្ញុំដែរ ហើយវាមានឥទ្ធិពលជាងនុយក្លេអ៊ែររបស់អ្នកឯងរាប់សិបដងទៅទៀត»។

សង្រ្គាមវោហាសាស្រ្ដរវាងមេដឹកនាំប្រទេសទាំងពីរបាននាំអោយមានការព្រួយបារម្ភថា ថ្ងៃណាមួយនឹងមានសង្រ្គាមពិតប្រាកដផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េជាថ្មីម្ដងទៀត ដែលធ្លាប់កើតឡើងដើមទសវត្សឆ្នាំ ១៩៥០ ម្ដងរួចហើយ។

 បច្ចុប្បន្នអាមេរិកបានចល័តទ័ពនាវាចម្បាំង និងយន្ដហោះចម្បាំងទៅដាក់លើទីតាំងនៃឧបទ្វីបកូរ៉េរួចហើយ ដើម្បីធ្វើសង្រ្គាមជាមួយនិងកូរ៉េខាងជើង។

 ឆ្លើយតបនឹងប្រតិកម្មរបស់លោកដូណាល់ត្រាំ លោក គឹម ជុងអ៊ុនបានព្រមានថា នៅឆ្នាំ២០១៨ គឺឆាប់ៗនេះ កូរ៉េខាងជើងនឹងបាញ់អាវុធនុយក្លេអ៊ែរមួយលើកទៀត ។ប្រសិនបើមានការបាញ់មែននោះនាំអោយកូរ៉េខាងជើងបាញ់អាវុធនុយក្លេអ៊ែរចំនួន ៧លើក ចាត់តាំងពីឆ្នាំ ២០១១មកនោះ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ប្រធានាធិបតីអាហ្វ្រិកសន្យាចុះចេញពីតំណែងនៅពាក់កណ្ដាល់ខែកុម្ភៈ

ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក Jac[...]

វេណេហ្សូអេឡា៖ប្រធានាធិបតីទាមទារឱ្យEUបញ្ឈប់ការដាក់ទណ្ឌកម្មព្រោះការចរចាចាប់ផ្ដើមហើយ

ភ្លាមៗបន្ទាប់ពីសហភាពអឺរ៉ុបប្រកាសថា មន្ត្រីជាន[...]

វេណេហ្សូអេឡា ៖ជំនួបរវាងបក្សកាន់អំណាច​និងបក្សប្រឆាំងជាប់គាំងតែសន្យាជួបគ្នាទៀត

ជំនួបនយោបាយរវាងបក្សកាន់អំណាចរបស់ប្រធានាធិបតីន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត