loader

ជំនួបគីមជុងអ៊ុននិងដូណាល់ត្រាំក្រោមក្រសែភ្នែករាប់ពាន់លាននាក់(មានសំឡេង)

លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសសិ្ហបុរីមុនលោកត្រាំបន្តិច។ លោកធ្វើដំណើរតាមជើងយន្តហោះ អាកាសចរណ៍ស៊ីវិលមួយពីទីក្រុងព្យុងយ៉ាង មកកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ។ ជំនួបរវាងអ្នកទាំងពីរនឹងចាប់ផ្ដើមនៅម៉ោងប្រាំ ៨ព្រឹកថ្ងៃទី១២ មិថុនា។ ព្រឹត្តិការណ៍នៃជំនួបកំពូលនេះ បានក្លាយជាសំណុំរឿងប្រវត្តិសាស្ត្ររបស់ពិភពលោក។

កញ្ញា ជុំជោគជាតា ជូនសេចក្ដីប្រែសម្រួល ៖

ជើងយន្តហោះដឹកលោក គីម ជុងអ៊ុន បានបោះពួយយ៉ាងលឿនមកកាន់ប្រទេសសិង្ហបុរី ។ យន្តហោះជាលក្ខណៈឯកជននេះ បានអមដំណើរដោយយន្តហោះមួយគ្រឿងទៀតមកពីប្រទេសចិន។

យន្តហោះដឹកលោក គីម ជុងអ៊ុន បានចុះចតដោយសុវត្ថិភាពក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង។ ភ្លាមៗ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី      សៀនលុង បានជួបលោក ជុង អ៊ុន ដើម្បីស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះ។ នេះជាលើកដំបូងដែលមេដឹកនាំវ័យក្មេង ប្រទេសកុម្មុយនិស្តមួយនេះ បានធ្វើដំណើរតាមជើងយន្តហោះទៅបរទេស ចាប់តាំងពីលោកឡើងកាន់តំណែងជំនួសឪពុកលោកកាលពីឆ្នាំ ២០១១។  នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េយ៉ុនហាប់។

មុនមកដល់ក្រុងព្យុងយ៉ាងមានព៏ត៌មានជាច្រើនចុះផ្សាយថា លោកព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាពរបស់លោកដែលលោកខ្លាចមានការធ្វើឃាតដូចបងប្រុងលោក គឺ លោក គីម ជុងណាំ បានស្លាប់កាលពីខែកុម្ភៈ ឆ្នាំ ២០១៧ នៅពេលលោករៀបចំឡើងយន្តហោះនៅក្រុងកូឡាំពួរ ទៅកាន់ប្រទេសចិន។

ចំណែក  លោក ដូណាល់ត្រាំ វិញ មិនមានការព្រួយបារម្ភច្រើនដូច​ លោក ជុងអ៊ុនទេ។ ដំណើរមកដល់របស់លោកតាំ្រដែលអមដោយរដ្ឋមន្ត្រីការបរទេស Mike Pompeo ទីប្រឹក្សាសន្តិសុខជាតិ John Bolton និង នាយសេនាធិកា សេតវិមាន John Kelly និង អ្នកនាំពាក្យ Sarah Sanders បានមកដល់សិង្ហបុរី នៅពេលយប់ ថ្ងៃអាទិត្យ។ គណៈប្រតិភូរបស់លោកត្រាំមានភាពគគ្រឹងគគ្រេង ជាខ្លាំង។

យន្តហោះដែលលោកត្រាំជិះ ជាយន្តហោះរបស់កងទ័ពអាកាស។ ក្រសួងការពារជាតិសិង្ហបុរីបានរឹតបន្តឹងដែនអាកាស​ ដែនទឹក ជាខ្លាំង​ដើម្បី សុវត្ថិភាពគណៈប្រតិភូប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរ បើទោះជាស្នាក់នៅសណ្ឋាគារដាច់ដោយពីគ្នាមែន តែការរឹតបន្តឹងសន្តិសុខនៅតាមទីតាំងរបស់ពួកគេមានការរឹតបន្តឹងដូចគ្នា។

ជំនួបរបស់មេដឹកនាំទាំងពីរស្ថិតក្រោមក្រសែភ្នែករាប់ពាន់លាននាក់ នៅលើពិភពលោកនេះ មាន ១៩៣ប្រទេស តែប្រទេសដែលធ្វើអោយល្បីជាងគេនៅក្នុងទសវត្សចុងក្រោយនេះ ទំនងមានតែប្រទេសកូរ៉េខាងជើងមួយនេះ ហើយជាពិសេស គឺលោក គីមជុងអ៊ុន ដែលជាមេដឹកនាំវ័យក្មេងជាងគេ ហ៊ានបង្កជំលោះជាមួយមហាអំណាចអាមេរិកដោយគំរាមវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។

សង្រ្គាមនុយក្លេអ៊ែរ ជាសង្រ្គាមដែលពិភពលោកភ័យខ្លាចបំផុត។ បើសង្រ្គាមនេះផ្ទុះឡើង អាចធ្វើអោយពិភពលោករងគ្រោះថ្នាក់យ៉ាងខ្លាំង។ប្រទេសទាំងពីរនេះ សឹងតែផ្ទុះសង្រ្គាមទៅហើយ កាលពីចុងឆ្នាំ២០១៧ ព្រោះតែអាមេរិក បានបញ្ជូនអាវុធ ទំនើបៗនិងនាវាដឹកយន្តហោះចំនួន គ្រឿងបានទៅដល់សមុទ្រកូរ៉េរួចទៅហើយ គឺរង់ចាំតែការប្រកាសសង្រ្គាមតែប៉ុណ្ណោះ។ ចំណែក កូរ៉េខាងជើងក៏បានត្រៀមរួចហើយដែលវាយប្រហារ អាមេរិក ដោយដំបូងលុកលុយកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។

នៅពេលប្រទេសពីរនេះ កំពុងធ្វើដំណើរទៅរកសង្រ្គាម ប្រទេសជាច្រើនបានប្រតិកម្ម ដោយទទូចអោយភាគីទាំងពីរត្រូវរកពេលជួបគ្នាអោយបានដើម្បីបន្ថយភាពតានតឹងលើឧបទ្វីបកូរ៉េ។

ទាំងមហាអំណាច ចិន រុស្ស៊ី បារាំង អង់់គ្លេស ជប៉ុន សុទ្ធតែចង់ឃើញដំណោះស្រាយនេះកើតឡើង ហើយផ្ដល់អោយមានលទ្ធផលជាផ្លូវការមួយជាសាកលរវាងមេដឹកនាំប្រទេសទាំងពីរនេះ។ មិនថាឡើយ ប្រទេសទាំងនេះ ចង់អោយមានការកាត់បន្ថយភាពតានតឹងសូម្បីប្រទេសដែលមិនសូវមានទំនាក់ទំនងជាមួយកូរ៉េខាងជើងក៏ចង់ឃើញជំនួបនេះដែរ។

ការជួបគ្នារវាងលោកគីម ជុងអ៊ុន និង លោកតាំ្រ គឺជាលើកដំបូងនេះ ជាតំលៃប្រវត្តិសាស្ត្រដ៏កម្រ​ហើយ ធ្វើឡើងក្រោមការតាមប្រមាញ់របស់អ្នកសារព័ត៌មានរាប់ពាន់នាក់និងក្លាយជាព្រឹត្តិការណ៍របស់មនុស្សរាប់ពាន់លាន់នាក់នៅលើពិភពលោកដែលទន្ទឹងរង់ចាំជំនួបនេះកើតឡើង៕   

 

 

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖ការវិវត្តនយោបាយនៅម៉ាឡេស៊ីនាំឱ្យអតីតអ្នកទោសនយោបាយម្នាក់ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី

ប្រទេសម៉ាឡេស៊ីត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថ[...]

មេដឹកនាំវេណេហ្សូអេឡាបញ្ជាមិនឱ្យធ្វើចរាចរប្រាក់ដុល្លារដោយតម្រូវចាយប្រាក់យ័នចិនវិញ(មានសំឡេង)

រដ្ឋាភិបាលវេណេហ្សអេឡា ព្រមានដាក់ទោសពលរដ្ឋខ្លួ[...]

ប៉ូលិសថៃរឹបអូសគ្រឿងញៀន​តម្លៃជាង ៧១លានដុល្លារអាមេរិក

ប៉ូលិសថៃ បានរឹបអូសគ្រឿងញៀន ប្រភេទ methampheta[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត