loader

ជន​ផ្ដាច់​ការ​នៅ​ Gambia​ បញ្ជា​ឱ្យ​ចាប់​មន្ត្រី​បោះ​ឆ្នោត​ធ្វើ​ចំណាប់​ខ្មាំង​ក្រោយ​ពី​ចាញ់ឆ្នោត​?

​ហ្គាមបៀ៖នៅ​ទីបំផុត​មេដឹកនាំ​ផ្ដាច់​ការ​ប្រទេស​ Gambia​ នៃ​ទ្វីប​អា​ហ្រិ្វ​ក​ប្រកាស​ទុកជា​មោឃៈ​លទ្ធផល​បោះ​ឆ្នោត​ប្រធានា​ធិ​បតី​ កាលពី​ថ្ងៃ​សុក្រ​ ស​ប្ដា​ហ៍​មុន​បន្ទាប់​ពី​ដឹង​ថា​ ខ្លួន​ចាញ់ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។

លោក យ៉ាយ៉ា ជេមស៍មេ ប្រធានាធិបតីប្រទេស ហ្គាមបៀ

បន្ទាប់​ពីលោក Yahya​ Jammeh​ ដែល​ក្នុង​ឋានៈ​ជា​ប្រ​ធានា​ធីប​តី​ចាំផ្ទះ​ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ស្រាប់តែ​ភ្លាម​នោះ​ មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​ និង​មាន​ឯកសណ្ឋាន​កងទ័ព​បាន​ចូល​ទៅ​កាន់កាប់​ទីស្នាក់ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​បញ្ជា​ឱ្យ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ស្នាក់​ការ​នេះ​ដោយ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ហើយ​ក៏​មិន​ឱ្យ​បុគ្គលិក​នៅ​ក្រៅ​ក៏​មិន​ឱ្យ​ចូល​មក​ធ្វើការ​ដែរ​។​ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ពួក​កងទ័ព​ស្មោះត្រង់​ជន​ផ្ដាច់​ការ​ Yahya​ Jammeh​ បាន​ចូល​ទៅ​កាន់កាប់​ស្នាក់​ការ​ រៀបចំ​ការ​បោះ​ឆ្នោត​តាម​បញ្ជា​របស់​ជន​ផ្ដាច់​ការ​រូប​នេះ​។​ នៅ​មុន​ការ​រាប់​សន្លឹក​ឆ្នោត​គឺ​ប្រហែ លជា​ដឹងខ្លួន​អាច​ឈ្នះ​ឆ្នោត​  ប្រធានាធិបតី​ចាំផ្ទះ​រូប​នេះ​បែរជា​ប្រកាស​ថា​ លោក​នឹង​ចុះ​ចេញពី​តំណែង​ហើយ​ ប្រគល់​អំណាច​ឱ្យ​អ្នក​ឈ្នះ​ឆ្នោត​តែ​ដល់​សន្លឹក​ឆ្នោត​បាន​កំពុង​រាប់​ហើយ​បង្ហាញ​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​ Adama​ Barrow​ នាំមុខ​នៅ​ទូ​ទាំង​ប្រទេស​ស្រាប់តែ​បុរស​កាន់​អំណាច​ ២២​ឆ្នាំ​ រូប​នេះ​ប្រកាស​ភ្លាម​ថា​ លោក​មិន​ទទួលស្គាល​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ​ដោយសារ​តែ​មានការ​ភាព​មិន​ប្រក្រតី​ និង​បន្លំ​សន្លឹក​ឆ្នោត​មាន​ច្រើន​កា​រិ​យា​ល័​ យ​បោះ​ឆ្នោត​។

