en     km
en     km

ជំនួបនាយករដ្ឋមន្រ្តី កម្ពុជា-ថៃ នាំឱ្យមានការបើកទូលាយនៃទំហំពាណិជ្ជកម្មទ្វេភាគី

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងសមភាគីថៃ នៅថ្ងៃទី០៧ កញ្ញានេះ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះនៃប្រទេសទាំងពីរ ដោយភាគីទាំងពីរឈានដល់ការសម្រេចបាននូវកិច្ចការពង្រឹកនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។

                                               លោកនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន(ឆ្វេង) លោកនាយករដ្ឋថៃ (សាំ)។

ក្រោយ បើកកិច្ចប្រជុំ ជាច្រើនម៉ោង មក សម្ដេចហ៊ុនសែន និងសមភាគី ថៃ បាន ធ្វើសន្នីសីទសារព័ត៌មាន រួមគ្នា ដោយ បាន លើកឡើង អំពី លទ្ធផល នៃ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះនៃប្រទេសទាំងពីរ។

ទាំងសម្ដេចហ៊ុន សែន និង លោក ប្រាយុទ្ធចាន់អូចាបាន  បានថ្លែងថា កិច្ចប្រជុំនេះ នាំមកនូវការព្រមព្រៀង គ្នាជាច្រើន ។ ក្នុងនោះចំពោះវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរនឹងបន្ថែមទំហំពាណិជ្ជ និងការជួញដូរឱ្យបានក្នុងទំហំទឹកប្រាក់ ១ម៉ឺន ៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨នេះ។​

នាយករដ្ឋមន្រ្តីថៃបានសន្យាជួយទិញកសិផលពលរដ្ឋខ្មែរតាមបណ្តោយព្រំដែនឱ្យបានច្រើនបន្ថែមទៀត​ តមតាមការស្នើរបស់នាយករដ្ឋមន្រ្តីកម្ពុជា។

                                                        នាយករដ្ឋមន្រ្តីកម្ពុជា និងថៃ កំពុងថ្លែងក្នុងសន្និសទីកាសែត។

នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន លើកឡើងថា បច្ចុប្បន្នកម្ពុជាមានការនាំចូលទំនិញពីថៃធំជាង ថៃនាំចូលទំនិញពីកម្ពុជា។

ក្នុងកិច្ចប្រជុំដែលពិភាក្សាលើវិស័យពាណិជ្ជកម្ម កម្ពុជា-ថៃ ក៏មានគម្រោងតភ្ជាប់ផ្លូវដែកពីប្រទេសថៃមកដល់ទីក្រុងភ្នំពេញផងដែរ។ ជាងនេះទៀត ភាគីទាំងពីរក៏សម្រេចឱ្យមានការបើកច្រកទ្វារតាមបណ្តោយព្រំដែនបន្ថែមទៀតដើម្បីឆ្លើយតមនិងការរីកចំរើននៃការដោះដូរទំនិញទៅវិញទៅមក។

ចំណែកបញ្ហាសង្គមវិញ ភាគីកម្ពុជាតំណាងដោយនាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន បានសំណុំពរឱ្យភាគីថៃជួយសម្រួលធ្វើយ៉ាងឱ្យពលករកម្ពុជាដែលធ្វើការក្នុងប្រទេសថៃទាំងអស់ ក្លាយជាពលករស្របច្បាប់។

ភាគីថៃក៏បានជួយសាងសង់មណ្ឌលអប់រំកែប្រែ និងបន្សាបគ្រឿងញៀនមួយកន្លែងនៅខេត្តព្រះសីហនុដល់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣ ដែលធ្វើឡើងនៅថ្ងៃនេះ ធ្វើឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។ កិច្ចប្រជុំនេះបានផ្ដល់មគ្គុទេសក៍ និងទិសដៅក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលនឹងផ្តល់ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ប្រទេសទាំងពីរ៕​

Share

Image
Image
Image