​មេបញ្ជាការ​កងទ័ព​ប្រកាស​គាំទ្រ​មេ​បក្ស​ប្រឆាំង​ដែល​ឈ្នះ​ឆ្នោត​

army-gambai

​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​២​ ធ្នូ​ មាន​បេក្ខជន​ ៣​ រូប​ ក្នុង​នោះ​មាន​ប្រធានាធិបតី​ចាំផ្ទះ​ Yahya​ Jammeh​  មេដឹកនាំ​បក្ស​ប្រឆាំង​ Adama​ Barrow​ និង​ លោក​ Mama​ Kandeh​។​ តាម​លទ្ធផល​បោះ​ឆ្នោត​ដែល​គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រទេស​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ ទី​១១​ ធ្នូ​ គឺ​មេដឹកនាំ​បក្ស​ប្រឆាំង​ Adama​ Barrow​ បាន​ទទួល​ជ័យជម្នះ​លើ​គូប្រកួត​ ២​រូប​ទៀត​។​ លោក​ Adama​ Barrow​ បាន​ទទួល​សំឡេង​ ៤៣,៣​ភាគរយ​ លើ​ប្រធានាធិបតី​ Yahya​ Jammeh​  ដែល​ទទួល​បាន​ ៣៩,៦​ភាគរយ​ ហើយ​បេក្ខជន​ទី​៣​ លោក​បាន​ទទួល​ ១៧​ភាគរយ​ ។​ ប្រធាន​ Alieu​ Momar​ Njai​  បាន​ព្រមាន​ថា​ លោក​នឹង​ប្ដឹង​ប្រធានាធិបតី​ Yahya​ Jammeh​  ទៅ​តុ​ការ​កំពូល​ ករណី​លោក​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ និង​បង្ក​អសន្តិសុខ​។​  ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែរជា​មេបញ្ជាការ​កងទ័ព​របស់​ប្រទេស​នេះ​គឺ​លោក​ Ousman​ Badjie​ និយាយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ថា​លោក​មិន​បាន​បញ្ជា​ឱ្យ​មាន ការ​ឡោម​ព័ន្ធ​ស្នាក​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ឬ​ ចាប់​មន្ត្រី​ទាំងនោះ​ទេ​។​ លោក​បញ្ជាក់​ថា​ លោក​គាំទ្រ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​របស់​គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​។​

​អន្តរាគមន៍​ពី​ប្រទេស​ជិតខាង​និង​ ក្រុមប្រឹក្សាសន្តិសុខ​ UN​
gambai

​ស្រប​ពេល​ស្ថានការណ៍​កំពុង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដោយសារ​តែ​មេដឹកនាំ​ផ្ដាច់​ការ​មិន​ព្រម​ទទួលស្គាល់​បរា ជ័យ​របស់​ខ្លួន​  ដែល​ករណី​នេះ​នាំ​ឱ្យ​មានការ​ចង់​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ជាតិ​ខាង​និង​សម្ព័ន្ធ​សហភា ព​អាហ្វ្រិក​។​  មេដឹកនាំ​ប្រទេស​ Nigeria,​ Ghana,​ Liberia​ និង​ Sierra​ Leone​ ត្រូវ​បាន​រាយ ការណ៍​មក​ថា​ ពួក​គាត់​បាន​កំពុង​ជួប​លោក​ Jammeh.​ដើម្បី​បញ្ចុះបញ្ចូល​លោក​ចុះ​ចេញពី​តំណែង​នឹង​ប្រគល់​អំណាច​ទៅ​លោក​មេដឹកនាំ​បក្ស​ប្រឆាំង​ Adama​ Barrow​។​ ក្រុម​មេដឹកនាំ​ប្រទេស​ទាំងនោះ​សម្ដែង​ការ​ព្រួយបារ ម្ភ​ពី​ការ​កើត​មាន​ស​ង្ក្រា​ម​ស៊ី​វិល​ហើយ​បាន​ព្រមាន​ថា​ សហគមន៍​អន្តរជាតិ​។​ ទាក់ទិន​រឿង​នេះ​ ក្រុមប្រឹ ក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប្រកាស​ថ្កោលទោស​លោក​ Jammeh​ ដោយ​សន្យា​ចូល​មក​អន្តរា គមន៍​រឿង​នេះ​។​ ការ​សន្យា​នេះ​ធ្វើ​ឡើង​ស្រប​ពេល​មានការ​ស្នើ​សុំ​ពី​តំណាង​អា​មេ​រិ​ក​ និង​ប្រទេស​ ហ្សេ​ណា​ហ្គា​ល​ នៅ​ក្រុង​ញូ​វ​យ៉​ក​ឱ្យ​មានការ​ប្រជុំ​រឿង​នេះ​ជា​បន្ទាន់​។​ តំណាង​សហរដ្ឋអាមេរិក​នៅ​ក្រុមប្រឹ ក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​  លោកស្រី​ Samantha​ Power​ បាន​ទាមទារ​ឱ្យ​ ប្រធានាធិបតី​ Jammeh​ គោរព​លទ្ធផល​បោះ​ឆ្នោត​ដោយ​លោកស្រី​បាន​ហៅ​ការ​បដិសេធ​របស់​លោក​ Jammeh​ នឹង​នាំ​ឱ្យ​ប្រទេស​គ្រោះ​ថា្ន​ក់បំ​ផុត​។​ គេ​នៅ​ដឹង​ថា​ កាលពី​ឆ្នាំ​២០១០​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជា ជាតិ​បាន​ចេញ​អន្តរាគមន៍​ ឱ្យ​មានការ​ផ្ទេរអំណាច​នៅ​ប្រទេស​ Côte​ d'Ivoire​ ពី​លោក​ប្រធានាធិបតី​ចាញ់ឆ្នោត​  Laurent​ Gbagbo​ ទៅ​ឱ្យ​ Alassane​ Ouattara​ មក​ពី​បក្ស​ប្រឆាំង​។​ លោក​ Laurent​ Gbagbo​ ដែល​បាន​ចូល​ទៅ​ការពារ​អំណាច​របស់​លោក​នៅ​វិមាន​ប្រធានាធិបតី​ត្រូវ​បាន​កងទ័ព​រក្សា​សន្តិភាព​អង្គការសហប្រជា ជាតិ​ឡោម​ព័ន្ធ​ហើយ​ចូល​ទៅ​ទាញ​ចេញពី​នោះ​មក​កាត់ទោស​ពី​បទ​បង្ក​សង្គ្រាម​។​

​ប្រជាជន​ចេញ​តវ៉ា​ឱ្យ​លោក​Jammeh​ ចាក​ចេញពី​ប្រទេស​ Gambiaប្រជាជន ហ្គាមបៀ ចេញតវ៉ាឲ្យលោក ជេមស៍មេ ចេញពីប្រទេស

នៅ​ខណៈ​នេះ​អ្នកគាំទ្រ​បេក្ខជន​ឈ្នះ​ឆ្នោត​គឺ​លោក​ Adama​  Barrow​  បាន​ចេញ​ដើរ​តាម​ផ្លូវ​នានា​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ Jammeh​ និង​គ្រួសារ​លោក​ចាក​ចេញពី​ប្រទេស​ដែល​ពលរដ្ឋ​ទាំងនោះ​ថា​ ធ្វើ​យ៉ាងនេះ​ដើម្បី​ បញ្ជៀ​ស​ប្រទេស​កុំឱ្យ​ធ្លាក់​ចុះ​ក្នុង​សង្គ្រាមស៊ីវិល​។​ ពលរដ្ឋ​ទាំងនោះ​ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឆាប់​ជួយ​ អន្តរាគមន៍​រឿង​នេះ​ឱ្យ​បាន​ឆាប់​បំផុត​។​ យ៉ាង​ក៏​ដោយ​លោក​ Adama​  Barrow​ បាន​ប្រកាស​ឱ្យ​អ្នកគាំទ្រ​លោក​ស្ថិត​ក្នុង​ស្ថានភាព​ស្ងៀមស្ងាត់​ដោយ​ម្នាក់ៗ​មិន​ត្រូវ​បញ្ចេញ​ទស្សន​បង្ករឿង​ដែល​លោក​ថា​ ប្រទេស​អ្នក​ប្រជា​ធិ​ន​តេ​យ្យ​ និង​ អង្ក​ការ​សហប្រជាជាតិ​ នឹង​ចូល​ជួយ​អន្តរាគមន៍​រឿង​នេះ​៕​ ប្រភព​:BBC​ និង​ The​ Guardian​​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ី​រៀបរាប់ពីការរារាំង និងជោគជ័យលើដំណើរមាតុភូមិនិវត្តន៍

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងអំពីដំណើរមាតុភូមិ[...]

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

កូនលោក កឹម សុខាថា ឆ្នាំ ២០២០ លោក កឹម សុខានឹងជម្រុញឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំ

ភ្នំពេញ៖ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត